Posts by "ដ. កែវ"

រាជសារ​បង្ហើប​ថា​ព្រះមហាក្សត្រ​នឹង​កោះ​ប្រជុំសភា ខណៈ​កម្ដៅ​នយោបាយ​ឡើង​ក្ដៅ

រាជសារ​បង្ហើប​ថា​ព្រះមហាក្សត្រ​នឹង​កោះ​ប្រជុំសភា ខណៈ​កម្ដៅ​នយោបាយ​ឡើង​ក្ដៅ

ជាមួយនឹងលទ្ធផលដ៏ប្រទាំងប្រទើស នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ប្រកាសផ្សាយដោយ គណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣ ស្ថានការណ៍នយោបាយនៅកម្ពុជា បានកំពុងបន្តឡើង​កម្ដៅ។ ភ្លាមៗ នៅក្រោយការប្រកាសលទ្ធផលនេះ ភាគីគណបក្សទាំងសងខាងបានប្រកាសនូវជំហរផ្ទុយគ្នាទាំងស្រុង ហើយ​នៅថ្ងៃទី៩ខែសីហានេះ រាជសារមួយទៀតរបស់ព្រះមហាក្សត្រ បានឆ្លើយតបទៅ គ.ជ.ប ថាព្រះអង្គទ្រង់នឹងកោះ​ប្រជុំសភាដំបូងនៅថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៣ខាងមុខ។


ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុន្នី ទ្រង់គ្រងរាជបល្ល័ង្គ ក្នុងរាជាណាចក្រទីពីរនៃកម្ពុជា។

ព្រះរាជសារដែលត្រូវបានគេផ្សាយជាសាធារណៈ នៅល្ងាចថ្ងៃទី៩ខែកញ្ញា ហើយដែលទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ​ទទួលបានដែរនោះ [...]

គណបក្ស​ប្រជាជន​ថា ការ​ធ្វើ​បាតុកម្ម​របស់​បក្ស​ប្រឆាំង​ «បំពាន»​រដ្ឋធម្មនុញ្ញ

គណបក្ស​ប្រជាជន​ថា ការ​ធ្វើ​បាតុកម្ម​របស់​បក្ស​ប្រឆាំង​ «បំពាន»​រដ្ឋធម្មនុញ្ញ

បន្ទាប់ពីសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី២៨ខែសីហា របស់គណបក្សសង្គ្រោះជាតិ ស្ដីពីការរៀបចំធ្វើបាតុកម្ម នៅថ្ងៃទី០៧ខែ​កញ្ញាខាងមុខ ប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតនោះ នៅថ្ងៃទី២៩ខែសីហានេះ ជាវេនរបស់គណបក្សប្រជាជនកម្ពុជា ដែលជា​គណបក្សកាន់អំណាចម្ដង ដែលបានហៅការរៀបចំបាតុកម្មនេះ ថាខុសរដ្ឋធម្មនុញ្ញ និងមានចេតនាបំផ្លាញ​ការ​បោះឆ្នោតមួយ ដែល​សាធារណមតិជាតិ និងអន្តរជាតិវាយតម្លៃថា«ត្រឹមត្រូវ»។


ផ្លាកតាំងបង្ហាញបុរសទាំងបី នៃគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ (រូបថត MONOROOM.info/ D.KEO)

សេចក្ដីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី២៩ខែសីហានេះ បានចាត់ទុកថា «ភាពមិនប្រក្រតី»នៃការបោះ​ឆ្នោត ដែលជាអំណះអំណាងដែលគណបក្សសង្គ្រោះជាតិ ថ្លែងយោងដើម្បីធ្វើបាតុកម្មនោះ ថាជា«លេស»មួយ។ [...]

បាតុកម្ម​នៅ​ប៉ារីស៖ គណបក្ស​សង្គ្រោះ​ជាតិ​ត្រៀម​ដាក់​ញ្ញតិ​ទៅ​រដ្ឋាភិបាល​បារាំង

បាតុកម្ម​នៅ​ប៉ារីស៖ គណបក្ស​សង្គ្រោះ​ជាតិ​ត្រៀម​ដាក់​ញ្ញតិ​ទៅ​រដ្ឋាភិបាល​បារាំង

អ្នកទទួលខុសត្រូវមួយរូប របស់គណបក្សសង្គ្រោះជាតិសាខាប្រទេសបារាំង បានថ្លែងថាក្រុម លោកនឹងត្រៀមញ្ញតិមួយ ដាក់ទៅកាន់ប្រធានាធិបតីបារាំងលោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) ដើម្បីទាមទារ​ឲ្យ​រដ្ឋាភិបាលបារាំង​បញ្ចេញ​ប្រតិកម្ម ជួយឈឺឆ្អាលជាមួយពលរដ្ឋកម្ពុជា ក្នុងនាមជាសហប្រធានសន្និសិទ នៃកិច្ចព្រម​ព្រៀង​សន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ខែតុលាឆ្នាំ១៩៩១។ ការធ្វើញ្ញតិនេះ នឹងត្រូវប្រកាសនៅក្នុងបាតុកម្មមួយ នៅថ្ងៃសៅរ៍​ទី២៤​ខែសីហាខាងមុខ នៅ​ទីលានត្រូកាដេរ៉ូ (Trocadero) កណ្ដាល​ទីក្រុងប៉ារីស ប្រទេសបារាំង។


