ហូរ វ៉ាន់ ស្នើឲ្យមន្ទីររៀបចំដែនដីរាជធានី ពិនិត្យប្លង់មន្ទីរពេទ្យក្រុងឡើងវិញ
មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់រាជធានី បានចេញប្លង់ថ្មី ឲ្យមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ដែលគេធ្លាប់ស្គាល់ថាជាសម្ភពក្រុង ដាក់ឲ្យប្រើប្រាស់នាពេលថ្មីៗនេះ ប៉ុន្តែប្លង់មន្ទីរពេទ្យថ្មី ត្រូវបានបុគ្គលិកនៃមន្ទីរពេទ្យនេះ បដិសេធមិនព្រមទទួលយក មកប្រើប្រាស់នោះទេ។ បុគ្គលិកនៃមន្ទីរពេទ្យនេះ បានធ្វើការបដិសេធព្រមៗគ្នាថា ប្លង់ថ្មីដែលមន្ទីររៀបចំដែនដី នគរូបនីយកម្ម បានចេញឲ្យថ្មីនោះ បានលេបត្របាក់យកអាគាខាងមុខនៃមន្ទីរពេទ្យទាំងស្រុង ដោយនៅក្នុងប្លង់នេះ មាននៅសល់តែអាគារផ្នែកខាងក្រោយ។
លោក ហូរ វ៉ាន់ មានការភ្ជាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលលោកបានទទួលញត្តិ ពីក្រុមបុគ្គលិកនៃមន្ទីរពេទ្យមួយនេះ កាលពីល្ងាចម៉ោង ៥:០០ថ្ងៃទី ០៧ កុម្ភៈនេះ ដែលពួកគេបានប្តឹង ទៅគណៈកម្មកាទី ១០ នៃរដ្ឋសភា មិនព្រមទទួលយកប្លង់ថ្មីនេះ និងបានស្នើឲ្យជួយបំភ្លឺ គម្រោងប្លង់មន្ទីរពេទ្យទាំងមូលផងដែរ។ លោកថា លោកសុំស្នើ [...]