Posts by "អ៊ុំ បូរី"

អ្នកច្បាប់ គាំទ្រ​​ការ​​ហៅ​រដ្ឋមន្រ្តី​មក​បំភ្លឺ​នៅ​រដ្ឋសភា

អ្នកច្បាប់ គាំទ្រ​​ការ​​ហៅ​រដ្ឋមន្រ្តី​មក​បំភ្លឺ​នៅ​រដ្ឋសភា

មជ្ឈដ្ឋានអ្នកច្បាប់បានសម្តែងការសាទរ ចំពោះគោលជំហរដែលមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលអាណត្តិទី៥នេះ និងអ្នក​តំណាងរាស្រ្តមួយចំនួន បានអះអាងជាបន្តបន្ទាប់ថា នឹង​បើកឲ្យសមាជិករដ្ឋាភិបាល មានរដ្ឋមន្រ្តីនិង​អ្នកទទួល​ខុសត្រូវមួយចំនួនទៀត ត្រូវទៅឆ្លើយបំភ្លឺឬជជែកដេញដោល​ ជាមួយអ្នកតំណាងរាស្រ្តនៅក្នុងរដ្ឋសភា។


រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា មើលពីខាងក្រៅ។ (រូបថត wikimedia.org)

នយោបាយនិងច្បាប់ - លោកសុខ សំអឿន ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានអត្ថាធិប្បាយ​ប្រាប់​ទស្សនាវដ្តី មនោរម្យ.អាំងហ្វូ នៅថ្ងៃទី០៤ ខែមីនា នេះថា [...]

បក្ស​ទាំង​ពីរ​បន្ត​ឯកភាព ៣ចំណុច ទម្លាយ​ភាព​ជាប់​គាំង​នយោបាយ

បក្ស​ទាំង​ពីរ​បន្ត​ឯកភាព ៣ចំណុច ទម្លាយ​ភាព​ជាប់​គាំង​នយោបាយ

បន្ទាប់ពីក្រុមការងារបច្ចេកទេស របស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ដែលមានភាគីម្ខាង ៦រូបដូចគ្នា បានបញ្ចប់កិច្ចប្រជុំបិទទ្វារ អស់រយៈជាង៤ម៉ោងមក ជាលទ្ធផលគណបក្សទាំងពីរ បានបន្តឯកភាពគ្នា​លើ៣ចំណុចបន្ថែមទៀត គួរឲ្យកត់សម្គាល់។


ក្រុមការងារបច្ចេកទេសរបស់គណបក្សទាំងពីរ ចេញមកថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ សហការី)

នយោបាយកម្ពុជា - ៣ចំណុចដែលឯកភាពគ្នានោះ បានបង្ហាញថា គណបក្សទាំងពីរ ពិតជាបានទទួលស្គាល់​នូវ​ភាពចម្រូងចម្រាស ចំពោះដំណើរការបោះឆ្នោតកាលពីអាណត្តិកន្លងមក និងបានឯកភាពជាមួយគ្នាធ្វើកំណែទម្រង់​បញ្ហាទាំងនោះ ដើម្បីជាផ្នែកមួយទម្លាយភាពជាប់គាំងនយោបាយ [...]

រថពាស​ដែក​៧​គ្រឿង​ចល័ត​ចូល​ភ្នំពេញ មុន​បក្ស​ទាំង​ពីរ​បន្ត​ចរចា

រថពាស​ដែក​៧​គ្រឿង​ចល័ត​ចូល​ភ្នំពេញ មុន​បក្ស​ទាំង​ពីរ​បន្ត​ចរចា

ស្របពេលដែលការបន្តចរចានយោបាយ រវាងក្រុមការងារបច្ចេកទេស គណបក្សសង្រ្គោះជាតិ និងគណបក្ស​ប្រជាជនកម្ពុជា នឹងឈានចូលមកដល់នៅថ្ងៃទី០៣ ខែមីនា នោះ នៅថ្ងៃទី០១ ខែមីនា នេះ គេសង្កេតឃើញមាន​វត្តមានរថពាសដែកយ៉ាងហោចណាស់ក៏៧គ្រឿង បានចល័តក្នុងទិសដៅចូលរាជធានីភ្នំពេញ។ តែអ្នកនាំពាក្យ​របស់កងកម្លាំងជាតិទាំងនេះ បានអះអាងថា ការចល័តទ័ព គឺជាការធ្វើដំណើរទៅកាន់តំបន់ហ្វឹកហ្វឺនជាធម្មតា របស់កងទ័ព​ជាតិតែប៉ុណ្ណោះ។


