បាញ់សម្លាប់ក្នុងព្រះវិហារនៅអាមេរិក៖ ជនសង្ស័យត្រូវបានចាប់ខ្លួន
ក្រុង ឆារឡេស្ដុន ទាំងមូល កំពុងស្ថិតក្នុងភាពញ័ររន្ធត់ បន្ទាប់ពីការបាញ់ប្រហារ ដោយប្រើអាវុធមួយ បានធ្វើឲ្យមានមនុស្សស្លាប់៩នាក់ កាលពីយប់ថ្ងៃពុធទី១៧ ខែមិថុនា។ នៅរសៀលថ្ងៃព្រហស្បត្តិ៍ស្អែកឡើង ជនសង្ស័យឈ្មោះ ឌីឡាន រ៉ូហ្វ៍ (Dylann Roof) អាយុ២១ឆ្នាំ ត្រូវបានឃាត់ខ្លួន ដោយជនសង្ស័យខ្លួនឯង បានប្រគល់ខ្លួនឲ្យនគរបាល់ចាប់ខ្លួន មិនមានការតបតរអ្វីឡើយ។
ព្រះវិហារដែលរងការវាយប្រហារនោះ ជាព្រះវិហារមួយ ដែលមានវ័យចំណាស់ជាងគេ នៅក្នុងសហរដ្ឋអាមេរិក និងសម្បូរទៅដោយអ្នកគោរពបូជា ជាបណ្ដាជនស្បែកខ្មៅ។ នៅក្នុងរូបថត ដែលដកស្រង់ចេញពីវីដេអូសុវត្ថិភាព គេឃើញយុវជនស្បែក ស ឌីឡាន រ៉ូហ្វ៍ បានដើរចូលទៅក្នុងព្រះវិហារ ដោយពាក់អាវប្រផេះ និងមានកាត់សក់ របៀបជា«ចានផ្កាប់»នោះផង។
សំងំសូត្រធម៌១ម៉ោង រួចដកកាំភ្លើងបាញ់ក្នុងព្រះវិហារ ស្លាប់៩នាក់
ខ្មាន់កាំភ្លើង ដែលបានបើកការបាញ់ប្រហារ បង្កឲ្យមានមនុស្សស្លាប់៩នាក់ នៅយប់ថ្ងៃពុធ ក្នុងព្រះវិហារមួយ នៃសហគមន៍ជនស្បែកខ្មៅ នាភាគខាងជើង នៃក្រុងឆារឡេស្ដុន (Charleston - រដ្ឋការ៉ូលីនខាងត្បូង សហរដ្ឋអាមេរិក) ត្រូវបានគេដឹងថា បានចូលមកសំងំសូត្រធម៌ អស់រយៈពេល១ម៉ោង មុននឹងដកកាំភ្លើង បាញ់រះទៅលើបណ្ដាជន។ បន្ទាបមក ជននេះបានរត់គេចខ្លួន និងកំពុងត្រូវអាជ្ញាធរ កំពុងស្វែងរកចាប់ខ្លួននៅឡើយ រហូតមកដល់ព្រឹកថ្ងៃព្រហស្បត្តិ៍នេះ។ នេះបើតាមប្រភព ពីមន្ត្រីនគរបាល។
លោក គ្រេហ្គ័រី មូឡេន (Gregory Mullen) នាយនគរបាលក្រុង ឆារឡេស្ដុន បានថ្លែងប្រកាស នៅក្នុងសន្និសីទសារព័ត៌មានថា ជនសង្ស័យ ជាជនស្បែកស និងប្រកបដោយសភាពគ្រោះថ្នាក់នេះ បានស្ថិតនៅប្រមាណជា ១ម៉ោង ជាមួយនឹងក្រុមមនុស្ស ដែលកំពុងសិក្សាពីគុម្ពីប៊ីប ក្នុងព្រះវិហារ មុននឹងបើកការបាញ់ប្រហារ។
ដើម្បីស្វែងរក ចាប់ខ្លួនជននេះ នគរបាលក្រុងបានសហការជាមួយ [...]
ព្រឺព្រួច ព្រោះពីងពាងនៅក្នុងចេក... ចង់ញ៉ាំឬទេ? (vdo)
ម្ចាស់អ្នកថត បានសរសេរថា ខ្លួនចង់ញ៉ាំចេកមួយផ្លែ... ប៉ុន្តែនៅពេលហៀប នឹងយកចេកនេះ ឡើងមកបកសម្បកនោះ សម្រាប់តែបុរសម្ចាស់ផ្លៃចេក បានឃើញដូចជាមានអ្វីមួយ កំពុងធ្វើចលនា នៅខាងក្នុង។ ហេតុភេទនេះ បានបង្កជាចម្ងល់ឡើង ដែលធ្វើឲ្យម្ចាស់ចេក ទាញទូរស័ព្ទដៃរបស់ខ្លួន ចេញមកថត...
