ឆ្នាំ២០៣០ យ៉ាងហោចពលរដ្ឋ៧០% នឹងមានភ្លើងប្រើគ្រប់គ្រាន់?
រដ្ឋលេខាធិការក្រសួង ឧស្សាហកម្ម រ៉ែនិងថាមពល លោក អ៊ិត ប្រាំង បានថ្លែងឲ្យដឹងថា នៅឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជានឹងសម្រេចឱ្យបាន សម្រាប់ទិសដៅ ក្នុងការផ្តល់ថាមពលអគ្គីសនី ទៅដល់គ្រប់ភូមិទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា។
ការថ្លែងរបស់រដ្ឋលេខាធិការក្រសួង ឧស្សាហកម្ម រ៉ែនិងថាមពលរូបនេះ បានធ្វើឡើងនៅក្នុងកម្មវិធីសន្នសីទ ប្រសិទ្ធភាពថាមពលអាស៊ីបូព៌ាលើកទី៣ ស្តីពី«ជំរុញការអភិវឌ្ឍកម្ពុជា និងប្រសិទ្ធភាពថាមពល» នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥នេះ ដែលរៀបចំឡើងដោយក្រសួងរបស់លោក និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា។
លោក អ៊ិត ប្រាំង បានឱ្យដឹងបន្តថា ទន្ទឹមនឹងការខិតខំសម្រេចឱ្យបាន នូវគោលដៅឆ្នាំ២០២០នេះ នៅឆ្នាំ២០៣០ខាងមុខ ប្រជាជនកម្ពុជា យ៉ាងណាស់គ្រួសារ៧០%ទូទាំងប្រទេស នឹងមិនព្រួយបារម្ភពីការខ្លះភ្លើងប្រើប្រាស់ [...]