Posts by "ដារា រិទ្ធ"

អង្គការ​លើក​លែង​ទោស​អន្តរជាតិ៖ មិន​ត្រូវ​បំភ្លេច យ៉ោម បុប្ផា នោះ​ទេ

អង្គការ​លើក​លែង​ទោស​អន្តរជាតិ៖ មិន​ត្រូវ​បំភ្លេច យ៉ោម បុប្ផា នោះ​ទេ

អង្គការលើកលែងទោសអន្តរជាតិ ហៅជាភាសាអង់គ្លេសថា Amnesty International បានចេញសេចក្ដីថ្លែងការណ៍​នៅថ្ងៃ​ទី០៣ខែសីហានេះ ទាមទារឲ្យអាជ្ញាធរដោះលែង សកម្មជនការពារសិទ្ធិមនុស្ស និងសិទ្ធិលំនៅដ្ឋាន អ្នកស្រី យ៉ោម បុប្ផា ដែលបានជាប់ទោសក្នុងពន្ធនាគារ មកទល់នឹងថ្ងៃនេះ មានរយៈពេល១ឆ្នាំហើយ បើគិតពីថ្ងៃចាប់ខ្លួន នៅថ្ងៃទី០៤ខែកញ្ញា​ឆ្នាំ២០១២នោះមក។


តំណាងពីររូបជាជនជាតិកូរ៉េ របស់អង្គការលើកលែងទោសអន្តរជាតិ បានចូលរួមឃ្លាំមើលការទាមទារឲ្យ​ដោះស្រាយបញ្ជា​ដីធ្លីនៅបឹងកក់ កាលពីថ្ងៃទី០២ខែកក្កដាកន្លងទៅ នៅមុខសាលារាជធានី។ (រូបថត MONOROOM.info/ U. Bory)

អ្នកស្រី យ៉ោម បុប្ផា អាយុ៣០ឆ្នាំ និងមានកូនប្រុសម្នាក់ផងនោះ ត្រូវបានតុលាការសាលាដំបូងកាត់ទោស ក្នុងអំឡុង​ខែ​ធ្នូរ​ឆ្នាំ២០១២ [...]

ច្បាស់ឬព្រាល៖ មតិ​ផ្សះ​ផ្សារ​ជាតិ ជា​អាជីវកម្ម​លើ​ជន​ដែល​រង​អំពើ​អយុត្តិធម៌

ច្បាស់ឬព្រាល៖ មតិ​ផ្សះ​ផ្សារ​ជាតិ ជា​អាជីវកម្ម​លើ​ជន​ដែល​រង​អំពើ​អយុត្តិធម៌

ដើម្បីជាទុនក្នុងការពិចារណា ថាតើរវាងគូរបដិបក្ខទាំងសងខាង ខាងណា«ល្អឬអាក្រក់» ឬខាងណា«ខិលឬខូច»បែបណា ឬបែបដូម្ដេច និងដើម្បីជៀសវាងការបំភ្លៃសភាពការណ៍ ដោយក្រុមអ្នកផ្សាយ«មនោគមវិជ្ជា» ឬក្រុមអ្នក«ផ្កាប់មុខ»​មួយ​ចំនួននោះ មនោរម្យព័ងអាំងហ្វូ សូមលើកយកការវិភាគនេះមកបង្ហាញជូន ដើម្បីជាកញ្ចក់ឆ្លុះនូវអ្វីដែល​អ្នកអានគួរ​ដឹង។ ប្រធានបទក្នុងថ្ងៃនេះ ទាក់ទងនឹង «ការផ្សះផ្សារបង្រួបបង្រួមជាតិ និងបង្កើតសន្តិភាពឲ្យប្រទេស» ដែលមតិ​មួយចំនួន តែងលើកឡើងដើម្បីឲ្យមានការសម្របសម្រួល រវាងបក្សឈ្នះនិងបក្សចាញ ក្នុងពេលថ្មីៗនេះ។


នៅពេលចាំផ្ដើមរាប់សន្លឹកឆ្នោត ដែលបោះឆ្នោតហើយនៅម៉ោង៣រសៀល ថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣ នៅមណ្ឌលវត្តវង្គត្តបូរី។ (រូបថត MONOROOM.info/ U.Bory)

[...]
វិភាគ៖ នៅ​ពេល​​ដែល​​រាស្ត្រ​​ជ្រើស​​រើស​ការ​អនុវត្ត​ច្បាប់​ដោយ​ខ្លួន​ឯង ...

វិភាគ៖ នៅ​ពេល​​ដែល​​រាស្ត្រ​​ជ្រើស​​រើស​ការ​អនុវត្ត​ច្បាប់​ដោយ​ខ្លួន​ឯង ...

