«ទីក្រុងហ្វេសប៊ុក» នឹងត្រូវចំណាយអស់ ២០០ពាន់លានដុល្លា
ថោកែវ័យក្មេងរបស់ហ្វេសប៊ុក មានមហិច្ឆតាធំ មិនគួរឲ្យស្មានដល់។ បើមើលពីក្រៅ មិនជាធំអស្ចារ្យអ្វីប៉ុន្មានទេ តែលោក ម៉ាក ហ្សូកេប័រ (Mark Zuckerberg) មានគម្រោងចង់សង់ អន្តេវាសិកដ្ឋានមួយ មានគ្រប់យ៉ាង នៅលើផ្ទៃដី ៨០ហិចតា ដើម្បីទទួលបុគ្គលិរបស់ខ្លួន ប្រមាណជា១០ ០០០នាក់ ឲ្យស្នាក់នៅ។ ក្នុងគម្រោងនោះ មានរាប់បញ្ចូលទាំងផ្សារទំនើប សណ្ឋាគារ អាគារស្នាក់សម្រាប់បុគ្គលិកជាន់ខ្ពស់ និងសម្រាប់បុគ្គលិកសមញ្ញ។ គម្រោងនេះ វាហាក់ដូចជាទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ មួយទាំងមូល ដែលនៅក្បែរនោះ គ្រាន់តែមានទំហំតូចជាងប៉ុណ្ណោះ។
ទីធ្លាសម្រាប់សាងសង់ ត្រូវបានទិញរួចហើយ ក្នុងតម្លៃប្រមាណជា៤០០លានដុល្លា ខណៈគម្រោងសំណង់ទាំងអស់ នឹងត្រូវចំណាយអស់ ២០០ពាន់លាន (ឬ២០០កោដ) ដុល្លា។ តម្លៃនេះ បើប្រៀបធៀបទៅនឹងតម្លៃ ដែលបានសាងសង់ អាគារភ្លោះ World Trade Center (មុនព្រឹត្តិការណ៍ ១១ កញ្ញា ២០០១) នៅទីក្រុងញ៉ូយក គេអាចសង់អាគារដ៏ខ្ពស់របៀបនេះ [...]