Posts by "ដារា រិទ្ធ"

២១ឆ្នាំ​កន្លង​ទៅ​ហើយ ឯណា​ទៅ​ឃាតករ?

២១ឆ្នាំ​កន្លង​ទៅ​ហើយ ឯណា​ទៅ​ឃាតករ?

កាលពី២១ឆ្នាំមុន ក្នុងថ្ងៃដដែលនេះ លោក ធុន ប៊ុនលី អ្នកសារព័ត៌មាន និងជាបណ្ណាធិការកាសែត ឧត្ដមគតិខ្មែរ ត្រូវបានជនមិនស្គាល់មុខ ប្រដាប់​ដោយអាវុធ​ពីរនាក់ បាញ់សម្លាប់ ខណៈលោក​កំពុងជិះម៉ូតូ នៅតាមដងផ្លូវមួយ កណ្ដាលរាជធានីភ្នំពេញ។ ជនដៃដល់ ដែលប្រព្រឹត្តិ​អំពើមនុស្សឃាតនេះ មិនដែលត្រូវអាជ្ញាធរកម្ពុជា ចាប់​យក​​មកផ្ដន្ទាទោស​​នោះទេ រហូតមកដល់ថ្ងៃនេះ ហើយគ្រួសារជនរងគ្រោះ ក៏មិនដែលត្រូវបានគេនឹកនារ ដើម្បីនិយាយ​ពី​យុត្តិធម៌នោះដែរ។

អង្គការអន្តរជាតិមួយ ឈ្មោះ គណៈកម្មការការពារអ្នកកាសែត (The Committee to Protect Journalists) ដែលមានទីស្នាក់ការធំ នៅក្នុងទីក្រុង ញ៉ូយក សហរដ្ឋអាមេរិក បានកត់ត្រាពីឃាតកម្ម ទាំងកណ្ដាលថ្ងៃ ទៅលើលោក ធុន ប៊ុនលី ថាត្រូវបានធ្វើឡើង ដោយការបាញ់ប្រហារ ចំនួន៣គ្រាប់កាំភ្លើង៖ ១គ្រាប់ចំដៃ និងពីគ្រាប់ទៀត [...]

បេក្ខនារី​ចៅ​សង្កាត់ CNRP៖ «មិន​យល់​តុលាការ​ស្រុុក​រំដួល»

បេក្ខនារី​ចៅ​សង្កាត់ CNRP៖ «មិន​យល់​តុលាការ​ស្រុុក​រំដួល»

បន្ទាប់ពីទទួលបានដីកាកោះហៅ ជាលើកទីពីរ ឲ្យចូលខ្លួនទៅបំភ្លឺ នៅចំថ្ងៃយុទ្ធនាការ​ឃោសនា​បោះឆ្នោត​ ក្រុម​ប្រឹក្សាឃុំ-សង្កាត់​ គឺនៅថ្ងៃទី២៣ ខែឧសភាខាងមុខនេះ បេក្ខនារី​ចៅសង្កាត់អូចារ លេខ​រៀង​ទី​ ១ សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត បានដង្ហោយរកការពន្យល់ ថាហតុអ្វីបានជាពាក្យសុំពន្យា ការចូលទៅបំភ្លឺ របស់កញ្ញា មិនត្រូវបានតុលាការ​យកចិត្តទុកដាក់ សម្រាប់សំនុំរឿងមួយ ដែលបានចប់សព្វគ្រប់ទៅហើយនោះ។

ព្រះរាជអាជ្ញារង តុលាការខេត្តបាត់ដំបង ​បាន​កោះ​ហៅ​ឲ្យ​នាង​ចូល​បំភ្លឺ​ម្តង​រួច​ហើយ ​កាលពី​ថ្ងៃ​ទី​ ១៤ ខែ​មីនា ដោយ​តម្រូវ​ឲ្យ​នាង​​ចូល​ខ្លួន ទៅបំភ្លឺ​ នៅ​ថ្ងៃ​ទី​ ២០ ខែ​មេសា​។ ប៉ុន្តែបេក្ខនារីចៅសង្កាត់រូបនេះ បានធ្វើលិខិតស្នើសុំ ពន្យាការចូលខ្លួនទៅបំភ្លឺនោះ រហូតដល់ក្រោយថ្ងៃបោះឆ្នោតឃុំសង្កាត់ ក្រោមមូលហេតុថា កញ្ញាជាប់រវល់ នៅក្នុងការរៀបចំការបោះឆ្នោតមួយនេះ។

ផ្ទុយពីការស្នើសុំពន្យាខាងលើ [...]

រដ្ឋសភា​គាំទ្រ អ៊ឹម សួស្ដី ឲ្យ​ក្លាយ​ជា​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ

រដ្ឋសភា​គាំទ្រ អ៊ឹម សួស្ដី ឲ្យ​ក្លាយ​ជា​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ

មានអតីតភាព ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) លោក អ៊ឹម សួស្ដី បានក្លាយជាសមាជិក នៃក្រុមប្រឹក្សាធម្មនុញ្ញ ជាផ្លូវការហើយ បន្ទាប់ពី​រដ្ឋសភាកម្ពុជា បានប្រជុំ​បោះឆ្នោតសម្រេច ផ្ដល់ការគាំទ្រជូនលោក នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែឧសភានេះ។ លោក សួស្ដី ត្រូវបានជ្រើសតាំង​ ដើម្បីជំនួស​លោក ពិត តាំង​សាន​ អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែល​ទើប​ទទួលមរណភាព កាលពីថ្ងៃទី១៩ ខែមេសាកន្លងមក។​

