Posts by "ប្រាថ្នា"

ចន ច័ន្ទលក្ខិណា និង​អ្នក​គាំទ្រ​ម្នាក់​ទៀត រង​ការ​ព្រមាន​ប្ដឹង​ឡើង​តុលាការ

ចន ច័ន្ទលក្ខិណា និង​អ្នក​គាំទ្រ​ម្នាក់​ទៀត រង​ការ​ព្រមាន​ប្ដឹង​ឡើង​តុលាការ

ចេញមុខបកស្រាយជាថ្មី នូវការរិះគន់របស់អ្នកនាង ចន ច័ន្ទលក្ខិណា និងអ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក​ម្នាក់​ទៀត ដែលមានឈ្មោះថា Chea Nick ដែលគេស្គាល់ថា ជាអ្នកគាំទ្ររបស់តារាសម្តែង មេម៉ាយរូបស្រស់ខាងលើ ទៅលើ​កម្មវិធីប្រកួត កំពូលតារាបង្ហាញម៉ូដកម្ពុជា ថាមានភាពលំអៀង ផ្តល់ឱកាសដល់បេក្ខជន ដែលចូលរួមប្រឡង មានភាព​មិនស្មើគ្នានោះ លោក ចែម វុឌ្ឍសុវីន ដែលជាគណកម្មការមួយរូប ពីក្នុងកម្មវិធីនោះ និងជាអ្នកថតរូបដ៏ល្បីល្បាញ បាន​ឱ្យដឹងថា ការរិះគន់របស់អ្នកទាំងពីរគ្រាន់តែជាគំនិតអគតិ និងជាការបរិហាកេរ្តិ៍ ទៅលើក្រុមការងាររបស់កម្មវិធី កំពូល​តារា​បង្ហាញម៉ូដកម្ពុជា។

លោកថាការបរិហារនេះ អ្នកទាំងពីរអាចប្រឈមមុខ នឹងបណ្តឹងរបស់ក្រុមការងារ ដែលឈានទៅដល់ការទាមទារ ឲ្យសង​ជម្ងឺ​ចិត្ត។

លោក ចែម វុឌ្ឍសុវីន បញ្ជាក់យ៉ាងដូច្នេះថា៖ «ការសម្រេចចិត្ត និង ការយល់ឃើញទៅលើទស្សនិកជនទាំងអស់ ពួកខ្ញុំ​បាន​ធ្វើអ្វីដែលពួកខ្ញុំ [...]

គ្រួសារ ខាត់ សុឃីម កំពុង​រង្គោះ​រង្គើ​ព្រោះ​«អា​ប៉ោយ»

គ្រួសារ ខាត់ សុឃីម កំពុង​រង្គោះ​រង្គើ​ព្រោះ​«អា​ប៉ោយ»

«រឿងបញ្ហាគ្រួសារទោះធំ ឫតូចយ៉ាងណា ក៍មិនចោតជាបញ្ហាអីធំដុំ នោះដែរ..!!!តែរឿងគេ ចូលជ្រៀតជ្រែកក្នុង​គ្រួសារ​នេះ បានជាបញ្ហា» នេះរៀបរាប់របស់លោក ខាត់ ចំរើន ដែលបានទម្លាយពីបញ្ហារង្គោះរង្គើ ក្នុងគ្រួសាររបស់ខ្លួន។ អស់ជា​ច្រើនឆ្នាំ រាប់ចាប់តាំងពីប្រឡូកចូលសិល្បៈ រហូតមានឈ្មោះល្បីល្បាញ ក្នុងសង្វៀនសិល្បៈ គេសង្កេតឃើញថា គ្រួសារ​ត្រកូល«ខាត់» តែងតែទទួលបាន នូវការសរសើរពីទស្សនិកជន ថាជាគ្រួសារ ដែលចេះស្រលាញ់សាមគ្គីគ្នា បើទោះបីជា​គ្រួសារនេះ មានសមាជិកច្រើនក៏ដោយ។

