Posts by "វិន ជីវ័ន្ត"

លោក អូបាម៉ា លេងកីឡា«ហ្គុលហ៏្វ» ជា​មួយ​កីឡាករ​ថៃហ្កឺ វូដស៏

លោក អូបាម៉ា លេងកីឡា«ហ្គុលហ៏្វ» ជា​មួយ​កីឡាករ​ថៃហ្កឺ វូដស៏

លោកប្រធានាតិបតី បារ៉ាក់ អូបាម៉ា (Barack Obama) បានស្វែងយល់ពីការលេងហ្គុលហ្វ៏ក្នុង កំរិតដែលខ្ពស់បំផុត​កាល​ពី​ថ្ងៃ​អាទិត្យ។ គាត់ចាប់ផ្តើមលេងជាមួយនឹងកីឡាករ ថៃហ្កឺ វូដស៏ (Tiger Woods) អ្នកវាយហ្គុលហ្វ៏លេខ២ របស់ពិភពលោក។


លោកប្រធានាតិបតី បារ៉ាក់ អូបាម៉ា និងកីឡាករ ថៃហ្កឺ វូដស៏ ជួបគ្នានៅសេតវិមាន។

លោក អូបាម៉ា ដែលជាអ្នកមានបំណង ចង់លេងហ្គុលហ្វ៏នៅចុងសប្តាហ៏ និងកីឡាករ វូដ ដែលទើបតែ ឈ្នះពានរង្វាន់​លើក​ទី៧៥ របស់គាត់កាលពីខែមុន បានលេងជាមួយគ្នាលើកដំបូងនៅឯ ហ្វឡរីដ៊ែន យ៉ាចត៏ (Floridian Yacht) និង​ហ្គុលហ្វ៏​ក្លឹប​ក្នុងទីក្រុងផាម ស៊ីធី (Palm City) រដ្ឋហ្វឡរីដា (Florida) សហរដ្ឋអាមេរិក។

រយះពេលមិនដល់មួយខែ បន្ទាប់ពីការចាប់ផ្តើមនូវឆមាសទី២របស់គាត់ លោកអូបាម៉ា មាន វិស្សមកាលបីថ្ងៃ [...]

កីឡាករបាល់ទាត់ខ្សែប្រយុទ្ធ ដាន៊ែល ស្ទឺរិជ ​ត្រឡប់​មក​ជួយ​ក្រុម​វិញ

កីឡាករបាល់ទាត់ខ្សែប្រយុទ្ធ ដាន៊ែល ស្ទឺរិជ ​ត្រឡប់​មក​ជួយ​ក្រុម​វិញ

ខ្សែប្រយុទ្ធដែលមានល្បឿនលឿន ដាន៊ែល ស្ទឺរិជ (Daniel Sturridge) បានប្រកាសថា គាត់ ត្រៀមខ្លូនរួចហើយ ដើម្បី​ក្លាយ​ជាកីឡាករជំរើសដំបូងរបស់ក្រុមលីវើភូល (Liverpool) ក្នុងការ ប្រកួតព្រីមែលីក (Premier League) ជាមួយនឹងក្រុម ស្វានស៊ី ស៊ីធី (Swansea City) នៅថ្ងៃអាទិត្យនេះ ហើយវត្តមានរបស់គាត់នឹងអាចបន្ថែមឥទ្ធិពលដល់ក្រុម បន្ទាប់ពីពួកគេ​រងការឈឺចាប់ ដោយចាញ់ជាបន្តបន្ទាប់ ក្នុងកំឡុងពេលគាត់កំពុងព្យាបាលរបួស។


កីឡាករខ្សែប្រយុទ្ធ ដែលមានល្បឿនលឿន ដាន៊ែល ស្ទឺរិជ។

លោកប្រិនដាន រ៉ដចឺ (Brendan Rodgers) គ្រូបង្វឹករបស់ក្រុមលីវើភូល បានយល់ព្រមឲ្យខ្សែប្រយុទ្ធ ដែលទើបតែទិញ​មក​ពីក្រុមឆែលស៊ី (Chelsea) កាលពីខែមករានេះ ត្រឡប់មកជួយក្រុមវិញ បន្ទាប់ពីរូបគេខកខានប្រកួតកាលពីថ្ងៃច័ន្ទ ដែល​ចាញ់ក្រុម វេស្ត [...]

កីឡារត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុង​ឆ្នាំ​នេះ សំរាប់​ការបរិច្ចាគ

កីឡារត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុង​ឆ្នាំ​នេះ សំរាប់​ការបរិច្ចាគ

កីឡារត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុង អន្តរជាតិភ្នំពេញឆ្នាំនេះ នឹងប្រារព្ធឡើងនៅថ្ងៃទី១៦ ខែមិថុនា ទល់មុខ​ព្រះបរម​រាជវាំង ហើយសង្ឃឹមថាឆ្នាំនេះនឹងមានអ្នកចូលរួម ច្រើនជាងឆ្នាំ ២០១២ឆ្នាំមុន។


កីឡាការិនី ពាក់កណ្ដាលម៉ារ៉ាតុង កាលពីឆ្នាំ២០១២។ រូបថត sovannaraphotojournalist.blogspot.com។

