Posts by "ដារា រិទ្ធ"

សួន សេរីរដ្ឋា៖ ថវិកា​សង់​មហាវិថី​«សម្ដេច​តេជោ» ពុក​រលួយ​លើ​គោក

សួន សេរីរដ្ឋា៖ ថវិកា​សង់​មហាវិថី​«សម្ដេច​តេជោ» ពុក​រលួយ​លើ​គោក

«វាជាអំពើពុករលួយលើគោក» ជាប្រយោគមួយឃ្លា ដែលប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា បាន​ឧទាន​ឡើង​នៅ​មុន​នេះបន្តិច បន្ទាប់ពីលោកបានអានអត្ថបទមួយ របស់សារព័ត៌មានក្នុងស្រុក ដែល​ដាក់​ចំណង​ជើង​ថា «ផ្លូវ​៦០​ម៉ែត្រ តម្លៃ ៧៦​លាន​ដុល្លារ ត្រូវបាន​សម្ពោធ​ឲ្យ​ប្រើប្រាស់»។ ផ្លូវនោះ មាន​ឈ្មោះ «មហា​វិថី​សម្ដេច​តេជោ ហ៊ុន សែន» មានទទឹង៦០ម៉ែត្រ និងបណ្ដោយ៩១៦០ម៉ែត្រ តភ្ជាប់ពីផ្លូវ២៧១ (ត្រង់​​ច្រមុះ​ជ្រូក​ក្បាល​ថ្នល់) ទៅកាន់ផ្លូវជាតិលេខ២ (ត្រង់ចំណុច​ព្រែកកំពឹស) ដោយកាត់តាមតំបន់អភិវឌ្ឍន៍ ទីក្រុង​រណប ​របស់​ក្រុមហ៊ុន «ING Holding»។

អត្ថបទ ទាក់ទងនឹងការសម្ពោធ ដាក់ឲ្យប្រើប្រាស់ នូវមហាវិថីនេះជាផ្លូវការ ត្រូវបានចេញផ្សាយ តាំង​ពី​ថ្ងៃ​ទី៣ ​ខែ​មេសា​កន្លង​មក តែលោក សួន សេរីរដ្ឋា បានសំដែងការភ្ញាក់ផ្អើល នៅថ្ងៃទី៦ ខែមេសានេះ ដោយ​ទំនង​ជាទើប​នឹង​បាន​គណនា ទឹកប្រាក់ជាមធ្យម ដែលត្រូវបានយកមកចំណាយ ក្នុងការធ្វើផ្លូវនេះ [...]

សួន សេរីរដ្ឋា ប្រាប់​«ឪ​បណ្ឌិត» ត្រូវ​សិក្សា​ពាក្យ​ខ្មែរ

សួន សេរីរដ្ឋា ប្រាប់​«ឪ​បណ្ឌិត» ត្រូវ​សិក្សា​ពាក្យ​ខ្មែរ

«ឪបណ្ឌិត (...) ត្រូវរៀន សិក្សាពាក្យខ្មែរ រួចបែងចែកឲ្យច្បាស់រវាង ពាក្យរិះគន់ ពាក្យជេរ និងពាក្យវាយ​ប្រហារ» នេះ ជា​ឃ្លា​សរុបសេចក្ដីមួយ ដែលប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា បានយកមក​សរសេរ នៅ​លើ​បណ្ដាញ​សង្គម ចំអកឲ្យអ្នកនយោបាយខ្មែរ ដែលតាំងខ្លួន ជា«ឪបណ្ឌិត» តែ«បែរជាមិនយល់​ពាក្យ​ទាំង​នេះ» និង​ថែម​ទាំង​បាន​កាន់​អំណាច តាំងពីរាប់សិបឆ្នាំនោះមកទៀត។

បើទោះ ជាលោកមិនបានបញ្ជាក់ ឲ្យចំឈ្មោះ ពីអ្នកនយោបាយ​នោះក៏ដោយ តែគេជឿថា អ្នក​នយោបាយ ​«ឪ​បណ្ឌិត» ដែល​លោក សួន សេរីរដ្ឋា ចង់សំដៅ​រកនោះ គ្មាននរណាផ្សេង ក្រៅពីលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ​ឡើយ។ នៅ​ក្នុង​ប៉ុន្មានខែ​ចុងក្រោយនេះ លោក ហ៊ុន សែន បានថ្លែងហៅខ្លួនលោក ជា​​«ឪបណ្ឌិត» ព្រោះ​លោក​មាន​កូន ជាបណ្ឌិត​យ៉ាង​ហោច២នាក់ ដើម្បីប្រតិកម្មទៅនឹង [...]

ហ៊ុន សែន ស្នើ​ឲ្យ​ឈប់​ហៅ CPP ជា​គណបក្ស​លេខ​៤

ហ៊ុន សែន ស្នើ​ឲ្យ​ឈប់​ហៅ CPP ជា​គណបក្ស​លេខ​៤

គេមិនគួរហៅ​គណបក្សប្រជាជនកម្ពុជា ថាជាគណបក្សលេខបួននោះទេ ដោយសារតែ​លេខ​រៀង​គណបក្ស នៅ​ក្នុង​​ការ​​បោះឆ្នោត​នីមួយៗ ត្រូវបាន​កំណត់​ឡើង ដោយការ​ចាប់ឆ្នោត ហើយគេមិន​អាច​កំណត់ ជា​មុន​នោះ​បាន​ទេ។ នេះ ជាការលើកឡើង របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី២៧ ខែមីនា ឆ្នាំ២០១៧នេះ។

