Posts by "កេសរ កូល"

លាចេញពីតំណែង បន្ទាប់​ពី​រង​ការ​អង្កេត​​រឿង​ពុករលួយ​ជាមួយ​ញាតិ​មិត្ត ហ៊ុន សែន

លាចេញពីតំណែង បន្ទាប់​ពី​រង​ការ​អង្កេត​​រឿង​ពុករលួយ​ជាមួយ​ញាតិ​មិត្ត ហ៊ុន សែន

លោក​ «Elmer Funke Kupper» ដែលជានាយកប្រតិបត្តិ​ក្រុមហ៊ុន «Australian Securities Exchange» ឬ «ASX» ជំនាញខាងផ្សារភាគហ៊ុន ប្រចាំក្នុងក្រុង ស៊ីដនី ប្រទេសអូស្ត្រាលី បាន​ចុះចេញ​ពី​តំណែង យ៉ាង​តក់​ក្រហល់ កាលពីថ្ងៃចន្ទទី២១ ខែមីនា ឆ្នាំ២០១៦នេះ បន្ទាប់ពីការស៊ើបអង្កេត​មួយ បាន​ផ្ទុះ​ធ្វើ​ឡើង ទាក់ទង​នឹង​សហគ្រាស​មួយ ដែលលោកបានដឹកនាំ នៅមុនលោកមកកាន់តំណែង ជា​នាយកប្រតិបត្តិ​​ក្រុមហ៊ុន «ASX» កាល​ពី​ខែ​តុលា ឆ្នាំ២០១១។

សហគ្រាស ដែលលោកធ្លាប់បានដឹកនាំ ក្នុងកៅអីជានាយកប្រតិបត្តិ រវាងពីឆ្នាំ២០០៧ មកទល់នឹងឆ្នាំ២០១១ មានឈ្មោះថា «Tabcorp» ជំនាញខាងល្បែងស៊ីសង ឬល្បែងភ្នាល់ដាក់ប្រាក់។ សហគ្រាសនេះ ត្រូវ​បាន​រក​ឃើញ​មានជាប់សង្ស័យ តាមរយៈការអង្កេតមួយ ពាក់ព័ន្ធនឹងទឹកប្រាក់ចំនួន ២សែនដុល្លារអូស្ត្រាលី (ប្រមាណ​ជា ១៣៥ ពាន់​អ៊ឺរ៉ូ ឬ១៤៥ ពាន់ដុល្លារអាមេរិក)។ ទឹកប្រាក់នេះ ទំនងជាត្រូវបានផ្ទេរ​ទៅឲ្យ​ក្រុមហ៊ុន​មួយ [...]

នាយក​រដ្ឋមន្ត្រី​ជប៉ុន​ព្រមាន​កូរ៉េ​ខាង​ជើង ថា​​នឹង​ធ្វើការ​«តបត»

នាយក​រដ្ឋមន្ត្រី​ជប៉ុន​ព្រមាន​កូរ៉េ​ខាង​ជើង ថា​​នឹង​ធ្វើការ​«តបត»

ភាពតានតឹង បានកើនកំដៅខ្លាំងឡើង នៅក្នុងឧបទ្វីបកូរ៉េ។ ប៉ុន្តែលើកនេះ ជាវេនរបស់ប្រទេសជប៉ុនម្ដង ដែល​បានចេញមកធ្វើការព្រមាន ទៅលើប្រទេសកូរ៉េខាងជើង បន្ទាប់ពីប្រទេសជប៉ុន បាននៅស្ថាត់ស្ងៀម មិនសូវ​ធ្វើ​ប្រតិកម្មអ្វីសោះ តាំងពីភាពតានតឹង បានកើតឡើងពីដំបូងទីនោះមក។