សហព័ន្ធកីឡាជាតិបានប្រាប់ដល់សន្និសិទ្ធសារពត៌មានកាលពីថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០១៣ ថា «កីឡាម៉ារ៉ាតុងឆ្នាំនេះ មានអ្នកចូលរួមប្រមាណជាង ៥០០០នាក់ ហើយច្រើនជាងឆ្នាំមុន ដែលមានត្រឹមតែ ២៥៥២នាក់»។

កីឡាម៉ារ៉ាតុងឆ្នាំនេះ នឹងជាព្រឹត្តិការណ៏កីឡាប្រចាំឆ្នាំ ដើម្បីបង្អួតបង្ហាញនូវ ភាពប្រិមប្រិយ​នៃរាជធានីភ្នំពេញផង និង ការចូលរួមក្នុងការជួយថែរក្សាបរិដ្ឋានផង។ ជាពិសេស ដើម្បីអបអរសាទរ [...]

បាល់ទាត់ពិភពលោក ធ្វើ​សំណើរ​មួយ ដើម្បី​ប្រឆាំង​ការ​រើស​អើង​ពូជសាសន៏

បាល់ទាត់ពិភពលោក ធ្វើ​សំណើរ​មួយ ដើម្បី​ប្រឆាំង​ការ​រើស​អើង​ពូជសាសន៏

ថ្នាក់ដឹកនាំ នៃសហព័ន្ធបាល់ទាត់ពិភពលោក បាននិយាយកាលពីថ្ងៃសុក្រថា «ហ្វីហ្វា (FIFA)កំពុងគ្រោងនូវការពិភាក្សា ពីសំណើរពិតប្រាកដមួយ សំរាប់ប្រយុទ្ធប្រឆាំង នឹងការប្រកាន់ពូជសាសន៏ នៅពេលពីរបីខែខាងមុខនេះ ហើយមាន​គម្រោងដាក់ឲ្យអនុវត្តនៅក្នុងខែឧសភា។»


នៅពីមុខច្រកចូល នៃអាគារសហព័ន្ធបាល់ទាត់ពិភពលោក។

សហព័ន្ធបាល់ទាត់ពិភពលោក ហៅកាត់ថាហ្វីហ្វា (FIFA ) បានបន្ត យ៉ាងដូច្នេះ «សំណើរនោះ នឹងត្រូវពិភាក្សាដោយ​គណះកម្មាធិការប្រតិបត្តិរបស់ហ្វីហ្វា ក្នុងកិច្ចប្រជុំបន្ទាប់នាខែមិនា។ ហើយបន្ទាប់មក នឹងដាក់បង្ហាញក្នុងការប្រជុំប្រចាំឆ្នាំ ក្នុងប្រទេសម៉ូរីទូស (Mauritius) នាខែឧសភា ដែលសង្ឃឹមថា នឹងបានចប់រួចរាល់ជាផ្លូវការ»។

លោក សេប ប្លាទ័រ (Sepp Blatter) នាយកហ្វីហ្វា ក៏បានយល់ស្រប [...]

បាល់ទាត់អ៊ីតាលី៖ ខ្សែ​ប្រយុទ្ធ​ក្រុម​អ៊ីនថឺ នឹង​ខក​ខាន​ប្រកួត​ដល់​ចប់​រដូវ​កាល

បាល់ទាត់អ៊ីតាលី៖ ខ្សែ​ប្រយុទ្ធ​ក្រុម​អ៊ីនថឺ នឹង​ខក​ខាន​ប្រកួត​ដល់​ចប់​រដូវ​កាល

ខ្សែប្រយុទ្ធសំខាន់របស់ក្រុម អ៊ីនថឺ មីឡាន (Inter Milan) កីឡាករ ឌីកូ មីលីតូ (Diego Milito) ទំនងជាត្រូវសំរាក រហូត​ដល់ចប់រដូវកាល បន្ទាប់ពីរងការឈឺចាប់របួសសរសៃជង្គង់របស់គាត់ ក្នុងពេលការប្រកួតអ៊ឺរ៉ូប៉ាលីក (Europa League) ដោយបានយកឈ្នះក្រុមស៊ីអេហ្វអរ ឃ្លុជ (CFR Cluj) ក្នុងលទ្ធផល ២-០។


កីឡាករ ឌីកូ មីលីតូ ដួលនៅលើស្មៅ នៅក្រោយការប្រកួតបានចាប់ផ្ដើមតែ៦នាទីប៉ុណ្ណោះ។

តារាខ្សែប្រយុទ្ធសញ្ជាតិអាស្សង់ទីនរូបនេះ គឺជាអ្នករកគ្រាប់បាល់បញ្ចូលទីទាំង២គ្រាប់ ក្នុងការ ប្រកួតផ្តាច់ព្រ័ត្រ ពេល​ដែលក្រុមអ៊ីនថឺឈ្នះពានរង្វាន់កំពូលរបស់អ៊ឺរ៉ុបឆែមពានលីក (Champions League) កាលពីឆ្នាំ ២០១០។ គូររំឮកថា កីឡាកររូបនេះ ទើបតែជាសះពីរបួស តែបែជាជួបរឿងសោកសៅ បន្ទាប់ពីការចូលលេងបានតែ ៦នាទីប៉ុណ្ណោះ ក្នុង​កីឡាដ្ឋាន សាន [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ contact@monoroom.info
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...