អាជីវករជួលស្តង់លក់ពេលបុណ្យអុំទូក សុំឱ្យបញ្ចុះតម្លៃជួល
កត្តាថយចុះ នៃប្រជាពលរដ្ឋ ដែលមកទស្សនាបុណ្យអុំទូក នាឆ្នាំនេះ រួមផ្សំនឹងការប្រាក់ចំណូល របស់ប្រជាពលរដ្ឋទាបផងនោះ អាជីករដែលនាំគ្នាបង្កើតអាជីកម្មរយៈពេលខ្លី និងក្រុមហ៊ុនមួយចំនួន ហាក់ខកបំណង ដោយផលិតផលលក់មិនសូវដាច់ ដូចកាលពីឱកាសបុណ្យអុំទូកដូចឆ្នាំមុនៗ។ អាជីវករខ្លះរកចំណូលបានទាប ប៉ុន្តែចំណាយទៅលើការជួលស្តង់ និងត្រូវបង់ភាស៊ីច្រើន។
អាជីវករម្នាក់ ដែលជួលស្តង់គេលក់ ក្នុងឱកាសបុណ្យអុំទូកនេះ ក្នុងតម្លៃ៤៥០ដុល្លា បានរអ៊ូរទាំ លាយឡំនឹងការព្រួយបារម្ភថា អ្នកស្រីបារម្ភតែរយៈពេលបីថ្ងៃ នៃការលក់ក្នុងរដូវបុណ្យអុំទូកនេះ មិនអាចរួចថ្លៃជួលស្តង់បានទេ។ អាជីវករមកពីខេត្តកំពង់ស្ពឺរូបនេះ បានបន្តថា ថ្លៃស្តង់ក៏ខ្ពស់ ហើយឥវ៉ាន់ដែលទិញ យកក៏មានតម្លៃថ្លៃ រីឯការលក់វិញក៏មិនដាច់ [...]