ជនជាតិកូរ៉េដែលចូលរួមតវ៉ាមតិ ត្រូវបាននគរបាលព្រំដែនប៉ោយប៉ែតដកហូតលិខិតឆ្លងដែន
« កុំប៉ះខ្ញុំៗ ន័យថាប៉ូលីសប៉ោយប៉ែត បានកំពុងចាប់ខ្លួនជនជាតិកូរ៉េទាំងពីរនាក់នោះ» នេះជាថេរដីការអះអាងព្រះតេជគុណ លួនសាវ៉ាត ថាខណៈពេលដែលជនជាតិកូរ៉េនោះ បានហៅទូរស័ព្ទមកព្រះអង្គ ក្នុងបំណងអោយជួយធ្វើអន្តរាគមន៏ ខណៈដែលកងកម្លាំងនគរបាលច្រកព្រំដែនប៉ោយប៉ែត បានដកហូតលិខិតឆ្លងដែនរបស់ពួកគេ។
ជនជាតិកូរ៉េទាំងពីរនាក់ នៅមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)
ប៉ោយប៉ែត - ជនជាតិកូរ៉េ២នាក់ប្រុសម្នាក់ស្រីម្នាក់ ជាបុគ្គលិកអង្គការលើកលែងទោសអន្តរជាតិ ដែលមានវត្តមាន នៅមុខតុលាការសាលាដំបូងរាជភ្នំពេញកាលពីម្សិលមិញនោះ ត្រូវបានប៉ូលីសព្រំដែនប៉ោយប៉ែតឃាត់ខ្លួន ចាប់យកលិខិតឆ្លងដែន កាលពីវេលាម៉ោងជាង១១ និង៣០នាទីព្រឹក [...]