Posts by "វិន ជីវ័ន្ត"

ខារ៉ាកឺ កីឡាករ​ខ្សែរ​ការពារ​លីវើភូល នឹង​ចូល​និវត្ត​ក្រោយ​បញ្ចប់រដូវ​កាល

ខារ៉ាកឺ កីឡាករ​ខ្សែរ​ការពារ​លីវើភូល នឹង​ចូល​និវត្ត​ក្រោយ​បញ្ចប់រដូវ​កាល

កីឡាករលីវើភូល (Liverpool) ចេមី ខារ៉ាកឺ (Jamie Carragher) នឹងបញ្ចប់អាជីពបាល់ទាត់របស់គាត់ ក្រោយចប់រដូវកាល នេះ។


កីឡាករចេមី ខារ៉ាកឺ នៅលើវាលស្មៅ។

កីឡាករដែលលេងឲ្យក្រុមព្រីមែ លីក របស់ប្រទេសអង់គ្លេស រូបនេះ បាននិយាយប្រាប់ក្នុងសេចក្តីថ្លែងការណ៏ កាល​ពីថ្ងៃ​ព្រហស្បតិកន្លងទៅ។ គាត់និយាយថា «នេះជារដូវកាលចុងក្រោយសំរាប់ខ្ញុំ ដែលនៅជាមួយនិងក្រុមលីវើភូល ហើយក៏​ជាពេលចុងក្រោយ សំរាប់អាជីពជាកីឡាករបាល់ទាត់របស់ខ្ញុំដែរ។»

កីឡាកររូបនេះបានបន្តទៀតថា «ខ្ញុំធ្វើការប្រកាសជាផ្លូវការពេលនេះ ព្រោះខ្ញុំមិនចង់ឲ្យ គ្រូបង្វឹកគឺលោក ប្រិនដាន់ រ៉ដជឺ (Brendan Rodgers) និងក្រុមទាំងមូលមានការចោតជាសំនួរ ចំពោះអនាគតរបស់ខ្ញុំ ពេលនេះខ្ញុំបានសំរេចចិត្ត​រួចហើយ​ថា [...]

តើរបបអាហាររបស់អ្នក អាច​ប៉ះ​ពាល់​ដល់​ដំណេក​អ្នក​ដោយ​របៀប​ណា?

តើរបបអាហាររបស់អ្នក អាច​ប៉ះ​ពាល់​ដល់​ដំណេក​អ្នក​ដោយ​របៀប​ណា?

ទំលាប់នៃការគេងមិនគ្រប់គ្រាន់ អាចនាំឲ្យយើងមានការបរិភោគច្រើន។ តើរបបអាហារទាំងនោះ អាចជួយរក្សាដំណេក​យើងនៅពេលយប់បានដែរទេ?


តើអ្នកត្រូវការដំណេករបៀបណា?

ការគេងគ្រប់គ្រាន់ និងបរិភោគបានត្រឹមត្រូវ គឺជាឥរិយាបទមួយដ៏ល្អ សំរាប់សុខភាព។ ការរក្សាតុល្យភាពរបបអាហារ គឺ​ជាមធ្យោបាយមួយ ដែលល្អបំផុតសំរាប់ថែទាំទំងន់ និងសុខភាពរបស់យើង។ ជាទូទៅការគេងចន្លោះពី ៧ទៅ ៨ម៉ោង ក្នុង​មួយយប់ អាចធ្វើឲ្យសុខភាពល្អប្រសើ។ ការសិក្សារពីអតីតកាល បានរកឃើញថា កង្វះនៃការគេង អាចនាំឲ្យមានការ​បរិភោគច្រើន តែមានតិចណាស់ដែលដឹងថា របបអាហារទាំងនោះអាចប៉ះពាល់ដល់ដំណេករបៀប ណា។

ក្រុមអ្នកស្រាវជ្រាវមកពីសាលាវិជ្ជាសាស្ត្រផិរេលមេន (Perelman) នៃសាកលវិទ្យាល័យ ផិនស៊ីលវ៉ានា (Pennsylvania, សាកលវិទ្យាល័យដែលចំណាស់ជាងគេមួយ នៅសហរដ្ឋ [...]

សារធាតុអ្វីខ្លះ មាននៅក្នុង«ភេសជ្ជះប៉ូវកម្លាំង»?

សារធាតុអ្វីខ្លះ មាននៅក្នុង«ភេសជ្ជះប៉ូវកម្លាំង»?

