Posts by "ដ. កែវ"

កឹម សុខា​៖ ​រដ្ឋាភិបាល​ត្រូវ​ចុះចេញ​ពី​តំណែង ​បើ​គ្មាន​សមត្ថភាព​គ្រប់​គ្រង​ការ​បោះឆ្នោត

កឹម សុខា​៖ ​រដ្ឋាភិបាល​ត្រូវ​ចុះចេញ​ពី​តំណែង ​បើ​គ្មាន​សមត្ថភាព​គ្រប់​គ្រង​ការ​បោះឆ្នោត

បន្ទាប់ពីបានថ្លែងចោទប្រកាន់ ក្រុមសកម្មជានរបស់គណបក្សប្រជាជន ថាបានព្យាយាម​ឃាត់​រថយន្ត​លោក ​មិន​ឲ្យ​បើក​ទៅ​មុខ​បាន និង​រារាំង​មិន​ឲ្យ​ជួប​ប្រជុំ​ជាមួយ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ កាលពីថ្ងៃទី១១ខែមថុនានោះមក លោកកឹម សុខា បានថ្លែងក្នុងសន្និសិតសារព័ត៌មាន ថ្ងៃទី១២ខែមិថុនានេះ ពី«អសមត្ថភាព» របស់រដ្ឋាភិបាល ដែលមិនចេះរៀបចំឲ្យ​មានសណ្ដាប់ធ្នាប់ ក្នុងការធ្វើសកម្មភាពស្របច្បាប់ របស់គណបក្សរបស់លោក។


គណបក្សសង្គ្រោះជាតិ បើកការប្រជុំសមាជិករបស់ខ្លួន នៅតាមខេត្ត។

លោកប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានថ្លែងលើកឡើង ពីការរំខានទាំងឡាយ ដែលបានកើតឡើងនៅពេលមាន​វេទិកាជួបជាមួយសកម្មជន នៃគណបក្សរបស់លោកនៅតាមបណ្ដាខេត្តនានា ដូចយ៉ាងនៅខេត្តកំពត ខេត្តតាកែវ និងខេត្ត​កណ្ដាលនោះជាដើម។ លោកបានលើកមកបញ្ជាក់ [...]

កឹម មនោវិទ្យា៖ នារី​កំណាន់​ប្ដឹង​ កឹម សុខា ជា​ការ​ប្រឌិត​ឡើង​របស់​បក្ស​កាន់​អំណាច

កឹម មនោវិទ្យា៖ នារី​កំណាន់​ប្ដឹង​ កឹម សុខា ជា​ការ​ប្រឌិត​ឡើង​របស់​បក្ស​កាន់​អំណាច

ក្នុងពាក្យបណ្តឹងចុះហត្ថលេខា តាំងពីថ្ងៃ១១ខែកុម្ភះ ដែលបានធ្វើឡើង តាមរយៈ​«រដ្ឋមន្ត្រីក្រសួងកិច្ចការនារី» និង​ដែល​មនោរម្យ.អាំងហ្វូ ទទួលបានមួយច្បាប់ នៅថ្ងៃទី១១ខែមិថុនានេះនោះ បានសរសេរថា ម្ចាស់​ពាក្យ​បណ្ដឹងអ្នកស្រី កែវ សុផាន់ណារី និងលោក កឹម សុខា ធ្លាប់បានរស់នៅជាមួយគ្នាតាំងពីឆ្នាំ១៩៩៩ ដោយ​មិន​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍។ ស្ត្រី​ដែលមានអាយុ ៤០ឆ្នាំ និងមានស្រុកកំណើត នៅសង្កាត់លេខ៣ រាជធានី​ភ្នំពេញ​រូបនេះ បានសរសេរនៅក្នុង​ពាក្យបណ្ដឹង​ទៀតថា អ្នកស្រី និងលោក កឹម សុខា បានរួមគ្នា​ទៅ​សុំ​កូន​​មក​ចិញ្ចឹម ចំនួនពីរនាក់ តែក្រោយពីបានយកកូនគេមកចិញ្ចឹម «លោក កឹម សុខា បានកាត់បន្ថយ ប្រាក់​ឧបត្ថម្ភ» សម្រាប់​អ្នកស្រី និងកូនទាំងពីរ។

ក្នុងពាក្យបណ្ដឹងនោះ អ្នកស្រី កែវ សុផាន់ណារី មានសរសេរយ៉ាងវែងឆ្ងាយដូច្នេះថា «នៅពេលដែល​នាងខ្ញុំ​មាន​បញ្ហា​​សុខភាព មិនអាចបំពេញតម្រូវការផ្លូវភេទរបស់គាត់ [...]