ការថ្លែងព្រមាននេះ បានធ្វើឡើងឡើង តាមរយៈនាយករដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃអាទិត្យ ទី១០ ខែមេសា ម្សិល​ម៉ិញ នៅចំពោះការជួបប្រជុំ រវាងគ្រួសារជនជាតិជប៉ុន ដែលត្រូវបានរបបកូរ៉េខាងជើង ចាប់ពង្រត់ខ្លួនទៅ និង​នៅ​មុនកិច្ចប្រជុំ រវាងរដ្ឋមន្ត្រី មកពីប្រទេស «G7»។ លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាប៊េ (Shinzo Abe) បាន​ឲ្យ​ដឹង​ថា៖ «យើងត្រូវធ្វើឲ្យរបបនេះ (របបកូរ៉េខាងជើង) យល់ឲ្យច្បាស់ថា ទង្វើរបស់របបនេះ ដែលជាន់ឈ្លីមក​លើ​យើង នឹងត្រូវទទួលលទ្ធផលវិញ ដោយខ្លាំងក្លាបំផុត លុះត្រាតែរបបដឹកនាំនេះ ដោះស្រាយ​បញ្ហា​ចាប់​ពង្រត់ (ពលរដ្ឋជប៉ុន) និងបញ្ហាកាំជ្រួចនុយក្លេអ៊ែរ។ [...]

MH370៖ ម៉ាឡេស៊ី កំពុង​សិក្សា​លើ​បំណែក​ថ្មី​ទៀត រក​ឃើញ​នៅ​លើ​កោះ​ម៉ូរីស

MH370៖ ម៉ាឡេស៊ី កំពុង​សិក្សា​លើ​បំណែក​ថ្មី​ទៀត រក​ឃើញ​នៅ​លើ​កោះ​ម៉ូរីស

បំណែកយន្ដហោះថ្មីមួយនេះ ត្រូវបានរកឃើញ កាលពីថ្ងៃអង្គារសប្ដាហ៍មុន នៅលើឆ្នេរសមុទ្រ នៃកោះ «Rodrigues» ដែលស្ថិតនៅភាគខាងកើត នៃប្រទេសម៉ូរីស (Maurice - ជាប្រជុំកោះ នៅភាគខាងលិច​នៃ​មហា​សមុទ្រ​ឥណ្ឌា)។ គឺអ្នកទេសចរណ៍ពីរនាក់ប្ដីប្រពន្ធ មកពីកោះ រ៉េអ៊ុយញ៉ុង (Réunion) ជាអ្នក​បាន​ឃើញ​មុន​គេ នូវបំណែកមួយនេះ។

គេបានសង្ស័យថា បំណែកនោះ ជាផ្នែកមួយនៃយន្ដហោះ ប៊ូអីង (Boeing ប្រភេទ 777-200ER) របស់​ក្រុមហ៊ុន​អាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ដែលភ្ជាប់ជើងហោះហើរ លេខ «MH370» ពីរដ្ឋធានី កូឡាឡំពួរ ឆ្ពោះ​ទៅ​រដ្ឋធានី ប៉េកាំង និងដែលបានបាត់ខ្លួនយ៉ាងអាចកំបាំង កាលពីព្រឹកព្រហាមថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ជាមួយ​នឹង​អ្នក​ដំណើរ ២៣៩នាក់។

តាមប្រភពព័ត៌មាននៅនឹងកន្លែង បានឲ្យដឹងថា [...]

វៀតណាម៖ អតីត​មេ​គិញ ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធានាធិបតី

វៀតណាម៖ អតីត​មេ​គិញ ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធានាធិបតី

តាមពិតទៅ ការជ្រើសតែងតាំង និងការស្បថចូលកាន់តំណែង នៅចំពោះរដ្ឋសភា របស់ប្រទេស​កុម្មុយនីស​មួយនេះ ធ្វើឡើងដើម្បីឲ្យបាន គ្រាន់តែជា«ទម្រង់»ប៉ុណ្ណោះ ព្រោះ«សមមិត្ត» ត្រាំង ដៃគ័ង (Tran Daï Quang) អាយុ​៥៩ឆ្នាំ គឺជាបេក្ខជនតែម្នាក់គត់ ដែលត្រូវបានស្នើសុំឡើង ដោយគណបក្សកុម្មុយនីស កាល​​ពី​មហា​សន្នីបាទ ក្នុងខែមករាកន្លងមក។ លោក ដៃគ័ង ត្រូវចូលមកជំនួស តំណែងជាងបួនឆ្នាំ របស់​លោក ទ្រឿង តឹងសាង (Truong Tan Sang) ដែល​បានផុតអណត្តិទៅ កាលពីថ្ងៃទី៣១ ខែមីនាថ្មីៗនេះ។

