ហ៊ុន សែន គម្រាមកំចាត់មន្ត្រីបក្សប្រឆាំង ១០០-២០០នាក់ចោល
កំចាត់មនុស្ស ១០០-២០០នាក់ចោល ដើម្បីសង្គ្រោះមនុស្ស រាប់លាននាក់ផ្សេងទៀត។ តែមនុស្ស១០០-២០០នាក់នេះ មិនមែនជាឧក្រិដ្ឋជន លក់គ្រឿងញៀន កាប់ព្រៃឈើ ជួញដូរមនុស្ស ឬជាចោរប្លន់នោះទេ តែជាមន្ត្រីគណបក្សប្រឆាំង ដែលនាយករដ្ឋមន្ត្រី-ប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន គិតថាពួកគេមានបំណង ចង់ធ្វើបដិវត្តន៍ពណ៌ ដើម្បីរំលាយរដ្ឋាភិបាលស្របច្បាប់។ បុរសខ្លាំងកម្ពុជា បានប្រកាសថា នឹងកំចាត់ពួកគេទាំងនោះចោល ដូចដែលគេធ្លាប់ឃើញ នៅក្នុងអតីតកាលកន្លងមក។
លោក ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ ចំពោះគ្រីស្ទបរិស័ទរាប់សិបនាក់ នៅថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែឧសភានេះ ក្នុងពិធីមួយ ដែលត្រូវបានរៀបចំធ្វើ នៅសាលមហោស្រពកោះពេជ្រ កណ្ដាលរាជធានីភ្នំពេញ។ លោកថា៖ «ទង្វើណាក៏ដោយ ដែលនាំទៅដល់ការផ្តួលរំលំ គឺជាទង្វើ ដែលត្រូវតែបង្រ្កាបដាច់ខាតតែម្តង។ គ្មានការអត់ឱនទេ [...]