ហ្គូហ្គល បង្កើតទូរស័ព្ទទំនើបថ្មី បំពាក់ដោយម៉ាស៊ីនស៊្រីឌី (3D)
គម្រោងបច្ចេកវិទ្យាថ្មីដែលមានឈ្មោះថា តាំងហ្គូ (Tango) គឺជាគម្រោងទូរស័ព្ទដៃទំនើប អេនឌ្រ័ដ (Android) មួយប្រភេទថ្មីរបស់ក្រុមហ៊ុន ហ្គូហ្គល (Google) ទើបនឹងត្រូវបានប្រភពមួយចំនួន អះអាងឲ្យដឹងថា ក្រុមការងារអភិវឌ្ឍន៍គម្រោងបច្ចេកវិទ្យា របស់ក្រុមហ៊ុនយក្សអាមេរិកមួយនេះ ដាក់ទៅឲ្យអ្នកស្រាវជ្រាវ និងរៀបចំកម្មវិធី ចំនួន២០០នាក់ដំបូងគេ។
ទូរស័ព្ទប្រភេទថ្មី តាំងហ្គូ របស់មហាយក្សា ហ្គូហ្គល។ (រូបថតផ្ដិតចេញពីវីដេអូ ហ្គូហ្គល)
បច្ចេកវិទ្យា - ប្រភពនោះបានឲ្យដឹងថា ក្រុមការងារអភិវឌ្ឍន៍គម្រោងបច្ចេកវិទ្យា ដែលមានឈ្មោះថា Advanced Technology and Projects ឬហៅកាត់ថា ATAP នឹងដាក់កម្មវិធីមេមួយ ដែលជាគម្រោងបច្ចេកវិទ្យាថ្មី ឈ្មោះហៅថា តាំងហ្គូ ទៅឲ្យអ្នកស្រាវជ្រាវ [...]