ប៉ុន្តែស្រាប់តែពេលថ្មីៗនេះ លោក ខាត់ ចំរើន ដែលជាកូនទី២ក្នុងគ្រួសារ បានទម្លាយចេញ នូវជម្លោះក្នុងគ្រួសារ រហូត​មាន​ការប្រើប្រាស់អំពើហិង្សា។ សារជាច្រើនរបស់លោក ខាត់ ចំរើន តារាពូកែនិយាយកំប្លុកកំប្លែង ដែលបានសរសេរ នៅ​លើទំព័រហ្វេសប៊ុករបស់លោក បានរៀបរាប់ថា បង្កឡើងដោយមនុស្សឈ្មោះ«អាប៉ោយ»។

តើ«អាប៉ោយ»ជាអ្នកណា ហេតុអ្វីបានជាមានឥទ្ធិពល [...]

ឈាង វុន៖ រដ្ឋាភិបាល​បញ្ជូន​អាឡិច​ទៅ​ស្រុក ព្រោះ​មិន​ឱ្យ​អាឡិច​ជាប់​គុក

ឈាង វុន៖ រដ្ឋាភិបាល​បញ្ជូន​អាឡិច​ទៅ​ស្រុក ព្រោះ​មិន​ឱ្យ​អាឡិច​ជាប់​គុក

បន្ទាប់ពីអង្គការអន្តរជាតិចំនួនពីរ បានចេញរបាយការណ៍ ដោយប្រតិកម្មទៅនឹងរដ្ឋាភិបាលកម្ពុជា ដែលបាន​បណ្តេញ​សកម្មជនបរិស្ថាន ជាតិអេស្ប៉ាញ លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ពីកម្ពុជានោះ តំណាងរាស្ត្រមណ្ឌលបាត់ដំបង មកពីគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បានបកស្រាយថា ការ​ដែល​គេចាប់លោក អាឡិច បញ្ចូនទៅវិញ មិនមែនដោយសារ តែ អាឡិច ការពារតំបន់អារ៉ែងទេ គឺដោយសារតែលោក អាឡិច មិនឆ្លើយតប នឹងច្បាប់អន្តរជាតិ។

របាយការណ៍ នៅក្នុងកម្មវិធីរួមគ្នាមួយ ក្នុងការឃ្លាំមើល និងគាំពារសកម្មជនសិទ្ធិមនុស្ស លើពិភពលោក របស់អង្គការ​អន្តរជាតិទាំងពីរ បានបញ្ជាក់ថា ដោយយោងទៅលើច្បាប់អន្តោរប្រវេសន៍ របស់ប្រទេសកម្ពុជា លក្ខណៈ​សម្បត្តិ​ជន​បរទេស ដូចលោក អាឡិច អាចរស់នៅក្នុងប្រទេស បាន«៣៧ថ្ងៃ ក្រោយការផុតកំណត់ នៃទិដ្ឋាការ»។ ប៉ុន្តែក្រោយ​ផុត​សុពលភាព​ទិដ្ឋការ តែបីថ្ងៃប៉ុណ្ណោះ លោក អាឡិច [...]

ចន ច័ន្ទលក្ខិណា ​ស្ដាយ នឹង​ធ្វើ​ឲ្យ​«កំពូល​តារា​បង្ហាញ​ម៉ូដ​កម្ពុជា»​ទទួល​ការ​ចាប់​អារម្មណ៍

ចន ច័ន្ទលក្ខិណា ​ស្ដាយ នឹង​ធ្វើ​ឲ្យ​«កំពូល​តារា​បង្ហាញ​ម៉ូដ​កម្ពុជា»​ទទួល​ការ​ចាប់​អារម្មណ៍

