Posts by "អ៊ុម វ៉ារី"

អ្នក​នាំ​ពាក្យ​ថ្មី ថា​ការងារ​ដំបូង​របស់​គ.ជ.ប នឹង​ចាប់​ផ្តើម​នា​ថ្ងៃ​សុក្រ​នេះ

អ្នក​នាំ​ពាក្យ​ថ្មី ថា​ការងារ​ដំបូង​របស់​គ.ជ.ប នឹង​ចាប់​ផ្តើម​នា​ថ្ងៃ​សុក្រ​នេះ

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យថ្មី របស់ គ.ជ.ប បានបញ្ជាក់ថា សមាជិកទាំង៩ កំពុងពិនិត្យលើព្រះរាជក្រិត្យ ក្នុងការ​រៀប​ចំ​រចនាសម្ព័ន្ធរបស់ គ.ជ.ប។ ដោយឡែកសម្រាប់ អគ្គលេខាធិការ និងអគ្គលេខាធិការរង លោកថា នៅមិន​ទាន់​ពិភាក្សា​គ្នា នៅឡើយ។ សម្រាប់លទ្ធផលជាផ្លូវការ គឺការតែងតាំងអ្នកនាំពាក្យប្រចាំ គ.ជ.ប ថ្មីនេះ តែម្តង និងសេចក្តី​ព្រាង​ព្រះ​រាជ​ក្រិត្យ​នៃក្រមខណ្ឌមន្រ្តីរាជការរបស់ គ.ជ.ប។

ការថ្លែងរបស់លោក ហង្ស ពុទ្ធា បានធ្វើឡើង បន្ទាប់ពីមានការពិភាក្សាផ្ទៃក្នុង អស់រយៈពេលពីរថ្ងៃមកហើយ សម្រាប់​ស្ថាប័ន គ.ជ.ប ថ្មី ដែលត្រូវបានអង្គព្រះមហាក្សត្រ ផ្តល់សុពលភាព ទៅលើសមាជិកទាំង ៩ កាលពីថ្ងៃទី១២ ខែមេសា កន្លងមកនេះ។ នៅក្នុងកិច្ចប្រជុំពិភាក្សា ដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២១ និង២២ ខែមេសា ដឹកនាំដោយ លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប មកពីគណបក្សប្រជាជនកម្ពុជា និងលោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប មកពី​គណបក្ស​សង្គ្រោះជាតិ [...]

មាជ សុវណ្ណារ៉ា៖ «គុក»​អាច​ឃុំ​បាន​តែ​រូប​កាយ​ប៉ុណ្ណោះ

មាជ សុវណ្ណារ៉ា៖ «គុក»​អាច​ឃុំ​បាន​តែ​រូប​កាយ​ប៉ុណ្ណោះ

ក្នុងវេទិការ ជួបជាមួយនឹងសកម្មជន គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២១ ខែមេសា ម្សិលម៉ិញនេះ លោក មាជ សុវណ្ណារ៉ា បានធ្វើការប្តេជ្ញាចិត្តជាថ្មី បន្ទាប់ពីទទួលបានបទពិសោធ ក្នុងពន្ធគារ អស់រយៈពេលជិតប្រាំមួយខែ ក្រោម​បទ​ចោទ ពីការដឹកនាំការប្រើហិង្សា នៅស្ពាននាគ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ កន្លងមក។

កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ សាលាដំបូងរាជធានីភ្នំពេញ បានដោះលែងលោកមាជ សុវណ្ណារ៉ា និងសកម្មជន​គណបក្សប្រឆាំង មួយចំនួនទៀត តាមការស្នើសុំរបស់មេធាវី និងស្របទៅតាមការធូរស្បើយ នៃភាពតានតឹង​ខាង​ផ្នែក​នយោបាយ។ សកម្មជនគណបក្សប្រឆាំងទាំងនោះ ត្រូវបានតុលាការសម្រេច ឲ្យដាក់ស្ថិតក្រោម ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ។

ប៉ុន្តែសម្រាប់លោក មាជ សុវណ្ណារ៉ា សកម្មជនគណបក្សសង្គ្រោះជាតិ ដែលទើបនឹង ត្រូវបានដោះលែងរូបនេះវិញ បាន​ចាត់ទុក ការសម្រេចរបស់តុលាការ ថាជាការ«គុកដាក់មនុស្ស តែដាក់ចិត្ត និងបញ្ញាមិនបានទេ»។ លោក [...]

ម៉ម សូណង់ដូ គ្រោង​បង្កើត​បក្ស​«សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ»?

ម៉ម សូណង់ដូ គ្រោង​បង្កើត​បក្ស​«សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ»?

ក្រោយការសម្របសម្រួល ផ្នែកនយោបាយ និងការរៀបចំឡើងវិញ នូវ គ.ជ.ប ថ្មី ដែលផ្តល់ការជឿទុកចិត្ត ដល់​គណបក្ស​នយោបាយថា នឹងឯករាជ្យ មានតុល្យភាព ជាង គ.ជ.ប ចាស់នោះ បានញ៉ាំងឲ្យលោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ កាលពីថ្ងៃទី២០ ខែមេសា ម្សិលម៉ិញនេះ បានបើកកិច្ច​ប្រជុំ​ផ្ទៃ​ក្នុង ជា​បន្ទាន់​មួយ ដោយសម្រេចចិត្តបង្កើត នូវគណបក្សនយោបាយ និងឈរឈ្មោះ ជាប្រធានគណបក្សនោះ ឡើង​វិញ។ បើ​តាម​ប្រភព ដែល​ស្និតនឹងប្រធានវិទ្យុសម្បុកឃ្មុំមួយនេះ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នាព្រឹកថ្ងៃទី២១ ខែ​មេសា​នេះ​ថា លោក ម៉ម សូណង់ដូ បានសម្រេចចិត្ត ចូលរួមប្រឡូក ក្នុងឆាកនយោបាយ ដើម្បីចូលរួមប្រកួតប្រជែង ការ​បោះ​ឆ្នោត នា​ឆ្នាំ​២០១៨ ខាងមុខនេះ។