កម្ពុជា​មាន​ពិន្ទុ​ល្អ ខាង​សេរីភាព​ជំនឿ​សាសនា ក្នុង​របាយការណ៍​អាមេរិក

កម្ពុជា​មាន​ពិន្ទុ​ល្អ ខាង​សេរីភាព​ជំនឿ​សាសនា ក្នុង​របាយការណ៍​អាមេរិក

«គ្មាន​ការ​រាយការណ៍​ ស្តីពី​ការ​បំពាន​លើ​ សេរីភាព​សាសនា​ទេ​» នេះជាសេចក្ដីអត្ថាធិប្បាយមួយឃ្លា នៅក្នុងរបាយការណ៍​ប្រចាំឆ្នាំ២០១២ របស់ក្រសួងការបរទេសអាមរិក ស្ដីពីសេរីភាពជំនឿសាសនានៅកម្ពុជា ដែលទំនងជាបានបង្ហាញ​ពីពិន្ទុ​ដ៏ល្អមួយ ទៅឲ្យប្រទេសនេះ។


វត្តវិហារសួគ៌ ក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

របាយការណ៍ខ្លីមួយ ដែលនិយាយសង្ខេបពីសិទ្ធិសេរីភាពខាងជំនឿសាសនា​ខាងសាសនា ត្រូវបានក្រសួងការបរទេស​អាមេរិក ចេញផ្សាយនៅថ្ងៃច័ន្ទទី២០ខែឧសភាកន្លងទៅ និងត្រូវបានស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បកប្រែជា​ខេមរភាសា ដាក់

បាល់ទាត់អង់គ្លេស៖ អាឡិច ហ្វឺកឺសិន នឹង​ទុក​ឲ្យ​មែនញ៉ូ «នៅ​កំព្រា»

បាល់ទាត់អង់គ្លេស៖ អាឡិច ហ្វឺកឺសិន នឹង​ទុក​ឲ្យ​មែនញ៉ូ «នៅ​កំព្រា»

គ្រូបង្ហាត់លោក អាឡិច ហ្វឺគឺសិន (Alex Ferguson) និងចាកចេញពីក្រុមបាល់ទាត់មែនឆេស្ទើ យូណាយធីត (Manchester United) នៅផុតសម័យកាលប្រកួតនេះ បន្ទាប់ពីលោកបានដឹកនាំក្រុមនេះ តាំងពីឆ្នាំ១៩៨៦មក។ ឆ្នាំនេះលោកមានអាយុ​៧១ឆ្នាំ ហើយមកទល់នឹងបច្ចុប្បន្ន លោកបាននាំក្រុម ឲ្យក្លាយជាជើងឯកអង់គ្លេស (Premier League) ចំនួន១៣លើក និង​ឆេមពានលីក (Champions League) ចំនួនពីរលើក។


គ្រូបង្ហាត់លោក អាឡិច ហ្វឺគឺសិន នៅពេលក្រុមបាល់ទាត់របស់លោករកគ្រាប់បាល់បានម្ដងៗ។

លើកនេះ ជាលើកចុងក្រោយបង្អស់ ព្រោះលោកបានរំកិលឆ្នាំចូលនិវត្តន៍របស់លោក ជាញយដងមកហើយ។ អ្វីៗក៏នឹង​ត្រូវ​បានបញ្ចប់ រវាងលោក និងក្រុមបាល់ទាត់ដែលលោកបានថែរក្សា តាំងពី២៦ឆ្នាំមកនោះដែរ។ លោក អាឡិច ហ្វឺកឺសិន នឹង​ចាកចេញជាស្ថាពរ [...]

ធុច រត្តនា៖ អាយ៉ៃ​​ឆ្លើយ​ឆ្លង​រវាង​អ្នក​ខ្លាំង​ទាំង​ពីរ មិន​មែន​ជា​ជម្ងឺ​«អេដស៍»

ធុច រត្តនា៖ អាយ៉ៃ​​ឆ្លើយ​ឆ្លង​រវាង​អ្នក​ខ្លាំង​ទាំង​ពីរ មិន​មែន​ជា​ជម្ងឺ​«អេដស៍»

ការចាក់ផ្សាយជាសម្លេងឡើងវិញរបស់រដ្ឋាភិបាលកម្ពុជា នៃការឆ្លើយឆ្លងគ្នាពីមុន រវាងប្រធាន និងអនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ត្រូវបានចាត់ទុកថា ជាការ«ចាក់ដោត»ដំបៅសើស្បែក ដែលបានជាសះស្បើយ ជាស្ថាពររួចមកហើយ។ នេះ​ជាការលើកឡើង របស់លោក ធុច រត្តនា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ សាខាប្រទេសបារាំង ដោយបានបញ្ជាក់​ថែម​យ៉ាងច្បាស់ថា អ្វីដែលគេត្រូវខំព្យាបាល គឺ«ជម្ងឺអេដស៍»ឯណោះទៅវិញទេ ដែលកំពុងតែទន្ទ្រានប្រទេសកម្ពុជាសព្វថ្ងៃ។


លោកកឹម សុខា និងលោកសម រង្សី ចូលរួមក្នុងទិវាខ្មែរក្រោម នៅទីក្រុងកេប៊ិចប្រទេសកាណាដា កាលពីខែសីហា ឆ្នាំ២០១២។ (រូបថត KI Media)

ជម្លោះពាក្យសម្ដីហែកហួរគ្នា តាមរយះសុន្ទរកថា ឬកិច្ចសម្ភាសអោយទៅប្រព័ន្ធផ្សព្វផ្សាយនានា ដែលបានកើតមាន [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...