នៅប៉ុន្មាននាទីក្រោយមក រូបភាពដ៏ព្រឺព្រួចមួយ បានកើតឡើង នោះគឺពីងពាងមួយក្បាល បានចោះសម្បកចេក ហើយទម្លាយខ្លួនចេញមកក្រៅ!!! បុរសម្ចាស់ចេក បានសរសេរទៀតថា លែងចង់ញ៉ាំចេកហើយ តែខ្លួនបានញ៉ាំផ្លែប៉ោម ជាជំនួសវិញ។
កុហកសុទ្ធ!
ប៉ុន្តែការពិតត្រូវបានទម្លាយចេញ នៅពេលដែលគេដឹងថា ម្ចាស់វីដេអូខាងលើ គឺលោក កាលេប ឡេឆូវស្គី (Kaleb Lechowski) អ្នកជំនាញខាង កៃឆ្នៃរូបភាពមានចលនា គ្រប់បែបយ៉ាង ទាំងនៅក្នុងភាពយន្ដហោះធំៗ ឬនៅក្នុងភាពយន្ដគំនូរ 3D។ នេះ មិនមែនជាពីងពាងមែនទែនឡើយ តែជាការឆ្នៃប្រឌិតរូបភាព ពីងពាង [...]
ខ្មាន់កាំភ្លើងបានបាញ់រះលើនគរបាល រួចព្រមានបំផ្ទុះគ្រាប់បែកនៅដាឡាស
ការបាញ់ប្រហារ បានកើតឡើង នៅរំលងអាធ្រាត យប់ថ្ងៃសុក្រ ចូលមកព្រឹកថ្ងៃសៅរ៍ទី១៣ ខែមិថុនានេះ ក្នុងសង្កាត់បញ្ជាការដ្ឋាន របស់កម្លាំងនគរបាល ក្រុងដាឡាស របស់រដ្ឋតិចសាស សហរដ្ឋអាមេរិក។ នេះបើតាមការប្រកាសឲ្យដឹង ពីនគរបាលក្រុង ថ្លែងទៅកាន់អ្នកសារព័ត៌មាន។ រថយន្ដធុនមធ្យមមួយគ្រឿង ដែលសាក្សីបានអះអាងថា មានពាសដោយដែកការពារនោះ បានបើកចូលមកបុករះ រថយន្ដតូចជាច្រើនគ្រឿង របស់នគរបាល ហើយអ្នកនៅក្នុងរថយន្ដធុនមធ្យមនោះ បានបើកការបាញ់ប្រហារឡើង សំដៅនគរបាល។ គ្រាប់បែកជាច្រើន ត្រូវបានគេរកឃើញ នៅក្រោមរថយន្ដនគរបាល។
បន្ទាប់ពីមានការបាញ់តបវិញ ពីសំណាក់នគរបាលនោះ ជនខ្មាន់កាំភ្លើង បានបើករថយន្ដគេចខ្លួន តែបានចូលទៅជាប់គាំង នៅក្នុងចំណតរថយន្ដ នៃភោជនីយដ្ឋានមួយ។ បើតាមទូរទស្សន៍ ស៊ីអិនអិន (CNN) ដែលបានតាមដានករណីនេះ ជាប់រហូតនោះ បានរាយការណ៍ថា ការជជែកចរចាបានកើតឡើង រវាងជននៅក្នុងរថយន្ដពាសដែកនោះ ជាមួយនឹងមន្ត្រីជំនាញ (ខាងចរចា) [...]
