អតីតស្ថាបនិកដែលគេបណ្ដេញចេញ បដិសេធមិនបានប្តឹងបិទស៊ីខៅឌូ
អតីតមន្ត្រីសហជីពដែលត្រូវគេបណ្ដេញចេញ លោក អ៊ុំ វិសាល បានប្រតិកម្មឆ្លើយតបទៅនឹងការលើកឡើង ដែលថាលោក និងអ្នកស្រី រឿន ចាន់ថន បានប្តឹងចង់ឲ្យបិទសហជីពស៊ីខៅឌូ ដោយបានហៅការលើកឡើងទាំងនោះ ថាជាការចោទប្រកាន់ ដើម្បីបំពុលបរិយាកាសអារម្មណ៍របស់កម្មករ។ ប៉ុន្តែអតីតស្ថាបនិកសហជីពស៊ីខៅឌូរូបនេះ បានអះអាងថា លោកចង់បង្កើតគណកម្មការមួយ ដើម្បីដឹកនាំសហជីពនេះជាបណ្ដោះអាសន្នសិន។
លោក អ៊ុំ វិសាល អតីតមន្ត្រីស្ថាបនិកសហជីព ដែលត្រូវបានសហជីពបណ្ដេញចេញ នៅមុខសាលាដំបូងរាជធានី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ C. Nita)
ជម្លោះផ្ទៃក្នុង - សេចក្តីប្រកាសពត៌មាន របស់សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា [...]