សម រង្ស៊ី និងកឹម សុខា ចែកផ្លូវគ្នាដើម្បីរកការគាំទ្រពីរាស្ត្រ និងអន្តរជាតិ?
បន្ទាប់ពីបានប្រកាសមិនចូលរួមប្រជុំសភាដំបូង បង្កើតរដ្ឋាភិបាលជាមួយនឹងគណបក្សកាន់អំណាចរួចមក គណបក្សប្រឆាំងបានខិតខំប្រឹងប្រែង ដើម្បីស្វែងរកការគាំទ្រពីសំណាក់មតិជាតិ និងអន្តរជាតិ កុំឲ្យទទួលស្គាល់រដ្ឋាភិបាលបច្ចុប្បន្ន។ តួយ៉ាងដូចជាក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានស្វះស្វែងប្រកាសរកជំនួយ ដើម្បីជួយដល់ជនរងគ្រោះ ដោយសារទឹកជំនន់ ចំណែកលោក សម រង្ស៊ី ប្រធានគណបក្សវិញ បានចាកចេញទៅក្រៅប្រទេស ក្នុងគោលដៅស្វែងរកការគាំទ្រពីសហគមន៍អន្តរជាតិ។
លោក កឹម សុខា និងលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ នៅក្នុងកិច្ចប្រជុំជាមួយគណបក្សប្រជាជនកម្ពុជា។ (រូបថត MONOROOM.info/ O. Vary)
រាជធានីភ្នំពេញ - តួរអង្គសំខាន់ៗពីររូប [...]