ទំនប់វារីអគ្គីសនីអារ៉ែង៖ ជនជាតិជង បារម្ភពីការបណ្តេញចេញ
ក្រុមជនជាតិដើមជន ដែលជាតិភាគតិចមួយដែលនៅលើទឹកដីខេត្តកោះកុង បានសម្ដែងការព្រួយបារម្ភ ពីផលប៉ះពាល់ជាច្រើន ថានឹងអាចកើតមានដល់ជនជាតិផងខ្លួន ប្រសិនបើមានការសាងសង់ទំនប់វារីអគ្គីសនី ក្នុងស្ទឹងអារ៉ែង។ ក្រុមជនជាតិដើមទាំងនេះ បានសង្កត់ធ្ងន់ ពីផលប៉ះពាល់ដ៏សំខាន់មួយ ទាក់ទងនឹងមុខរបរប្រចាំជនជាតិមួយនេះ ដែលតែងពឹងពាក់ទៅលើផលអាស្រ័យពីក្នុងព្រៃ។
ទិដ្ឋភាពមួយនៃស្រុកបុទុមសាគរ ខេត្តកោះកុង។ (រូបថត ខេត្តកោះកុង)
សិទ្ធិជនជាតិដើម - លោក វ៉ែន វ៉ន តំណាងសហគមន៏ជនជាតិជង បានលើកឡើងថា ប្រជាជននៅក្នុងសហគមន៍របស់លោក មានការព្រួយបារម្ភជាខ្លាំង ប្រសិនបើគម្រោងវារីអគ្គីសនីតំបន់អារ៉ែងត្រូវបានសាងសង់ឡើង។ ក្តីព្រួយបារម្ភ ដែលប្រជាជននៅទីនោះ [...]