រីឯតំណែងនេះទៀតសោធ ក៏មិនមានសិទ្ធិសម្រេចអ្វីដែរ ដោយហេតុថា ប្រធានាធិបតី ត្រូវអប​ដោយ​មនុស្ស​ខ្លាំង​ពីរនាក់ទៀត ដើម្បីសម្រេចជោគវាសនា នៃការដឹកនាំប្រទេស។ បុរសខ្លាំងទាំងពីរនាក់ទៀតនោះ គឺ នាយករដ្ឋមន្ត្រី និងប្រធានបក្សកុម្មុយនីសវៀតណាម។

នៅក្នុងអតីតកាល លោក ត្រាំង ដៃគ័ង ជាឧត្ដមសេនីយ៍នគរបាលមួយរូប នៅក្រសួងមហាផ្ទៃ ទទួលបន្ទុកខាង សុវត្ថិភាព​សាធារណៈ [...]

កងទ័ព​ភូមា​សន្យា​គាំទ្រ ការ​ផ្លាស់ប្ដូរ​តាម​បែប​លិទ្ធិ​ប្រជាធិបតេយ្យ

កងទ័ព​ភូមា​សន្យា​គាំទ្រ ការ​ផ្លាស់ប្ដូរ​តាម​បែប​លិទ្ធិ​ប្រជាធិបតេយ្យ

នេះជាលើកទីមួយហើយ ដែលមេទ័ពដ៏មានអំណាច របស់ប្រទេសភូមា លោកឧត្តមសេនីយ៍ មីន អ៊ុងហ្លាំង (Min Aung Hlaing) បានថ្លែងឡើងច្បាស់ៗ បន្ទាប់ពីប្រទេសនេះ បានស្ថិតក្រោយឥទ្ធិពលរបស់កងទ័ព អស់​រយៈ​ពេលជាច្រើនទសវត្សន៍ ហើយនៅចំពេល ដែលរដ្ឋាភិបាលដឹកនាំប្រទេស កំពុងត្រូវបានផ្លាស់ប្ដូរ ពីគណបក្ស​​ដែល​ស្និត​នឹងក្រុមយោធា មកជារដ្ឋាភិបាល ដែលបង្កើតឡើង ដោយគណបក្សប្រឆាំង របស់​អ្នកស្រី អ៊ុងសាន ស៊ូជី។

ថ្លែងនៅក្នុងសុន្ទរកថា ទៅកាន់នាយទាហាន និងទាហាន ដែលបានចូលរួម ក្នុងទិវាដង្ហែព្យុហយាត្រាមួយ ក្នុងរដ្ឋធានី «Naypyidaw» កាលពីថ្ងៃអាទិត្យ លោក មីន អ៊ុងហ្លាំង បានឲ្យដឹងថា៖ «ខ្ញុំសូមស្នើសុំ ដោយ​ក្ដី​គោរព​ដ៏ខ្ពង់ខ្ពស់ ឲ្យកងទ័ពភូមា (ឬតាមភាសាភូមា ហៅ «Tatmadaw») ចូលរួមសហការ ដើម្បីភាព​រីក​ចម្រើន ដល់​ការ​បង្រួប​បង្រួមជាតិ និងដល់ពលរដ្ឋភូមា របស់ខ្លួន»។

លោកបានបន្តទៀតថា៖ «ឧបសគ្គដ៏សំខាន់ចំនួនពីរ សម្រាប់ដំណើរឈានទៅមុខ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...