ប្រតិកម្ម​ហ្វេសប៊ុក៖ គ្រួសារ ថោង សារ៉ាត់ ជា​វៀតណាម តែ​មាន​តំណែង​ធំ​ក្នុង​រដ្ឋាភិបាល

ករណីយួនមកធ្វើធំ នៅស្រុកខ្មែរ មិនមែនជារឿងថ្មី ទើបនឹងកើតទេ។ ប៉ុន្តែយួនដែលត្រូវបានអាជ្ញាធររដ្ឋាភិបាល តាម​ស្វែង​រក​ចាប់​ខ្លួន ព្រោះសង្ស័យថា នៅពីក្រោយឃាតកម្មដ៏ធំមួយ ទើបជាករណីដ៏ចម្លែក។ សម្រាប់អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​វិញ បាន​ភ្ញាក់​ផ្អើល​យ៉ាងខ្លាំង ចំពោះតួនាទីមុខតំណែង របស់ជនជាតិយួនទាំងនោះ ដែលសុទ្ធតែពាក់ផ្កាយ ក្នុង​ជួរ​រដ្ឋាភិបាល​សព្វ​ថ្ងៃ។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី០៤ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 05, 2014
  • ប្រធានបទ: អំណាច
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកប្រើប្រាស់បណ្តាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន បាន​ប្រតិកម្ម​ខ្លាំងៗ​ចំពោះ គ្រួសារ​លោក​ឧកញ៉ា ថោង សារ៉ាត់ ដែល​ត្រូវ​បាន​សង្ស័យ​ថា ជា​ឃាតករ​បាញ់​សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ។ តាម​រយៈ​សន្និសីទ​ការសែត ដែល​ឪពុក​ម្ដាយ​ជនជាតិ​វៀតណាម របស់​លោក ថោង សារ៉ាត់ បាន​ធ្វើ​កាល​ពី​ថ្ងៃ​ទី៣ ខែធ្នូ កន្លង​មក​នេះ បាន​ធ្វើ​ឲ្យ​អ្នក​ផង​ដឹង​កាន់​តែ​ច្បាស់ ពី​សំនៀង​ខ្មែរ​ប៉ៃឡាំៗ របស់​ពួក​គាត់។ ប៉ុន្តែ​ក្រុម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម បាន​បរិហា​ថា ហេតុអ្វី​ក៏​មនុស្ស​ទាំង​នេះ មាន​តំណែង​ធំៗ ក្នុង​ជួរ​ដ្ឋាភិបាល​ទៅ​វិញ?

មិនត្រឹមតែនៅក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ប៉ុណ្ណោះ​ទេ ដែល​បង្ហាញ​ប្រតិកម្ម​ចំពោះ​បញ្ហា​នេះ សូម្បី​តែ​មជ្ឈដ្ឋាន​ខាង​ក្រៅ ក៏​ធ្វើការ​រិះគន់​ចំពោះ​រឿង​នេះ​ដែរ។ ទាំង​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក ក៏​ដូចជា​ប្រជា​ពលរដ្ឋ​មួយ​ចំនួន បាន​រិះគន់​ថា ស្ថាប័ន​របស់​ជាតិ​ខ្មែរ​សោះ ប៉ុន្តែ​ហេតុអ្វី​បាន​ជា​មាន​ជន​ជាតិ​ផ្សេង ជា​ពិសេស​ជន​ជាតិ​វៀតណាម មក​កាន់​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​ទៅ​វិញ។ ពួក​គេ​មិន​ត្រឹម​តែ​រិះគន់ ទៅ​លើ​ក្រុម​គ្រួសារ​លោក​ឧកញ៉ា ថោង សារ៉ាត់ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួក​ថែម​ទាំង​រិះគន់​ទៅ​លើ​រដ្ឋាភិបាល ដែល​គ្រប់​គ្រង​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នោះ​ទៀត។

បន្ថែមពីលើការរិះគន់ យុវតីម្នាក់បានបង្ហាញអារម្មណ៍នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ «ព្រះអើយឈឺចិត្ត​ណាស់ តើអនាគតប្រទេសខ្មែរ នឹងទៅជាយ៉ាងណា !!! ក្នុងនាមខ្ញុំជាកូនខ្មែរ ពិតជាមានការឈឺចាប់ណាស់ ពេលឃើញជនជាតិវៀតណាម មានមុខតំណែងធំៗក្នុងស្ថាបន័រដ្ឋ និងក្នុងព្រឹទ្ធសភាបែបនេះ បែបណ្នឹងហើយ បានខ្មែរងើបឡើងមិនរួចសោះ។» តារាហ្វេសប៊ុករូបនេះ បានសរសេរបន្តថា ទាំងម្តាយនិងកូនឈ្មោះ ថោង សារ៉ាត់ គឺជាយួនសុទ្ធសាធ តែកាន់តំណែងទាហានផ្កាយ២ ក្នុងជួរស្ថាប័នរបស់ជាតិទៀត។ ក្រុមគ្រួសាររបស់ ថោង សារ៉ាត សុទ្ធតែធ្វើការរដ្ឋទាំងអស់ អោយតែម៉ាកហ្នឹង ប្រទេសខ្មែរនឹងរលាយអស់។

