ទឹកភ្នែកអ្នកស្រី ចាម៉ាឡា បានរមៀលធ្លាក់នៅតាមកញ្ចក់ទូរទស្សន៍ នៃប្រទេសឥណ្ឌូនេស៊ី ដោយក្ដីរំភើបឥតឧបមា ព្រោះអ្នកស្រីនិងស្វាមីទើបនឹងរកឃើញ ចាន់ណា កូនស្រីពេញជំទង់របស់អ្នកស្រីវិញ ដែលបានបែកព្រាត់ប្រាសគ្នា ក្នុងព្រឹត្តិការណ៍រលកសមុទ្រយក្ស ស៊ូណាមី កាលពីឆ្នាំ២០០៤។
កញ្ញា រ៉ូហាទីល ចាន់ណា (កណ្ដាល) ជួបជាមួយគ្រួសារវិញ។ (រូបថតផ្តិតពីវីដេអូ)
ខ្សែរជីវិត - នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៤ ថ្ងៃដ៏រន្ធត់នៃព្រឹត្តិការណ៍រលកយក្ស ស៊ូណាមី ដែលបានបោកបក់បំផ្លាញប្រទេសមួយចំនួន នៅអាស៊ីប៉ែកអាគ្នេយ៍ កុមារី រ៉ូហាទីល ចាន់ណា (Raudhatul Jannah) ទើបនឹងមានអាយុ៤ឆ្នាំប៉ុណ្ណោះ។ នាងតូចនិងបងប្រុស ដែលមានអាយុ៧ឆ្នាំ [...]
ស្ត្រីពីរនាក់ ក្នុងនោះម្នាក់ ជានាយិការមជ្ឈមណ្ឌលកុមារកំព្រា ត្រូវបានឃាត់ខ្លួនដោយនគរបាលវៀតណាម ពីបទជួញដូរទារកម្នាក់អាយុ១ឆ្នាំ។
ស្ត្រីសង្ស័យទាំងពីរនាក់។ (រូបថតការសែតវៀតណាម)
ជួញដូរទារក - ស្ត្រីនាយិការមជ្ឈមណ្ឌលកុមារកំព្រា ក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាម ត្រូវបានជាប់សង្ស័យពីបទជួញដូរ កុមារអាយុ១ឆ្នាំមួយរូប ដែលត្រូវបានយកមកខ្លួនចិញ្ចឹម។ ជាពិសេសទៅទៀត មជ្ឈមណ្ឌលកុមារកំព្រាដែលស្ថិតក្នុងវត្តបូឌី (Bo De) មានឈ្មោះបោះសម្លេងយ៉ាងល្បី នៅក្នុងការចិញ្ចឹមបីបាច់ កុមារដែលត្រូវបានបោះបង់ចោល ក្នុងនោះមានទាំងកុមារពិការអវយវៈ កូនភឿក និងពិការភ្នែកជាដើម។
អ្នកស្រីនាយិកា ង្វៀន ធីថាញ់ ត្រឹង (Nguyen Thi Thanh Trang) [...]
ការរញ្ជួយផែនដី ដែលមានកម្រិត៦,១រិឆ្ទ័រ បានវាយប្រហារទៅលើតំបន់ភាគអាគ្នេយ៍នៃប្រទេសចិន នៅថ្ងៃអាទិត្យទី០៣ ខែកក្កដាម្សិលម៉ិញ។ អាជ្ញាធរបានបង្ហាញពីតុល្យភាពជំហានដំបូង ថាមានមនុស្សយ៉ាងហោច៣៥៧នាក់ បានស្លាប់ និងជាង១០០០នាក់ផ្សេងទៀតរងរបួស។
ទិដ្ឋភាពតំបន់ដែលរងគ្រោះនឹងគ្រោះរញ្ជួយដី នៅភាគឦសាននៃខេត្តយូណាន។ (រូបថតហ្វេសប៊ុក)
គ្រោះធម្មជាតិ - ដីបានរង្គើខ្លាំងឡើង នៅថ្ងៃអាទិត្យទី៣ ខែសីហាម្សិលម៉ិញ នៅប្រទេសចិន។ ការរញ្ជួយដី ដែលមានកម្រិត ៦,១ រិឆ្ទ័រ បានប៉ះពាល់តំបន់ភ្នំ ភាគអាគ្នេយ៍នៃប្រទេស បង្កឲ្យមនុស្សយ៉ាងហោច ៣៥៧នាក់បានស្លាប់ និងច្រើនជាង១ពាន់នាក់ផ្សេងទៀត រងរបួស។ ហេតុការណ៍បានកើតឡើង នៅម៉ោងប្រមាណជា៤និង៣០នាទីរសៀល [...]
វេជ្ជបណ្ឌិតអាមេរិកាំងមួយរូប ក្នុងចំណោមពីររូប ដែលបានទទួលផ្ទុកមេរោគអេបូឡា (Ebola) នៅពេលវេជ្ជបណ្ឌិតរូបនោះ ពិនិត្យព្យាបាលអ្នកជម្ងឺនៅប្រទេសនីហ្សេរីយ៉ា ត្រូវបានដឹកមកដល់សហរដ្ឋអាមេរិកហើយ ដើម្បីទទួលការព្យាបាល។ នេះបើតាមការអះអាង របស់អង្គការស្ម័គ្រចិត្ត ដែលវេជ្ជបណ្ឌិតរូបនោះ បានធ្វើការជាមួយ។
អ្នកជំងឹ អេបូឡា មួយរូបកំពុងទទួលការព្យាបាល។ (រូបថត ឯកសារ)
មេរោគ - យន្ដហោះឯកជនដែលបំពាក់ដោយសម្ភារៈពិសេស ដើម្បីដាក់វេជ្ជបណ្ឌិត ខេន ប្រេនលី (Kent Brantly) ដាច់ដោយឡែកនោះ បានមកដល់ព្រលានយន្ដហោះ នៃបន្ទាយយោធា ដូបាំង (Dobbins) ក្នុងរដ្ឋអាត្លង់តា សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ទី០២ ខែសីហាម្សិលម៉ិញនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានមួយ របស់អង្គការ [...]