ទីលានត្រូកាដេរ៉ូនៅទីក្រុងប៉ារីស ឬអាចហៅម្យ៉ាងទៀត ជាទីលានសេរីភាព ដែលអនុញ្ញាតឲ្យមានធ្វើបាតុកម្ម។ (រូបថត TIMUR / SIPA)

ជាមួយនឹងជំនឿយ៉ាងមុតមាំ [...]

គ.ជ.ប បដិសេធ​សំណើរ​លើក​ទី​ពីរ​របស់ សម រង្ស៊ី ជា​ផ្លូវ​ការ

គ.ជ.ប បដិសេធ​សំណើរ​លើក​ទី​ពីរ​របស់ សម រង្ស៊ី ជា​ផ្លូវ​ការ

បន្ទាប់ពីមានការប្រជុំ«ពិសេស»មួយ របស់គ.ជ.ប នៅល្ងាចថ្ងៃទី២៤ខែកក្កដា ដើម្បីឆ្លើយតបនឹងសំណើរសុំតាមលិខិត ជាលើកទីពីររបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិនោះមក គ.ជ.ប. បានសម្រេចជាថ្មីទៀត និងជាផ្លូវការ ច្រានចោលនូវសំណើរសុំនោះ។ ជាសេចក្ដីបដិសេធជាថ្មីទៀត បើទោះជាប្រធានគណបក្សប្រឆាំង បានលើកមកសំអាង នូវមាត្រាច្បាប់មួយចំនួននោះក៏ដោយ។


លោក សម រង្សី រូបថតនៅក្នុងបណ្ដាញហ្វេសប៊ុក របស់លោក។

លិខិតឆ្លើយតបរបស់ គ.ជ.ប ចុះនៅថ្ងៃទី២៤ខែកក្កដា ដែលមនោរម្យព័ងអាំងហ្វូ ទទួលបាននៅវេលាយប់ឡើងនោះ បាន​រក្សាទុកនៅដដែល នូវសេចក្ដីសម្រេចដែលខ្លួនបានធ្វើរួច និងបានប្រកាសនៅក្នុងលិខិតចុះថ្ងៃទី២២ខែកក្កដា ឆ្លើយតប​ទៅប្រធានគណបក្សសង្គ្រោះជាតិវិញ។ លិខិតនោះ បានច្រានចោល នូវសំណើរក្នុងលិខិតទីមួយចុះថ្ងៃទី២១ [...]

កឹម សុខា និយាយ​ថា​គេ​កាត់​ត​សម្លេង​គាត់ ត្រូវ​បាន​ប្ដឹង​ពី​បទ​បរិហារកេរ្តិ៍

កឹម សុខា និយាយ​ថា​គេ​កាត់​ត​សម្លេង​គាត់ ត្រូវ​បាន​ប្ដឹង​ពី​បទ​បរិហារកេរ្តិ៍

គេបានដឹងជាមុនរួចហើយ ពីរឿងថា លោក ជុំ ម៉ី នឹងប្ដឹងលោកកឹម សុខា ទៅតុលាការទាក់ទងនឹងសម្ដីដែលបាននិយាយ គុកទួលស្លែង ជា​គុក​សិប្បនិមិត្ត។ ប៉ុន្តែវាចម្លែកអស្ចារ្យនោះ ត្រង់ពាក្យសម្ដីទាំងនោះ ដែលលោកកឹម សុខា ខ្លួនឯងធ្លាប់​បានបដិសេធថា លោកមិនបាននិយាយទេ​​ តែនៅពេលនេះ ជនដែលធ្លាប់រងគ្រោះនៅគុកទួលស្លែង បានប្ដឹង​លោកឡើង​ទៅ​តុលាការ ពីបទបរិហារកេរ្ត៍។


លោក ជុំ ម៉ី អតីតអ្នកទោសនៅគុកទួលស្លែង បង្ហាញពីសៀវភៅសាលក្រម របស់អតីតមេគុកកាំង ហ្គេចអៀង ហៅឌុច។ (រូបថត សាលាក្ដីខ្មែរក្រហម)

លោក​ ជុំ ម៉ី តាមរយៈ​លោក​មេធាវី គួយ ធុនណា បានដាក់​ពាក្យ​បណ្ដឹងមួយ ប្ដឹងប្រឆាំង​ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក​ កឹម សុខា ទៅកាន់​តុលាការសាលាដំបូងរាជធានីភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៤​ ខែមិថុនា​នេះ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...