យុវតីអ្នកប្រើប្រាស់បណ្ដាញសង្គមដដែល បានសរសេរដាស់តឿនយុវជនខ្មែរបន្តថា៖ «យុវជនមួយចំនួនធំ កំពុងតែសប្បាយនឹងសង្គមងងឹតមួយនេះ ដោយមិនដឹងថា ប្រទេសជាតិខ្លួន កំពុងធ្លាក់ចូលកម្ពុជា​ក្រោមទី២​ទេអី? យួនវាប្រើគ្រប់មធ្យោបាយទាំងអស់ ដើម្បីវាយបំបាក់យើង។ ឥលូវតាមក្រសួងធំៗ ក្រសួងការពារជាតិ សភាជាតិ ក្រសួងមហាផ្ទៃ ក្រសួងធម្មការនិងសាសនា មានសុទ្ធតែជនជាតិវៀតណាម មកកាន់កាប់តំណែងធំៗ។»

ចំណែកអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសមួយរូបទៀត បានដាក់ចម្ងល់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមដាក់​សញ្ញា​សួរ (?) ទៅក្រសួងពាក់ព័ន្ធទាំងអស់ថា ហេតុអីបានជនជាតិវៀតណាម ពាក់ផ្កាយ១ផ្កាយ២ទាំងឪទាំងកូន ដើម្បី​ចូលបំរើជាតិខ្មែរទៅវិញ? ដើម្បីអ្វី?» ម្ចាស់គណនីដដែលនេះ សរសេរទាំងរន្ធត់ថា៖ «ខ្ញុំស្លុតណាស់ ពេល​បានដឹងថា ក្រុមគ្រួសារលោក ថោង សារ៉ាត ជាជនជាតិវៀតណាមហើយ ពាក់ផ្កាយ១ផ្កាយ២ទាំងឪ​ទាំង​កូន»។

តាមរយៈប័ណ្ណសម្គាល់ខ្លួន ដែលធ្លាក់ដល់ដៃអ្នកសារព័ត៌មាន ហើយត្រូវបានអ្នកប្រើប្រាស់បណ្តាញ​សង្គម​ចែក​ចាយតៗគ្នា បានបញ្ជាក់ថា លោកស្រី កែវ សារី ម្តាយរបស់លោក ថោង សារ៉ាត់ គឺជាសមាជិកនៃអគ្គ​លេខាធិការដ្ឋានព្រឹទ្ធសភា និងមានតំណែងជាវរសេនីយ៍ទោ នៅកងយោធពលខេមរភូមិមិន្ទ។ រីឯលោក ថោង សារ៉ាត់ វិញ មានងារជាឧត្តមសេនីយ៍យោធា ពាក់ផ្កាយ២ និងជាឧកញ៉ា។

ឪពុកម្តាយរបស់លោក ថោង សារ៉ាត់ មានឈ្នោះដើម«ប៊ិនទឹង» ជាឧត្តមសេនីយ៍យោធាផ្កាយ២ និង​ជាថៅកែ​ក្រុមហ៊ុន អ៊ិនធើណេសិនណល អ៊ិនវេសមេន ក្រុមហ៊ុន ប៉ាតេមានជ័យ៩៩ និងក្រុមហ៊ុន៩៩៩ បាននិយាយ​ក្នុងសន្និសិទកាសែត កាលពីថ្ងៃទី០៣ ខែធ្នូ ថាខ្លួន គឺជាជនជាតិខ្មែរពិតប្រាកដ។ ថោង ចំរើន ដែលមានឈ្មោះ​ដើម ជាភាសាវៀតណាមថា«មិន» បាននិយាយភាសាខ្មែរក្នុងលក្ខណៈប៉ៃឡាំៗ ដោយមានប្រពន្ធជា​អ្នក​បញ្ជាក់​តាមក្រោយផងនោះ បាននិយាយថា៖ «ខ្ញុំងាប់លើដីកម្ពុជាហ្មង ខ្ញុំអត់ទៅណាទេ ខ្ញុំកើតលើដីកម្ពុជា​៤៧ស្នាំ(ឆ្នាំ)ហើយ ខ្ញុំអត់មានស្រុកឯណាទៀតទេ ស្រុកនៅកម្ពុជា»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...