«ស្តាយដែលធ្វើអោយកម្មវិធី ដែលមិនសូវមានអ្នកគាំទ្រ ត្រូវបានគេចាប់ផ្តើម ចាប់ផ្តើមចាប់អារម្មណ៍» នេះជាការ​លើក​ឡើង របស់តារាម៉ូដែលអ្នកនាង ចន ច័ន្ទលក្ខិណា ដែលបានសរសេរ នៅលើទំព័រហ្វេសប៊ុក របស់អ្នកនាង។ បើទោះបីជា​នាង មិនបានសរសេរបញ្ជាក់ថា ជាកម្មវិធីមួយណាក៏ដោយ ប៉ុន្តែ គេប្រាកដណាស់ថា គឺកម្មវិធីប្រកួត​កំពូលតារា​បង្ហាញ​ម៉ូដកម្ពុជា របស់ទូរទស្សន៍ម៉ាយធីវី ដែលនាងបានធ្វើការរិះគន់ថា គ្មានភាពយុត្តិធម៌។

កន្លងមកតារាសម្តែង និងជាពិធីកររូបនេះ ធ្លាប់បានធ្វើការរិះគន់យ៉ាងចាស់ដៃ ចំពោះវិធីបង្ហាញម៉ូត លំដាប់អន្តរជាតិ​មួយ​នេះថា កម្មវិធីនេះធ្វើមិនស្មើភាព អយុត្តិធម៌ និងក៏ថាកម្មវិធីនេះ មានការរៀបចំអ្នកឈ្នះ ទុកជាមុនជាដើម។ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានចោទប្រកាន់ គណៈកម្មការផងដែរថា មិនមានភាពសុក្រិត ក្នុងការជ្រើសរើស និងកែច្នៃរូបថត របស់​បេក្ខនារី ដោយអ្នកនាងបាននិយាយថា គណៈកម្មការ និងអ្នកគ្រប់គ្រងផ្នែកថតរូប [...]

ហ៊ុន សែន ថា​នឹង​គ្មាន​ការ​សាង​សង់​ទំនប់​វារី​អគ្គសនី​នៅ​អារ៉ែង​ទេ

ហ៊ុន សែន ថា​នឹង​គ្មាន​ការ​សាង​សង់​ទំនប់​វារី​អគ្គសនី​នៅ​អារ៉ែង​ទេ

ថ្លែងនៅក្នុងទិវាជាតិ ទីក្រុងស្អាត ឆ្នាំ២០១៥ និងប្រគល់ជ័យលាភី ទីក្រុងស្អាត ឆ្នាំ២០១៥-២០១៨ នៅមជ្ឈមណ្ឌល​កោះ​ពេជ្រ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាស់ថា នឹងគ្មានការសាងសង់ ទំនប់វារី​អគ្គីសនី នៅតំបន់អារ៉ែង ក្នុងអាណត្តិរបស់លោកឡើយ។ ហើយចង់ឱ្យប្រជាពលរដ្ឋ ឈប់លើកបញ្ហានេះ មកនិយាយ​ទៀត ព្រោះវាស្ថិតក្នុងការសិក្សាស្រាវជ្រាវ។

លោកនាយរដ្ឋមន្រ្តី បានថ្លែងហាម មិនឱ្យលើកយកបញ្ហាសាងសង់ ទំនប់វារីអគ្គីសនីថា៖ «ហេតុអីបានលឺសូអារ៉ែងៗ សម្បើមម្លេះ អារ៉ែងហ្នឹងវ៉ី។ បើចង់ដឹងថា អារ៉ែងហ្នឹងវាយ៉ាងម៉េច វាទាល់តែសិក្សាឱ្យបានច្បាស់សិន។ ហើយខ្ញុំសូម​បញ្ជាក់ កុំនិយាយអារ៉ែងតទៅទៀត។ សិក្សាមើល ឱ្យខ្ញុំមានគោលគំនិតថា ទោះបីជាសិក្សាច្បាស់ ឬមិនច្បាស់ ឬយ៉ាង​ម៉េច ពីនេះដល់ឆ្នាំ២០១៨ អត់មានទេ អត់មានឱ្យធ្វើទេ។ ហើយគំនិតរបស់ខ្ញុំ ចង់ទុកឱ្យក្មេងជំនាន់ក្រោយ កុំឱ្យវា​ពិបាក​ពេក។»

[...]

ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...