ឃីម សុខហេង៖ យុវជនកម្ពុជាមានសក្តានុពលខ្ពស់ ដើម្បីទីផ្សារការងារ ក្នុងសមាហរណកម្មអាស៊ាន
ស្របពេលដែលសមាហរណកម្ម អាស៊ាន កាន់តែខិតជិតចូលមកដល់ នាពេលខាងមុខនេះ យុវជននិងប្រជាពលរដ្ឋភាគច្រើន សុទ្ធតែសម្តែងការព្រួយបារម្ភ ខ្លាចត្រូវបានគេដណ្តើមការងារល្អៗ។ ការព្រួយបារម្ភនេះ ខណៈពេលដែលមានមតិភាគច្រើន បានលើកឡើងថា ដោយសារតែប្រព័ន្ធអប់រំនៅកម្ពុជានៅមានកំរិត ការយល់ដឹងរបស់យុវជនខ្សោយ ជាពិសេសនោះគឺភាសា ដែលជាកត្តាធ្វើឱ្យសិស្សនិស្សិតកម្ពុជា ពិបាកនឹងប្រកួតប្រជែងឱកាសការងារល្អ ពីនិស្សិតរបស់ប្រទេស ដែលជាសមាជិកអាស៊ានផ្សេងទៀត។
ឆ្លើយតប និងបញ្ហានៃការលើកឡើងខាងលើនេះ លោកឃីម សុខហេង នាយកនៃវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ បានបញ្ជាក់អះអាងថា និស្សិតកម្ពុជា មានសក្តានុពលខ្ពស់ ដែលអាចប្រកួតប្រជែងបាន ជាមួយនិស្សិត នៃប្រទេសដែលជាសមាជិកអាស៊ាន។ លោកបន្តថា៖ «ជាឧទាហរណ៍ដែលយើងមើលឃើញ ការប្រជុំសន្និសិទយុវជនថ្នាក់ដឹកនាំវ័យក្មេងរបស់អាស៊ាន ឃើញថា កម្ពុជាយើងមានសកម្មភាពជាច្រើន ដែលយើងឈានមុខគេ។ ជាបទពិសោធន៍ [...]