ហ្វីលីពីន៖ មនុស្ស១៤នាក់ស្លាប់ក្នុងការប្រយុទ្ធដ៏សម្បើម
មេបញ្ជាការកងទ័ពមួយរូប បានថ្លែងកាលពីថ្ងៃអាទិត្យទី២៦ខែឧសភាថា យ៉ាងហោចណាស់ទាហាន និងសកម្មជនប្រយុទ្ធ នៃក្រុមអាប៊ូ សៃយ៉ាហ្វ (Abou Sayyaf) ចំនួន១៤នាក់ ត្រូវបានសម្លាប់ នៅក្នុងការជួបប្រយុទ្ធដ៏សម្បើម ដែលបានកើតឡើង ខណៈមានការស្វែងរកការដោះលែង ជនចំណាប់ខ្មាំង៦នាក់ (ជាជនបរទេស និងហ្វីលីពីន) ពីក្នុងដៃពួកឧទ្ទាម។
សាកសពទាហាន និងក្រុមឧទ្ទាម មុននឹងដាក់បញ្ជូនតាមយន្ដហោះទៅទីក្រុងម៉ានីល។
យុទ្ធនាការយោធាបានចាប់ផ្ដើមនៅថ្ងៃសៅរ៍ និងមានទទួលការគាំទ្រពីសហរដ្ឋអាមេរិកផង បានបង្ខំឲ្យសកម្មជនប្រយុទ្ធ ដែលមានជាប់ទាក់ទងនឹងបណ្ដាញភេវរនិយមអាល់កៃដា (al-Qaïda) ឲ្យបញ្ឈប់ការចាប់ពង្រត់ចំណាប់ខ្មាំង នៅខាងត្បូងប្រទេស។
កងទ័ព៧នាក់ និងកងស្ម័គ្រប្រយុទ្ធរបស់អាប៊ូ សៃយ៉ាហ្វ ៧នាក់ដែរ ត្រូវបានសម្លាប់ [...]