ការព្រួយបារម្មណ៏ទៅលើសុវត្ថិភាព នៃភេសជ្ជប៉ូវកំលាំង នៅតែបន្តកើនឡើង ដោយហេតុថាការសិក្សារស្រាវជ្រាវថ្មីៗ​ បានបង្ហាញថា ភាគច្រើនភេសជ្ជះទាំងអស់នេះមានការពេញនិយម ពីសំណាក់យុវវ័យយ៉ាងលើសលប់។


ភេសជ្ជះប៉ូវកម្លាំង ដែលកំពុងតែរីកចម្រើន យ៉ាងសម្បូរបែប។

ការសិក្សារជាសាធារណះមួយ បានធ្វើឡើងនៅក្នុងកាសែតផិដ៊ែទ្រិក (Pediatrics) បានឲ្យដឹងថា ក្មេងជំទង់ជាច្រើន​បានទទួលទានភេសជ្ជះប៉ូវកំលាំងនេះ។ ក្នុងឆ្នាំ២០០៣ ការបរិភោគមាន បរិមាណប្រមាណជា ១៦% ប៉ុន្តែនៅឆ្នាំ២០០៨ ចំនួនភាគរយបានឡើងដល់ ៣៥%។ យោងតាមការសិក្សារនៅសាកលវិទ្យាល័យមួយ បានឲ្យដឹងផងដែរថា នៃចំនួន​សិស្សនិសិត្ស ៥០% នៃសិស្សទាំងអស់បានទទួលទានភេសជ្ជះទាំងនោះ។

តើអ្វីដែលធ្វើឲ្យការទទួលទានទាំងនេះ អាចប៉ះពាល់ដល់សុខភាព? បច្ចុបន្បនេះ [...]

គ្រូបង្ហាត់​របស់​ក្រុម​ម៉ែនឆេស្ទើ ថានឹង​ធ្វើ​បាន​ល្អ ពេល​ជួប​​ក្រុម​អេវ៉ឺតុន

គ្រូបង្ហាត់​របស់​ក្រុម​ម៉ែនឆេស្ទើ ថានឹង​ធ្វើ​បាន​ល្អ ពេល​ជួប​​ក្រុម​អេវ៉ឺតុន

ក្នុងការនាំមុខ ៩ពិន្ទុរបស់ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) នៅក្នុង តារាងព្រីមែ លីក (Premier League) បានធ្វើឲ្យក្រុមនេះមានភាពជោគជ័យយ៉ាងខ្លាំងក្នុងការ ប្រជែងជាមួយក្រុមធំៗដទៃទៀត។ ប៉ុន្តែក្រុមអេវ៉ឺតុន (Everton) ដែលកំពុងតែស្វែងរករតំណែង ឆែមពាន លីក (Champions League) នឹងត្រូវធ្វើដំណើរ មកទឹកដី អូលត្រា ហ្វដ (Old Trafford កីឡាដ្ឋានរបស់ក្រុមម៉ែនឆេស្ទើ យូណៃធីត) នៅថ្ងៃអាទិត្យខាងមុខនេះ ដែលពួកគេធ្លាប់បាន ទទួលជ័យជំនះ​ម្តងរួចមកហើយ កាលពីខែសីហា កន្លងទៅ។


លោកហ្វឺកឺសិន អាឡេច គ្រូបង្ហាត់របស់ក្រុម ម៉ែនឆេស្ទើ។

ប្រិយមិត្តរបស់ក្រុមអេវ៉ឺតុន នឹងរីករាយបើក្រុមរបស់គេអាចរំកិលពីលេខ៥ ទៅកាន់លេខបួន បើទោះបីជាមិនអាច​ប្រៀប​ធៀបទៅនឹង ម៉ែនឆេស្ទើ យូណៃធីត និងម្ចាស់ជើងឯក ម៉ែនឆេស្ទើ [...]

តើ​ក្ដាបញ្ជា បាន​មក​ជំនួស​ឧស្សាហកម្ម​កុំព្យូទ័រ ដោយ​របៀប​ណា?

តើ​ក្ដាបញ្ជា បាន​មក​ជំនួស​ឧស្សាហកម្ម​កុំព្យូទ័រ ដោយ​របៀប​ណា?

លោក ប៊ិន បាចារិន (Ben Bajarin) ជាអ្នកវិភាគផ្នែកទីផ្សារ និងបច្ចេកវិទ្យា នៅស៊ីលីខន វ៉ាឡេ (Silicon Valley - ទីក្រុងក្នុង​រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក) បានផ្សាយអត្ថបទមួយ ស្ដីពីការផ្លាស់ប្ដូរពីប្រព័ន្ធកំព្យូទ័រ មកជាក្ដាបញ្ជានេះ នៅលើ​ទស្សនាវដ្ដីថែម៍ (Time) របស់អង់គ្លេស ហើយលោកបានបង្ហាញពីសុទិដ្ឋិនិយមយ៉ាងខ្លាំង ពីរាល់ការផ្លាស់ប្តូរទាំងនេះ។ មនោរម្យព័ងអាំងហ្វូ សូមដកស្រង់ការវិភាគរបស់លោក មកជម្រាបជូនដូចតទៅ។


បច្ចេកវិទ្យា នៃ«ក្ដាបញ្ជា» សម្រាប់ប៉ះបញ្ជាលើតុ ដែលធ្វើអោយមនុស្សអាចប្រើប្រាស់ ជាកិច្ចប្រជុំ នៅជុំវិញវា។

បើយើងក្រឡេកទៅមើលឧស្សាហកម្មកុំព្យូទ័រ លោកប៊ិន អាចចង្អុលបង្ហាញពីការផ្លាស់ប្តូរច្រើនរាប់មិនអស់ ហើយការ​ផ្លាស់ប្តូរទាំងនោះ វាជាគំរូរដែលធ្វើឲ្យយើងមានថ្ងៃនេះ។ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...