លោកនាយករដ្ឋមន្ត្រី បានយកឱកាស នៃពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ នូវអាគារសិក្សាមួយខ្នង នៅក្នុង​ក្រុង​ក្រចេះ ខេត្តក្រចេះ ដើម្បីផ្សាយ​«ពាណិជ្ជកម្ម» ឲ្យ​គណបក្ស​របស់​លោក ទាក់ទងនឹងលេខរៀង នៅក្នុង​សន្លឹក​ឆ្នោត ដែល​លោក​គិត​ថា លេខរៀងលេខបួន មិនមែន​ជា​លេខ​រៀង​ផ្ដាច់​មុខ របស់​គណបក្ស​​ប្រជាជន​​កម្ពុជា​នោះ​ទេ។ លោក ហ៊ុន សែន បានពន្យល់ថា កាលពីការបោះឆ្នោត ឆ្នាំ​២០០៨ និងឆ្នាំ២០១៣ គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​លេខ​រៀង លេខ៤នេះ ប៉ុន្តែក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា​ឃុំ-សង្កាត់ [...]

ចៅ​សង្កាត់​រង​ពី​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ បាន​ចុះ​ចូល​ជា​មួយ​បក្ស​ប្រជាជន

ចៅ​សង្កាត់​រង​ពី​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ បាន​ចុះ​ចូល​ជា​មួយ​បក្ស​ប្រជាជន

ជាការចាកចេញ និងការចុះចូល ដែលខុសប្លែក ពីរាល់សិបដងមុនៗ។ លោក លី សុគន្ធ អតីតចៅសង្កាត់រង​បឹង​កក់​១ ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ ដែលត្រូវបានសាលាដំបូងរាជធានី សម្រេចដាក់ឃុំ​ជា​បណ្ដោះ​អាសន្ន ជុំ​វិញ​ការ​ក្លែង​បន្លំ​ឯកសារ​អង្កេតការបោះឆ្នោត ទៅឲ្យអ្នកដទៃប្រើប្រាស់នោះ បានសម្រេចចាកចេញ ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្ដូរ​ទៅ​ចុះ​ចូល ជាមួយ​គណបក្ស​ប្រជាជនកម្ពុជាវិញ។ នេះ បើតាមលិខិត​ពីរ​សន្លឹក ចុះថ្ងៃ​ទី៣ ខែ​មិនា ដែល​ទើប​នឹង​ធ្លាក់​មក​ដល់ ក្នុងដៃអ្នកសារព័ត៌មាន នៅល្ងាចថ្ងៃទី៧ ខែមិនានេះ។

នៅក្នុងលិខិតទីមួយ លោក លី សុគន្ធ ដែលនៅមុនការឃាត់ខ្លួន គឺជាបេក្ខជនឈរឈ្មោះ លេខរៀងទី២ ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា​ឃុំ/សង្កាត់ របស់​គណបក្ស​សង្គ្រោះជាតិ បាន​សរសេរ ទៅកាន់​ប្រធាន​គណបក្ស​ប្រឆាំង ពី​ការ​សុំ​បញ្ចប់​សមាជិកភាពរបស់លោក នៅក្នុងគណបក្ស ចាប់ពីថ្ងៃចុះហត្ថលេខា (លើ​លិខិត) នោះ​ត​ទៅ។ នៅក្នុង​លិខិតនោះ [...]

នៅ​ពេល សម រង្ស៊ី និយាយ​ពី​តម្លៃ​ខ្លួន​លោក...

នៅ​ពេល សម រង្ស៊ី និយាយ​ពី​តម្លៃ​ខ្លួន​លោក...

តាមពិតទៅ លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បានសម្ដែងការជឿជាក់ថា ការលាលែង​របស់​លោក សម រង្ស៊ី ចេញពីតំណែង ជាប្រធាន និងសមាជិកគណបក្សសង្គ្រោះជាតិ​ គ្រាន់តែជា​ឆាក​ល្ខោន​មួយ​ប៉ុណ្ណោះ។ ការ​យល់​ឃើញ​របៀប​នេះ ត្រូវបានមន្ត្រីជាន់ខ្ពស់ របស់គណបក្សកាន់អំណាច ធ្វើប្រតិកម្ម​ភ្លាមៗ ​តាំង​ពី​លោក សម រង្ស៊ី បានចេញលិខិតលាលែង នៅថ្ងៃទី១១ ខែកុម្ភៈកន្លងទៅម្លេះ។

តែប្រតិកម្ម​របស់គណបក្សប្រជាជនកម្ពុជា ដែលអះអាងថា ខ្លួនជាគណបក្សឈ្នះឆ្នោតនោះ នៅបន្តធ្វើ​រហូត​មក​​ដល់​​សព្វ​​ថ្ងៃ ហើយត្រូវបានធ្វើ ដោយផ្ទាល់ថែមទៀត ពីសំណាក់​នាយករដ្ឋមន្ត្រី-ប្រធានគណបក្ស លោក ហ៊ុន សែន នោះ​​តែ​ម្ដង។ ប្រធាន​គណបក្ស​កាន់អំណាច បានប្រើតួនាទីរដ្ឋ ក្នុងការដើរសម្ពោធស្ពានថ្នល់ ឬការដើរ​ចែក​​សញ្ញា​ប័ត្រ ដើម្បី​​ធ្វើ​យុទ្ធនាការ​​វាយ​ប្រហារ ជាបន្តបន្ទាប់ ទៅលើអតីតមេដឹកនាំប្រឆាំង ដែលសព្វថ្ងៃ​កំពុង​រស់នៅ​​និរទេស​ខ្លួន នៅ​ក្នុង​ប្រទេស​​បារាំង។

[...]

ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...