ពីក្នុងចំណោមសមាជិក​តំណាងរាស្ត្រ ចំនួន ៨២រូប (តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ចំនួន ៦៥រូប និង​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១៧ រូប) ​ ដែល​ចូលរួម​កិច្ចប្រជុំ ពេញអង្គ​រដ្ឋសភា លើកទី០៨ នីតិកាលទី៥ ក្នុងថ្ងៃអង្គារនេះ លោក អ៊ឹម សួស្ដី ទទួលបានសម្លេងគាំទ្រ​ចំនួន ៦៦រូប ប្រឆាំង ១៤រូប និង​អនុប្បវាទ ២រូប​ ក្នុងការបោះឆ្នោតជាសម្ងាត់ តាមរយៈការគូសសន្លឹកឆ្នោត [...]

CNRP រំលែក​មរណ​​ទុក្ខ​គ្រួសារ​ទាហាន​មួក​ខៀវ​ខ្មែរ ពលី​នៅ​អាហ្វ្រិក​កណ្ដាល

CNRP រំលែក​មរណ​​ទុក្ខ​គ្រួសារ​ទាហាន​មួក​ខៀវ​ខ្មែរ ពលី​នៅ​អាហ្វ្រិក​កណ្ដាល

នៅចំពោះការពលីជីវិត កាលពីយប់ថ្ងៃចន្ទ (ចូលមកថ្ងៃអង្គារ)  របស់ទាហានវិស្វកម្មមួកខៀវ របស់កម្ពុជា ទាំងបួនរូ ដែលបានចេញទៅបំពេញបេសកកម្ម របស់អង្គការសហប្រជាជាតិ ដើម្បីថែរក្សាសន្តិភាព នៅក្នុងប្រទេសអាហ្វ្រិកកណ្ដាល ប្រតិកម្មនៃការចូលរួមរំលែកទុក្ខ និងការរំលឹកនូវវីរភាព បានធ្លាក់មកដល់ជាបន្តបន្ទាប់។ នៅព្រឹកនេះ គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង ធំជាងគេ​នៅកម្ពុជា ក៏បានផ្ញើរសារ ជូនចំពោះក្រុមគ្រួសារ នៃសពយោធិនទាំង៤រូប ដើម្បីចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំនោះដែរ។

លិខិតដែលចុះហត្ថលេខា តាំងពីថ្ងៃទី១០ ខែឧសភាម្សិលម៉ិញ ដោយលោក កឹម សុខា ប្រធានគណបក្ស បានចាប់ផ្ដើមនូវឃ្លាប្រយោគ ឡើងថា៖ «ខ្ញុំមានសេចក្ដីរន្ធត់ក្រៀមក្រំ និងសោកស្ដាយយ៉ាងក្រៃលែង ដោយទទួលដំណឹង អំពីមរណភាព របស់ទាហានមួកខៀវកម្ពុជាបួនរូប»។

ទាហានមួកខៀវកម្ពុជា ទាំងបួនរូប រួមមាន៖ លោក​អនុសេនីយឯក ​គឹម សំ អ្នក​បើក​បរ​ប៊ិលដូស័រ - [...]

ហ៊ុន សែន បន្ទោស​អ្នក​សេព​គ្រឿង​ញៀន ថា​«សប្បាយ​ជ្រុល»

ហ៊ុន សែន បន្ទោស​អ្នក​សេព​គ្រឿង​ញៀន ថា​«សប្បាយ​ជ្រុល»

ការសប្បាយជ្រុល រហូតដល់ចាញ់បោកជនជួញដូរគ្រឿងញៀន និងធ្លាក់ខ្លួនញៀនថ្នាំ មិនត្រឹមតែធ្វើឲ្យខូចខ្លួន របស់អ្នកញៀនថ្នាំនោះប៉ុណ្ណោះទេ តែថែមទាំងរំខាន ទៅដល់រដ្ឋាភិបាលនោះថែមទៀត។ នេះ បើតាមការលើកឡើង របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងការថ្លែងមួយក្នុងទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ខួបទី១៥៤ នាព្រឹកថ្ងៃទី៨ ខែឧសភានេះ។

នៅចំពោះមន្ត្រីរាជការ និងពលរដ្ឋច្រើនសិបនាក់ លោក ហ៊ុន សែន បានថ្លែងឡើងថា៖ «ខ្ញុំសូមយកឱកាសនេះ ដើម្បីអំពាវនាវចំពោះយុវជនយុវនារី និងមាតាបីតា (...) សុំគេសវេស និងជៀសវាងចំពោះបញ្ហាគ្រឿងញៀន។ គ្រឿងញៀន បានធ្វើឲ្យយើងពិបាក ដោយសារតែយុវជន ដែលប្រើប្រាស់គ្រឿងញៀនទាំងនោះ គេក៏បានខូចខ្លួនប្រាណសម្រាប់គេ។ ប៉ុន្តែមួយផ្នែកទៀត រាជរដ្ឋាភិបាលក៏ត្រូវវិភាជ (បែងចែក) ថវិកាមួយចំនួន ដែលសម្រាប់ធ្លាប់យកទៅប្រើប្រាស់ នៅក្នុងគោលដៅនៃការអភិវឌ្ឍន៍ និងទិសដៅដទៃទៀត យកមកព្យាបាលគ្រឿងញៀន។ នេះ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...