Posts by "ប្រាថ្នា"

សហគ្រាស​តូច​និង​មធ្យមខ្មែរ ត្អូញ​ពី​ការ​ប្រកួត​ប្រជែង​នៅ​ក្រៅ​ប្រទេស

សហគ្រាស​តូច​និង​មធ្យមខ្មែរ ត្អូញ​ពី​ការ​ប្រកួត​ប្រជែង​នៅ​ក្រៅ​ប្រទេស

សហគ្រាសខ្នាតតូច និងមធ្យម ជាកត្តាមួយដែលជួយធ្វើអោយសេដ្ឋកិច្ចរីកចំរើន និងបង្កើត ការងារនៅក្នុង​ប្រទេស។ ការជម្រុញអោយមាន ការប្រកួតប្រជែង នៅលើទីផ្សារអន្តរជាតិ ជាសញ្ញាណដែលបង្ហាញថា សហ​គ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជាកំពុងការរីកចំរើន។ តែទោះជាយ៉ាងណា ក៏នៅតែមានបញ្ហាចំនួន អាចនឹង​ដែល​ធ្វើ​សហគ្រាសមួយចំនួន ត្រូវដួលរលំ។


សិក្ខាសិលាថ្នាក់ជាតិស្តីពី ប្រព័ន្ធគ្រប់គ្រងសុវត្តិភាពម្ហូបអាហារបែបទំនើប នៅ​ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ Channita)

សហគ្រាសឯកជន - ដោយសារតែមានបញ្ហា ប្រឈមមួយចំនួន ទើបធ្វើអោយ សហគ្រាសធុនតូច និង មធ្យម មួយចំនួនត្រូវបានបិទទ្វា។ តែក៏នៅមាន សហគ្រាសមួយចំនួននៅតែអាចឈរជើងបាន ព្រមទាំងបានកំពុង​នឹង​ចូលរួមប្រកួតប្រជែង [...]

កម្ពុជា៖ ឆ្នាំ​នេះ​ស្រូវ​ធ្លាក់​ថ្លៃ

កម្ពុជា៖ ឆ្នាំ​នេះ​ស្រូវ​ធ្លាក់​ថ្លៃ

តម្លៃស្រូវ - ឆ្នាំនេះ កសិករខ្មែរមួយចំនួន ត្រូវប្រឈមមុខនឹងការខាតបង់ ព្រោះដោយសារ ផលស្រូវឆ្នាំនេះទទួល​បានទិន្នផលទាប ហើយតម្លៃក៏ចុះថោក។ តើមូលហេតុនេះបណ្តាលមក ពីគ្មានតម្រូវការ ឬ ក៏ឈ្មួញទម្លាក់ថ្លៃ?

អ្នកស្រី ស៊ីណាត ជាកសិករមួយរូប នៅខេត្តបាត់ដំបង បានត្អូញត្អែរថា «ឆ្នាំនេះ ខ្ញុំខាតច្រើនណាស់ដោយសារស្រូវ​ចុះថោក»។

លោក យ៉ង សាំងកុមារ ប្រធានអង្គការសេដាក បានប្រាប់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ ថា «មូលហេតុនៃការធ្លាក់ (តម្លៃស្រូវ) បណ្តាលមកពី ដោយសាររដូវនេះជារដូវប្រមូលផល ហើយកសិករនាំគ្នាសម្រុកលក់ ម្យ៉ាងតម្លៃអង្ករនៅ​ទីផ្សារ​អន្តរជាតិមានការធ្លាក់ចុះ នឹងមួយវិញទៀត ដោយកម្ពុជាមិនមានទុនគ្រប់គ្រាន់ ក្នុងការទិញស្រូវស្តុកទុក។»

លោកបានបញ្ជាក់ថែមទៀតថា «ប្រសិនបើស្រូវនៅតែធ្លាក់ថ្លៃ ប្រជាជននឹងមានការខាតបង់ច្រើន ជាពិសេស ប្រជាជនដែលខ្ចីលុយគេអាចប្រឈមមុខ [...]

មតិ​រិះ​គន់​ចំពោះ​ការ​កំណត់​ថ្លៃ​​របស់​សេវា​ទូរស័ព្ទ​កម្ពុជា

មតិ​រិះ​គន់​ចំពោះ​ការ​កំណត់​ថ្លៃ​​របស់​សេវា​ទូរស័ព្ទ​កម្ពុជា

ក្រោយពី រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៏ បានរៀបចំសន្និសីទកាសែតមួយ ទាក់ទងទៅនឹងបញ្ញត្តិកម្ម លើសេវាទូរស័ព្ទនោះមក កាលពីរសៀលថ្ងៃច័ន្ទ ទី៩ ខែធ្នូ ឆ្នាំ២០១៣ មានមតិពីរបានលើកឡើងផ្ទុយគ្នា ពីការ​កំណត់​របស់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៏។


ហាងលក់ទូរស័ព្ទដៃ នៅប្រទេសកម្ពុជា។ (រូបថត wordpress.com)

ទូរគមនាគមន៍កម្ពុជា - ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញ​សេចក្ដី​ប្រកាសមួយ ដោយបានកំណត់ឲ្យក្រុមហ៊ុនបំរើសេវាទូរស័ព្ទចល័តទាំងអស់ នៅក្នុងប្រទេសកម្ពុជា កំណត់​ការហៅ​ចេញក្នុងប្រព័ន្ធ យ៉ាងតិចអប្បបរមា ៤.៥សេន ក្នុងមួយនាទី និងក្រៅប្រព័ន្ធ ៥.៩៥សេន ក្នុងមួយនាទី។ ការ​ចេញ​សេចក្ដីប្រកាសនេះ [...]

រវាង​«គ្រប់គ្រង» និង​«បង្កា»​គ្រោះ​ធម្មជាតិ តើ​កម្ពុជា​រើស​យក​មួយ​ណា?

រវាង​«គ្រប់គ្រង» និង​«បង្កា»​គ្រោះ​ធម្មជាតិ តើ​កម្ពុជា​រើស​យក​មួយ​ណា?

របាយការណ៍ដ៏ធ្ងន់ធ្ងរ ស្ដីពីតុល្យភាពនៃគ្រោះមហន្តរាយធម្មជាតិ ដែលកើតមានក្នុងឆ្នាំ២០១៣ បានបង្កចម្ងល់ និង​ជម្រុញឲ្យស្ថាប័នពាក់ព័ន្ធមួយចំនួន ជាពិសេសគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លើកពីគម្រោង​សិក្សារបស់ខ្លួន ក្នុងការទប់ស្កាល់គ្រោះហានិភ័យទាំងនោះ។ ប៉ុន្តែមតិមួយចំនួនបាននិយាយថា រដ្ឋាភិបាលគួរ​ស្វែង​រកដំណោះ​ស្រាយពីឬសគល់នៃបញ្ហា ដែលបង្កឲ្យមានគ្រោះធម្មជាតិ ជៀសជាង«គ្រប់គ្រង»បញ្ហាដែល​បានកើត​ឡើងហើយ។


ទឹកជំនន់ឡើងពេញផ្សារក្រាម ខេត្តកំពង់ឆ្នាំង។ (រូបថត pkaysour កាលពីឆ្នាំ២០១១)

គ្រប់គ្រងគ្រោះធម្មជាតិ - ឆ្នាំ២០១៣ ជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លេមេគង្គ ទន្លេសាប បានប៉ះពាល់២០ រាជធានី ខេត្ត និងបានប៉ះពាល់ផ្ទះចំនួន ២៣១,៤៨៤ខ្នង ខូចខាតផ្ទះចំនួន ២៨៧ខ្នង [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...