អតីតប្រធានសាលាដំបូងរាជធានី អាំង មាលតី ត្រូវបានឃាត់ខ្លួន
កាលពីថ្ងៃទី១៤ ខែសីហាម្សិលមិញ វេលាម៉ោងប្រមាណជា ១២ថ្ងៃត្រង់ លោក អាំង មាលតី អតីតប្រធានសាលាដំបូង រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួនដើម្បីសាកសួរ នៅអង្គភាពប្រឆាំងអំពើពុករលួយ។ នេះបើតាមការបញ្ជាក់ របស់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលត្រូវបានស្រង់សម្ដីដោយសារព័ត៌មាន ក្នុងស្រុក។
លោក យ៉ិនទៀង បានបញ្ជាក់ទៀតថា តាមច្បាប់កម្ពុជា លោក មាលតី អាចនឹងត្រូវឃាត់ទុក ក្នុងរយៈពេល៤៨ម៉ោង មុននឹងបញ្ជូនខ្លួន ទៅកាន់តុលាការ។ លោកទេសរដ្ឋមន្ត្រី ដែលទទួលបន្ទុកការប្រឆាំងអំពើពុករលួយរូបនេះ បានថ្លែងឲ្យដឹងថា លោក អាំង មាលតី ត្រូវបានអង្គភាពលោករកឃើញ ថាបានជាប់ពាក់ព័ន្ធទៅនឹងបទនីតិក្រម ដែលជាបទល្មើសអំពើពុករលួយ។
ប៉ុន្តែប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនបានអះអាងថា តើនឹងត្រូវបញ្ជូនខ្លួនលោក អាំង មាលតី ទៅកាន់តុលាការនៅពេលណា ឬយ៉ាងណានោះឡើយ ដោយលោកគ្រាន់តែថ្លែងថា [...]