វារីអគ្គិសនីសេសានក្រោម២៖ «ត្រូវមានរបាយការណ៍ខាត ឬចំណេញ»
ទំនប់សេសានក្រោម២ - លោក តឹក សុវណ្ណារ៉ា នាយកប្រតិបត្តិនៃវេទិកា នៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ហៅកាត់ថា (NGO Furum) បានលើកឡើងថា លោកមិនអាចសន្និដ្ឋានបានទេ ពីគម្រោងសាងសង់ ទំនប់វារីអគ្គិសនីសេសានក្រោម២ ថា ចំណេញឬខាតនោះ។ ប៉ុន្តែក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ដើម្បីបង្ហាញថាចំណេញឬខាត ខាងរាជរដ្ឋាភិបាល ដែលជាអ្នកអនុវត្តលើគម្រោងហ្នឹង គួរតែបង្ហាញទាក់ទងនឹងរបាយការណ៍។ ទី១. គឺរបាយការណ៍វិភាគពីផលចំណេញ ឬផលខាតនៃការអភិវឌ្ឍនៃទំនប់សេសានក្រោម២នេះ ដល់សាធារណៈជន។»
ការថ្លែងរបស់លោក តឹក សុវណ្ណារ៉ា បានធ្វើឡើងជាប្រតិកម្ម ទៅនឹងការថ្លែងរបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅចំពោះអ្នកសារព័ត៌មាន នៅថ្ងៃទី១៩ ខែមិថុនា នេះថា គម្រោងអភិវឌ្ឍន៍សាងសង់ទំនប់វារីអគ្គិសនី [...]