សម្ភាសមេធាវី វន់ ពៅ៖ ហេតុផល២ ដែល«គ្មាន»ហេតុផលច្បាស់លាស់
នេះមិនមែនជាលើកទីមួយឡើយ ដែលតុលាការនៃសាលាដំបូងរាជធានីភ្នំពេញ បដិសេធសំណើរសុំនៅក្រៅឃុំរបស់ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បើទោះជាមេធាវីរបស់ព្យាយម លើកហេតុផលតាមផ្លូវច្បាប់ជាច្រើនក៏ដោយ។ សូមអានការបកស្រាយរបស់លោកមេធាវី គីម សុជាតិ ពីហេតុផលចំនួនពីរ របស់ចៅក្រម ដែលបានបដិសេធការសុំនៅក្រៅឃុំ ទាំង«គ្មាន»ហេតុផលច្បាស់លាស់។
លោក វ៉ន ពៅ ប្រធានសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា នៅក្នុងការតវ៉ារបស់លោក ជាមួយកម្មករ នៅមុខការចាប់ខ្លួន។ (រូបថត ហ្វេសប៊ុក)
ប្រព័ន្ធយុត្តិធម៌ - ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ លោក គីម សុជាតិ មេធាវីការពារក្តីឲ្យលោក វន់ [...]