អង្គការលើកលែងទោសអន្តរជាតិ ថា«កម្ពុជាកំពុងធ្លាក់ក្នុងវិបត្តិ»
«ប្រទេសកម្ពុជាកំពុងធ្លាក់ក្នុងវិបត្តិ ដោយសាររដ្ឋាភិបាល (របស់ប្រទេសនេះ) ធ្វើយុទ្ធនាការបំភិតបំភ័យ ប្រឆាំងនឹងក្រុមសកម្មជនសង្គមស៊ីវិល និងនយោបាយ តាមរយៈការប្រើប្រាស់ប្រព័ន្ធតុលាការ ជាមធ្យោយបាយ» នេះ ជាការថ្លែងឡើង របស់លោក ចូសេហ្វ បេណេឌិច (Josef Benedict) នាយករងអង្គការលើកលែងទោសអន្តរជាតិ (ហៅជាភាសាអង់គ្លេស «Amnesty International») ទទួលបន្ទុកកិច្ចការអាស៊ី-អាគ្នេយ៍ នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់អង្គការនេះ ពីការិយាល័យសាខារបស់ខ្លួន ស្ថិតក្នុងប្រទេសអូស្ត្រាលី។
សេចក្ដីថ្លែងការណ៍ របស់អង្គការលើកលែងទោសអន្តរជាតិ បានធ្លាក់មកដល់ នៅយប់ថ្ងៃសុក្រ ទី៩ ខែកញ្ញា តែប៉ុន្មានម៉ោងក្រោយការចេញសាលក្រម របស់តុលាការសាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចផ្ដន្ទាទោស [...]