អង្គការចំនួន១០ ទទួលបានវិញ្ញាបនបត្រ «អភិបាលកិច្ចល្អ»
រហូតមកដល់ពេលនេះ មានអង្គការចំនួន៥៣ហើយ ដែលទទួលបាននូវវិញ្ញាបនបត្រ និងមានអង្គការចំនួន១៦៥ទៀត ដែលស្ថិតក្នុងការពិនិត្យពិច័យ ក្នុងការផ្តល់នូវវិញ្ញាបនបត្រ។ នេះបើតាមការឱ្យដឹងរបស់ សឿង សារឿន ប្រធានអង្គការគណកម្មាធិការប្រតិបត្តិការដើម្បីកម្ពុជា។
លោក សឿង សារឿន បានពន្យល់ថា អង្គការដែលត្រូវទទួលបានវិញ្ញាបនបត្រ លុះត្រាតែ មាន៦ចំណុច។ ទី១. មានអភិបាលកិច្ចល្អ ក្នុងនោះមានគោលនយោបាយ ត្រឹមត្រូវ មានរចនាសម្ព័ន្ធដឹកនាំច្បាស់លាស់ សម្រាប់ដឹកនាំអង្គភាពឱ្យមានជោគជ័យ។ ទី២. ពិនិត្យទៅលើការគ្រប់គ្រងហិរញ្ញវត្ថុ ធ្វើយ៉ាងណាឱ្យហិរញ្ញវត្ថុ ដែលទទួលបានពីម្ចាស់ជំនួយ ឬប្រភពផ្សេងៗមានការគ្រប់គ្រង ដោយគ្មានអំពើពុករលួយ ការកេងប្រវញ្ច និងការឆ្លើយនូវតម្រូវការរបស់ប្រជាជន។ ទី៣. ការទំនាក់ទំនងផ្ទៃក្នុង និងការទំនាក់ទំនងនៅខាងក្រៅ [...]