កំណែទម្រង់ប្រព័ន្ធអប់រំ៖ សិស្សប្រលងបាក់ឌុប ព្រួយខ្លាចរត់មិនទាន់
ស្របពេល ដែលការប្រលងបាក់ឌុបជិតមកដល់ សិស្សម្នាក់ៗហាក់មានការព្រួយបារម្ភ និងសង្វាតក្នុងសិក្សាជាងឆ្នាំមុនៗ ព្រោះតែកំណែរទម្រង់ថ្មីលើវិស័យអប់រំ ដែលធ្វើឱ្យពួកគេភ័យព្រួយ ខ្លាចប្រលងធ្លាក់។
គ្រូបង្រៀន កំពុងបង្ហាត់របៀបគិតលេខទៅកូនសិស្ស។ (រូបថត unesco.org)
ការអប់រំ - នៅសល់តែរយៈពេលជាងពីរសប្តាហ៍ទៀតប៉ុណ្ណោះ ការប្រលងថ្នាក់សញ្ញាប័ត្រទុតិយភូមិ របស់សិស្សថ្នាក់ទី១២ ឬការប្រលងបាក់ឌុបនឹងមកដល់ ដែលការប្រឡងនេះនឹងប្រព្រឹត្តទៅ រយៈពេល២ថ្ងៃ គឺថ្ងៃទី៤ និងទី៥ ខែសីហា ខាងមុខនេះ។
ក្រោយពេលដែលក្រសួងអប់រំ បានចេញវិធានការរឹតបន្តឹងចំពោះការប្រឡង បាក់ឌុបក្នុងឆ្នាំថ្មីនេះ សិស្សភាគច្រើនសុទ្ធតែបានសម្តែងក្តីព្រួយបារម្ភ ខ្លាចថា [...]