ក្នុងលក្ខខ័ណ្ឌសុំមិនបញ្ចេញឈ្មោះ ប្រភពនោះ បានបន្តថា គណបក្សថ្មីរបស់លោក ម៉ម សូណង់ដូ ដែលនឹងត្រូវបង្កើតឡើងនោះ នឹងមានឈ្មោះថា [...]

«ខ្មែរ​ក្រោម​ត្រូវ​មាន​សិទ្ធិ និង​សេរីភាព មិន​ថា​នៅ​កម្ពុជា ឬ​កម្ពុជា​ក្រោម»

«ខ្មែរ​ក្រោម​ត្រូវ​មាន​សិទ្ធិ និង​សេរីភាព មិន​ថា​នៅ​កម្ពុជា ឬ​កម្ពុជា​ក្រោម»

សម្ព័ន្ធអង្គការសមាគមន៍ខ្មែរកម្ពុជាក្រោម ដែលមាន១១ អង្គការសមាគម ជាសមាជិក និងមានទីតាំងក្នុងប្រទេសកម្ពុជា គ្រោងនឹងបង្ហាញពីការតស៊ូមតិ និងការបិទបាំងសិទ្ធិ និងសេរីភាព របស់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម នៃប្រទេសទាំងពីរ (វៀតណាមខាងត្បូង និងកម្ពុជាកណ្តាល) នៅក្នុងឱកាស នៃ«វេទិការប្រជាពលរដ្ឋអាស៊ាន» នៅទីក្រុងកូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ក្នុងថ្ងៃទី២២ ខែមេសា។

យោងតាមសេចក្តីថ្លែងការណ៏ ដែលចេញដោយលេខាធិការដ្ឋាន អង្គការសមាគមខ្មែរកម្ពុជាក្រោម បានបង្ហាញថា ខ្មែរ​កម្ពុជាក្រោមកំពុងរងការយាយី ការរំខាន ខាងផ្នែកសិទ្ធិ សេរីភាព វប្បធម៌ និងជំនឿសាសនា ពីសំណាក់អាជ្ញាធរ នៃ​ប្រទេស​វៀតណាម។ ក្រុមអង្គការសមាគមទាំងនោះ សូមស្នើឲ្យ អង្គការជាតិ និងអន្តរាជាតិ នៃសមាគមអាស៊ាន ជួយ​អន្តរាគម ចំពោះការរំលោភសិទ្ធិខ្មែរក្រោម ទាំងនៅកម្ពុជា និងនៅប្រទេសវៀតណាម តាមរយៈការដាក់ទីទាំង នៃឧត្តម​ស្នងការ នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស [...]

រវាង​បទ​ពិសោធន៍​៥ខែ ក្នុង​ពន្ធនាគារ និង​យុត្តិធម៌​«ក្លែង​ក្លាយ»

រវាង​បទ​ពិសោធន៍​៥ខែ ក្នុង​ពន្ធនាគារ និង​យុត្តិធម៌​«ក្លែង​ក្លាយ»

បើទោះជា ព្រះរាជសារលើកលែងទោស បានជួយដោះលែង ក្រុមសកម្មជនដីធ្លី មកពីតំបន់បឹងកក់ ឲ្យបានរួចចេញ មាន​សេរីភាព ពីពន្ធនាគារហើយក៏ដោយ តែសម្រាប់ក្រុមស្ត្រីទាំងនេះ នៅតែសម្ដែងចិត្តទោមនស្ស ពីភាពអយុត្តិធម៌ ដែល​បាន​កើតឡើងចំពោះពួកខ្លួន។

ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ អ្នកស្រី ទេព វន្នី ដែលជាស្រ្តីដ៏សកម្មម្នាក់ ក្នុងការតស៊ូមតិ​ទាមទារ​នូវ​សិទ្ធិ និងសេរីភាពរស់នៅ សេរីភាពខាងលំនៅដ្ឋាន និងដីធ្លី និងជាតំណាងពលរដ្ឋរងគ្រោះ បានអះអាងនូវអារម្មណ៍​តូច​ចិត្ត និងការឈឺចាប់ថា ក្នុងនាមខ្លួន ជាប្រជាពលរដ្ឋស្អាតស្អំ បែរជារងនូវការសម្រេច ទាំងបំពាន ដោយតុលាការ​អយុត្តិធម៌។ អ្នកស្រីបានត្អូញត្អែរថា ប្រាំខែគត់ ក្នុងពន្ធនាគារលើកនេះ ជាមេរៀន និងបទពិសោធថ្មី សម្រាប់ស្រ្តីបឹង​កក់​ទាំង​អស់ ដែលគ្រាប់តែសុំការអន្តរាគមន៍ ពីអាជ្ញាធរ ដែលមិនអើពើ នឹងការរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសពលរដ្ឋ​ដែល​រង​គ្រោះ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...