តើនរណាខ្លះដែលអង្គុយរងចាំវេន ឲ្យអំពើអយុត្តិធម៌ នឹងធ្លាក់មកដល់ខ្លួន? តើនរណាខ្លះ ដែលរស់ស្រួលតែខ្លួនឯង ហើយ​មិន​ងាកមើលអ្វីៗនៅជុំវិញខ្លួន? តើនរណាខ្លះ ដែលមិនបានគិតដល់អនាគតកូនចៅ និងសង្គមដែលខ្លួនត្រូវរស់នៅជាមួយ រាប់​សិប​ឆ្នាំទៅមុខ? ... មានសំនួរបែបនេះ ច្រើនរាប់មិនអស់។ ប៉ុន្តែសំនួរមួយ ដែលសំខាន់ជាងគេ មានតែមួយសំនួរ​ប៉ុណ្ណោះ៖ តើគេ​ត្រូវ​ទៅពឹងនរណា? ហេតុនេះហើយ ទើបប្រជារាស្ត្រម្ចាស់ឆ្នោត បានជ្រើសរើសផ្លូវមួយ នោះគឺការពារ​«តម្លៃនៃ​សន្លឹកឆ្នោត»របស់​ខ្លួន ដោយបានអនុវត្តន៍ច្បាប់ដោយខ្លួនឯង។


រាស្ត្រដែលយំសោកស្តាយ អង្គអតីតព្រះមហាក្សត្រ។ តើមាននរណា ទៅបង្ខំពួកគាត់ឬទេ? ឬជាឆាកល្ខោន? មិនមែន​ទាំងអស់។ តែជាទឹកចិត្តរាស្ត្រ ដែលស្រឡាញ់មេដឹកនាំ !!! (រូបថត MONOROOM.info/ O. Vary)

ប្រទេសកម្ពុជា [...]

​វិភាគ៖ គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​ទល់​នឹង​«ហ៊ុន សែន»? ទាល់​តែ​យូរ!

​វិភាគ៖ គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​ទល់​នឹង​«ហ៊ុន សែន»? ទាល់​តែ​យូរ!

ចំណងជើងមួយម៉ាត់ខាងលើ ជាភាសាសមញ្ញមួយ ដែលយុវជនយុវនារីកម្ពុជាតែងយកវាមកប្រើ ដើម្បីឆ្លើយទៅនឹង​ការ​ប៉ុនប៉ងទាំងឡាយណា ដែលចង់ធ្វើការផ្លាស់ប្ដូររបបមួយ​ គ្រប់គ្រងដោយកណ្ដាប់ដៃដែក នៃនាយករដ្ឋមន្ត្រីហ៊ុន សែន សព្វថ្ងៃ។ ប៉ុន្តែពាក្យមួយម៉ាត់នេះដដែល ក៏ជាភាសាមួយសមញ្ញស្រួលពន្យល់ដែរ សម្រាប់បណ្ដាអ្នកវិភាគទាំងឡាយ បើគេ​ក្រឡេកមើលទៅលើបរិបទនយោបាយ និងរបៀបដឹកនាំរបស់បុរសដ៏មានអំណាចរូបនេះ តាំងពីជិត៣០ឆ្នាំមកហើយ។


លោកហ៊ុន សែន ក្រោយពេលបោះឆ្នោតរួច នៅមណ្ឌលមួយក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី២៨ខែកក្កដា។ (រូបថត Reuters)

និយាយឲ្យខ្លី គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងពីររួមគ្នាពីគណបក្ស សម រង្ស៊ី និងសិទ្ធិមនុស្សនោះ មិនងាយ ឬក៏គ្មានថ្ងៃ យកជ័យជំនះ លើគណបក្សប្រជាជនកម្ពុជា របស់លោកហ៊ុនសែន [...]

ដំណើរ​ចូល​ស្រុក​វិញ​របស់​សម រង្សី៖ ក្រឡា​«អុក»​ណា​ខ្លះដែល​​ត្រូវ​​ដើរ?

ដំណើរ​ចូល​ស្រុក​វិញ​របស់​សម រង្សី៖ ក្រឡា​«អុក»​ណា​ខ្លះដែល​​ត្រូវ​​ដើរ?

ព្យុះព្យោមាបានបោកបក់បន្ថែមទៀត លើនយោបាយនៃប្រទេសកម្ពុជា បន្ទាប់ពីការប្រកាសវិលត្រឡប់ចូលស្រុកវិញ​របស់​លោក សម រង្សី មេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលគេស្គាល់ថាជាគណបក្សប្រឆាំងធំជាងគេ នៅកម្ពុជា។ បន្ថែមពីលើ​នោះ អាជ្ញាធរនៃប្រទេសកម្ពុជាក៏ពុំទុកឲ្យមេដឹកនាំបក្សប្រឆាំងដែលជាទណ្ឌិតរូបនេះ ត្រឡប់ចូលក្នុងប្រទេសវិញ ដោយ​សុខស្រួលនោះដែរ ដោយបានប្រកាសថា នឹងចាប់ខ្លួនលោកប្រសិនណាលោកមានវត្តមានលើទឹកដីកម្ពុជា។


ប្រធានគណបក្សប្រឆាំង លោក សម រង្សី (រូបខាងឆ្វេង) និងនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីខែកុម្ភះឆ្នាំ២០០៦ ក្នុងរាជធានីភ្នំពេញ។ (រូបថត AFP)

ជាការរំឮកឡើងវិញ ប្រធានគណបក្សប្រឆាំង លោក សម រង្សី បាននិរទេសខ្លួនលោកចេញពីប្រទេសកម្ពុជា [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...