«ស្រាត» ព្រោះខឹងនឹងអស់កៅអីលក់លើយន្ដហោះ
បុរសចំណាស់ ជាអ្នកដំណើរម្នាក់ នៅក្នុងព្រលានយន្ដហោះ ឆាឡុតឌូគ្លាស (Charlotte-Douglas) នៅក្នុងរដ្ឋការ៉ូលីនខាងជើង សហរដ្ឋអាមេរិក បានបង្កឲ្យមានភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅចំពោះមនុស្សជាច្រើននាក់ ដែលកំពុងត្រៀមខ្លួន ឡើងយន្ដហោះ។ បុរសចំណាស់យើង បានទម្លាក់ចោល ចេញពីខ្លួន នូវខោអាវទាំងអស់ ដើម្បីតវ៉ាប្រឆាំង នឹងការមិននៅសល់កន្លែងទំនេរទៀត នៃជើងហោះហើរមួយ ដែលបុរសត្រូវជិះ។ នេះបើតាមការផ្សាយឲ្យដឹង របស់ទូរទស្សន៍ NBC កាលពីចុងខែមុន។
បុរសជាតិអាមេរិកាំងរូបនេះ ត្រូវធ្វើដំណើរតាមយន្ដហោះ ឆ្ពោះទៅកាន់ប្រទេស ចាម៉ែអីក (Jamaïque) ហើយបានមកព្រលានយន្ដហោះ ដោយមិនបានគិតថា ជើងហោះហើររបស់លោក ត្រូវបានអ្នកដំណើរផ្សេងទៀត ទិញយកកន្លែងអស់នោះទេ។ ប៉ុន្តែនៅពេល ដែលលោកបានដឹងថា កន្លែងត្រូវបានអ្នកផ្សេងទិញអស់ហើយ បុរសចំណាស់ បានស្រែកឡូឡាខ្លាំងៗឡើង ដល់បុគ្គលិករបស់ក្រុមហ៊ុន អាកាសចរណ៍ Us Airways [...]
ប្រិយមិត្ត ជាទីមេត្រី,
លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។
លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info
រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-វិជ្ជាជីវៈរបស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
ដំណឹងថ្មីៗ
-
អានពិស្ដារ
- 237720
កែម ឡី៖ ចិននាំកម្ពុជាយក«កោះត្រល់» ឯអាមេរិកនាំកម្ពុជាយក«នីតិរដ្ឋ»
-
January 07, 2015
ប៉ែន សុវណ្ណ គ្រោងប្តឹងវៀតណាម និងអ្នកពាក់ព័ន្ធទៅ ICC រឿងបំភ្លៃថ្ងៃ ៧មករា
-
May 16, 2017
ថៃព្រមានបិតហ្វេសប៊ុក ជុំវិញរូបភាពអាស្រូវរបស់ស្ដេចខ្លួន
-
September 13, 2016
ហ៊ុន សែន ព្រមានកំទេច«ពលរដ្ឋ»ចូលរួមបាតុកម្ម
-
June 29, 2016
ហ៊ុន សែន៖ អាគុក កុំព្រហើន! ចុយ... អាម្សៀរនេះ...
ជុំវិញវប្បធម៌ សិល្បៈ
-
អានពិស្ដារ
- 20707
នេះ ជាអាគារកប់ពពកខ្ពស់ជាងគេបង្អស់ នៅអ៊ឺរ៉ុប
-
June 06, 2018
ចម្រៀងផ្លូវការនៃបាល់ទាត់ពិភពលោក ២០១៨ នៅរ៉ូស្ស៊ី
-
April 21, 2018
របាំនិងចម្រៀងខ្មែរក្នុងទស្សនីយភាពមួយ នៅរដ្ឋធានីប៉ារីសល្ងាចនេះ
សោភ័ណភាព សុខភាព ជីវិត
-
អានពិស្ដារ
- 25872
គ្រោះធម្មជាតិនៅឥណ្ឌូនេស៊ី៖ សុខចិត្តស្លាប់ខ្លួនដើម្បីឲ្យយន្ដហោះងើបខ្លួនដោយសុវត្ថិភាព
-
September 28, 2018
រវល់ឈ្លក់នឹងទូរស័ព្ទ ទុកឲ្យកូនលង់ទឹកជិតស្លាប់
-
September 09, 2018
ស្ថាបនិកពេទ្យគន្ធបុប្ផាដែលសង្គ្រោះកុមារខ្មែរ បានលាចាកលោកក្នុងអាយុ៧១ឆ្នាំ
កំសាន្ដ តារា ពីនេះពីនោះ
-
អានពិស្ដារ
- 9417
«រាត្រីចន្ទទឹកឃ្មុំ នៅបន្ទប់សណ្ឋាគារ... ជាន់ទី៣៥» សំណើចខ្លី
-
October 09, 2018
«សំដីឲ្យប្រផ្នូល របស់កូនស្រី» សំណើចខ្លី
-
September 25, 2018
«ចេញមួយកេសហ្មង ឲ្យតែនរណាហៅ! ចេញមួយកេស!»