Posts by "អ៊ុំ បូរី"

រដ្ឋាភិបាល​ដក​ដី​ពី​ក្រុមហ៊ុន​អេងកាំង បន្ទាប់​ពី​ពលរដ្ឋ​បញ្ចេញ​កំហឹង

រដ្ឋាភិបាល​ដក​ដី​ពី​ក្រុមហ៊ុន​អេងកាំង បន្ទាប់​ពី​ពលរដ្ឋ​បញ្ចេញ​កំហឹង

បន្ទាប់ពីការតវ៉ាយ៉ាងខ្លាំងខ្លាពីសំណាក់ព្រះសង្ឃ និងប្រជាពលរដ្ឋ ទីបំផុតទៅរដ្ឋាភិបាលកម្ពុជា ដែលកន្លងមកបានផ្តល់​សិទ្ធិ​ឲ្យក្រុមហ៊ុនអេងកាំង អភិវឌ្ឍន៍ដីនៅតំបន់ព្រែកលាប តាំងពីឆ្នាំ២០១២មកនោះ បានសម្រេចដកដីពីក្រុមហ៊ុនអេងកាំង​យកមកឲ្យប្រជាពលរដ្ឋ និងព្រះសង្ឃនៅតំបន់នោះគ្រប់គ្រងវិញ។


សកម្មភាពដុតអេស្កាវ៉ាទ័រ និងសម្ភារះផ្សេងៗ របស់ពលរដ្ឋនៅតំបន់ព្រែកលាប រាជធានីភ្នំពេញ។ (រូបថត ហ្វេសប៊ុក)

ក្នុងសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ដោយភ្ជាប់ជាមួយបទបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះថ្ងៃ​ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៣ ដែលបានផ្ញើរជូនអភិបាលរាជធានីភ្នំពេញ និងរដ្ឋមន្រ្តីក្រសួមធម្មការសាសនា បានបញ្ជាក់ថា ដី និងឈាបនដ្ឋាន(កន្លែងដុតខ្នោច) ដែលមានវិវាទរវាងក្រុមហ៊ុនអេងកាំង [...]

បក្ស​សង្គ្រោះ​ជាតិ​ប្រាប់​ពលរដ្ឋ​ឲ្យ​ដេញ​ ហ៊ុន សែន ចេញ​ពី​ដំណែង

បក្ស​សង្គ្រោះ​ជាតិ​ប្រាប់​ពលរដ្ឋ​ឲ្យ​ដេញ​ ហ៊ុន សែន ចេញ​ពី​ដំណែង

ខណៈមហាបាតុកម្មអហិង្សារបស់គណបក្សសង្រ្គោះជាតិ កាន់តែខិតជិតចូលមកដល់ គណបក្សជំទាស់នេះ កំពុងតែ​បញ្ចុះ​បញ្ចូលប្រជាពលរដ្ឋតាមបណ្តាខេត្តកាន់តែច្រើនឡើងៗ និងមានភាពស្រួចស្រាលជាងលើកមុនៗ ដើម្បីបន្តទាមទារនូវអ្វី ដែលគណបក្សជំទាស់ដ៏មានប្រជាប្រិយភាពនេះ ហៅថា «ការផ្លាស់ប្តូរ និងយុត្តិធម៌សម្រាប់ម្ចាស់ឆ្នោត»។


លោក សម រង្ស៊ី (ខាងស្ដាំ) និងលោក កឹម សុខា ពេលដង្ហែបុណ្យកឋិនទានចូលវត្តសាមគ្គីរង្សី។ (រូបថត គណបក្ស)

នយោបាយ - ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ក្នុងដំណើរចុះជួបអ្នកគាំទ្រ នៅស្រុកកៀន ស្វាយ ខេត្ត​កណ្តាល នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៣ បានធ្វើការចោទប្រកាន់រដ្ឋាភិបាលបច្ចុប្បន្នចំៗថា ជារដ្ឋាភិបាលធ្វើបាបរាស្រ្ត ហើយទៅបំរើយួនឈ្លានពានខ្មែរ [...]

ឃ្លាំង ហួត៖ ខ្ញុំ​មិន​ថោក​ទាប​នោះ​ទេ ចំពោះ​វិវាទ​ដី​ធ្លី​នៅ​ព្រែក​លាប

ឃ្លាំង ហួត៖ ខ្ញុំ​មិន​ថោក​ទាប​នោះ​ទេ ចំពោះ​វិវាទ​ដី​ធ្លី​នៅ​ព្រែក​លាប

យ៉ាងហោចណាស់អេស្កាវ៉ាទ័រមួយគ្រឿង និងឧបករណ៍ផ្សេងៗទៀតរបស់ក្រុមហ៊ុនអេងកាំង ត្រូវបានដុតបំផ្លាញចោល ខណៈផ្លូវជាតិលេខ៦Aត្រូវបានបិទមួយរយៈពេល នៅក្នុងការតវ៉ាទ្រង់ទ្រាយធំមួយពីសំណាក់ពលរដ្ឋរាប់រយនាក់នៅភូមិខ្ទរ សង្កាត់ព្រែកលាប ខណ្ឌឫស្សីកែវ ដើម្បីប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនខាងលើនេះ ដែលប្រជាពលរដ្ឋអះអាង​ថា ក្រុមហ៊ុនបានអភិវឌ្ឍន៍នៅតំបន់នេះ ដោយគ្មានការចរចាជាមួយប្រជាពលរដ្ឋ និងធ្វើឲ្យប៉ះពាល់ទីឈាបនដ្ឋាន (កន្លែង​កប់ខ្មោច) នៅតំបន់នោះ។