រថពាស​ដែកចល័តតាមផ្លូវជាតិលេខបួន ក្នុងទិសដៅទៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុកលោក មឿន តុលា)

នយោបាយកម្ពុជា - លោក មឿន តុលា សកម្មជនឃ្លាំមើលសិទ្ធិមនុស្សមួយរូប ដែលបានឃើញព្រឹត្តិការណ៍​ផ្ទាល់ ភ្នែក [...]

ឡុង រី ថា​កម្ពុជា​មិន​ទាន់​មាន​សន្តិភាព​ពិត​ប្រាកដ

ឡុង រី ថា​កម្ពុជា​មិន​ទាន់​មាន​សន្តិភាព​ពិត​ប្រាកដ

តំណារាស្រ្តមួយរូបរបស់ គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងបានអះអាងថា ប្រទេសកម្ពុជាបច្ចុប្បន្ន​នេះ កំពុងស្ថិតនៅក្រោមការគាបសង្កត់គ្រប់បែបយ៉ាង ហើយកំពុងតែមានសន្តិភាពក្លែងក្លាយ ដែលចាំបាច់ត្រូវតែ​មានការផ្លាស់ប្តូរ។


លោក ឡុង រី បេក្ខជនតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - លោក ឡុង រី បេក្ខជនតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ មណ្ឌលខេត្តបន្ទាយមានជ័យ ថ្ងៃ​ទី២៨ ខែកុម្ភៈ នេះ ក្នុងពីធីមួយ នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ បានថ្លែងថា កម្ពុជាមានតែសន្តិភាព​នៅលើ​ក្រដាសនិងច្បាប់ តែការអនុវត្តជាក់ស្តែងគឺគ្មានទេ មានតែសន្តិភាពក្លែងក្លាយ ដែលពោរពេញដោយការគាប់សង្កត់ ការបំភិតបំភៃ [...]

ហ៊ុន សែន បើក​ចំហរ​ឲ្យ​បក្ស​ប្រឆាំង និង​ដៃ​គូរ​អភិវឌ្ឍន៍​ចូល​រួម​កែ​ទម្រង់

ហ៊ុន សែន បើក​ចំហរ​ឲ្យ​បក្ស​ប្រឆាំង និង​ដៃ​គូរ​អភិវឌ្ឍន៍​ចូល​រួម​កែ​ទម្រង់

នាយករដ្ឋមន្រ្តីចេញពីគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានធ្វើការអំពាវនាវជាកម្រ ដល់​គណបក្ស​សង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ និងដៃគូអភិវឌ្ឍន៍សំខាន់ៗផ្សេងទៀត ឲ្យចូលរួមធ្វើកំណែទម្រង់​ស៊ីជម្រៅ ជាមួយនឹងគោលនយោបាយ ដែលត្រូវបានដាក់ឲ្យអនុវត្តដោយរដ្ឋាភិបាលអាណត្តិទី៥នេះ។


លោក ហ៊ុន សែន ក្នុងពេលថ្លែងជាភាសាវៀតណាម ទៅកាន់អ្នកមុខអ្នកមាត់នៃប្រទេសវៀតណាម។ (រូបភាពថត​ពី​វីដេអូទូរទស្សន៍វៀតណាម)

នយោបាយកម្ពុជា - ថ្លែងក្នុងពិធីមួយនៅសណ្ឋាគារអ៊ីធើខនធីននថល រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែ កុម្ភៈ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា រដ្ឋាភិបាលអាណត្តិទី៥ មានឆន្ទៈខ្ពស់និងទូលំទូលាយ ក្នុងកិច្ច​សហការ​ជាមួយគណបក្សជំទាស់ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...