សកម្មភាពដុតអេស្កាវ៉ាទ័រ និងសម្ភារះផ្សេងៗ របស់ពលរដ្ឋនៅតំបន់ព្រែកលាប រាជធានីភ្នំពេញ។ (រូបថត ហ្វេសប៊ុក)

វិវាទដីធ្លី - បន្ទាប់ពីប្រជាពលរដ្ឋព្រមបើកផ្លូវជាតិលេខ៦A ឲ្យធ្វើចរាចរណ៍ធម្មតាឡើងវិញ តាមការស្មើរបស់សមត្ថកិច្ច​នៅព្រឹកថ្ងៃទី២៣ [...]

យ៉ោម បុប្ផា៖ ខ្ញុំ​ខ្លាច​ដូច​ប៊ន សំណាង និង​​សុខ សំអឿន ដោះ​លែង​ហើយ​ចាប់​វិញ

យ៉ោម បុប្ផា៖ ខ្ញុំ​ខ្លាច​ដូច​ប៊ន សំណាង និង​​សុខ សំអឿន ដោះ​លែង​ហើយ​ចាប់​វិញ

បន្ទាប់ពីដំណើរការសវនាការអស់រយៈពេលជាង៣ម៉ោង ក្រោមក្រសែភ្នែកតាមដានយ៉ាងយកចិត្តទុកដាក់ ពីសំណាក់អ្នក​សារព័ត៌មានជាតិ-អន្តរជាតិ ក្រុមអង្គការសិទ្ធិមនុស្ស តំណាងរាស្រ្តបក្សជំទាស់ ព្រះសង្ឃ និងអ្នកភូមិបឹងកក់សរុបច្រើន​ជាង​៥០០នាក់ តុលាការកំពូលកម្ពុជា បានសម្រេចដោះលែងសកម្មជនដីធ្លីអ្នកស្រី យ៉ោម បុប្ផា អោយនៅក្រៅឃុំបណ្តោះអាសន្ន តែបានបង្វិលសំណុំរឿងទៅសាលាឧទ្ធរណ៍ឲ្យកាត់ក្តីឡើងវិញ ខណៈអ្នកស្រី យ៉ោម បុប្ផា និងក្រុមអ្នកតាមដាន​សំណុំរឿង​នេះ មិនបានសម្តែងការពេញចិត្ត ចំពោះការសម្រេចរបស់តុលាការកំពូលនោះទេ។


អ្នកស្រី យ៉ោម បុប្ផា បន្ទាប់ពីត្រូវបានដោះលែងឲ្យមានសេរីភាពជាបណ្ដោះអាសន្ន។ (រូបភាព MONOROOM.info/ O.Vary)

ប្រព័ន្ធយុត្តិធម៌ - [...]

សោកនាដកម្ម​គ្រោះថ្នាក់​ចរាចរណ៍​កើន​ឡើង តែ​ដំណោះ​ស្រាយ​នៅ​ឆ្ងាយ

សោកនាដកម្ម​គ្រោះថ្នាក់​ចរាចរណ៍​កើន​ឡើង តែ​ដំណោះ​ស្រាយ​នៅ​ឆ្ងាយ

ក្នុងពេលបច្ចុប្បន្ននេះ បញ្ហាគ្រោះថា្នក់ចរាចរណ៍បានបណ្តាលឲ្យពលរដ្ឋកម្ពុជាស្លាប់ យ៉ាងហោចណាស់​ក៏៣ទៅ៦នាក់​ដែរក្នុងមួយថ្ងៃ ហើយតួលេខខ្ពស់ និងគួរឲ្យមានការព្រួយបារម្ភនេះ បានជម្រុញឲ្យមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល លើកឡើងថា វាជាសោតនាដកម្មធ្ងន់ធ្ងរនៅក្នុងគ្រួសារជនរងគ្រោះ និងសង្គមជាតិទាំងមូល ហើយចាំចាច់ត្រូវរួមគ្នាពីគ្រប់ភាគី ដើម្បី​ដោះស្រាយបញ្ហានេះឲ្យមានប្រសិទ្ធភាព។


មើលមួយភ្លែតដូចការជួបប្រជុំគ្នា ឬជាផ្សារណាត់មួយ ក្នុងផ្លូវបែកជាបួន។ តែមិនមែនទេ ព្រោះអ្នកប្រើប្រាស់យាន្តទាំង​អស់​នេះ កំពុងតែធ្វើចរាចរណ៍ និងស្វែងរកច្រកចេញ ទៅតាម«សម្មាអាជីវោ» រៀងៗខ្លួនទៅហោង។

គ្រោះថ្នាក់ចរាចរណ៍ - ថ្លែងក្នុងពិធីមួយនៅក្រសួងព័ត៌មាន ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...