Posts by "អ៊ុម វ៉ារី"

CPP បញ្ជា​ឲ្យ​​ឃ្លាំ​មើល​ជំនួប​អ្នក​គាំទ្រ​ CNRP នៅ​តាម​ខេត្ត

CPP បញ្ជា​ឲ្យ​​ឃ្លាំ​មើល​ជំនួប​អ្នក​គាំទ្រ​ CNRP នៅ​តាម​ខេត្ត

កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៥ នេះ លោក សាយ ឈុំ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានដាក់​លិខិត​ណែនាំ​មួយច្បាប់ ទៅកាន់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា តាមខេត្តរាជធានី ក្នុងការចាត់កម្លាំងតាមដាន និង​ឃ្លាំ​មើល តាមដានស្តាប់ និងកត់ត្រា រាល់ការរិះគន់នានា របស់គណបក្សសង្គ្រោះជាតិ នៅតាមមូលដ្ឋាន មកលើគណបក្ស​ប្រជាជនកម្ពុជា ជាពិសេស បានផ្តោតសំខាន់ទៅលើ ការនិយាយរបស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានទីមួយនៃរដ្ឋសភា ថាបានបន្តរំលោភ លើវប្បធម៌សន្ទនា នៃគណបក្សទាំងពីរ។

លិខិតដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានមួយច្បាប់ដែរនោះ បានលើកឡើងថា៖ «យោងសភាពការណ៍បច្ចុប្បន្ន ដែលគណបក្សទាំងពីរ (CPP និង CNRP) បាននឹងកំពុងជំរុញអនុវត្តន៍ វប្បធម៌សន្ទនា ឲ្យបានល្អប្រសើរ ដើម្បីប្រយោជន៍​រួម​របស់ជាតិ និងប្រជាជនយើងនោះ ក៏នៅមានថ្នាក់ដឹកនាំ CNRP ខ្លះ ពិសេសឯកឧត្តម កឹមសុខា នៅបន្តវាយប្រហារ [...]

ស៊ិក ប៊ុនហុក គម្រាម រ៉ុង ឈុន ដោយ​អំណាច​បក្ស?

ស៊ិក ប៊ុនហុក គម្រាម រ៉ុង ឈុន ដោយ​អំណាច​បក្ស?

បន្ទាប់ពីឃើញវត្តមាន លោក រ៉ុង ឈុន សមាជិកថ្មី គ.ជ.ប ក្នុងទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភានេះ គណបក្ស​ប្រជាជន​កម្ពុជា ចេញសេចក្តីថ្លែងការណ៍ ថ្កោលទោស ចំពោះលោក រ៉ុង ឈុន។ បន្តិចក្រោយមក លោក ស៊ិក ប៊ុនហុក ប្រធាន​ថ្មី​របស់ គ.ជ.ប បានធ្វើប្រតិកម្ម តាមក្រោយភ្លាមៗ នៅតាមបណ្តាញសារព័ត៌មាន ទាំងស្ថាប័ន គ.ជ.ប នៅមិន​ទាន់​មាន​បទបញ្ញតិ្តត្រឹមត្រូវ ក្នុងការហាមឃាត់ ឬយ៉ាងណា ចំពោះសមាជិកទាំង៩របស់ខ្លួន នៅឡើយនោះ។

ឆ្លើយតបនឹងប្រតិកម្មខាងលើ សកម្មជនគណបក្សសង្គ្រោះជាតិ ដ៏ល្បីឈ្មោះ និងស្ថាបនិកវិទ្យុខ្មែរប៉ុស្តិ៍ លោក មាជ សុវណ្ណរ៉ា បានលើកឡើង ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា នោះមិនមែនជាកំហុសអ្វី របស់លោក រ៉ុង ឈុន ឡើយ ព្រោះ​ថ្ងៃនោះ ជាទិវាពលកម្មអន្តរជាតិ ដែលពលរដ្ឋគ្រប់រូប មានសិទ្ធិក្នុងពេលឈប់សំរាក ពីការងារ និងអាចចូលរួម ក្នុង​ពិធី​នោះ (សង្គម) បានគ្រប់ៗគ្នា ដោយមិនគិត ពីនិន្នាការនយោបាយ។

ផ្ទុយទៅវិញ លោក [...]

សម័យ​នេះ ពលរដ្ឋ​កម្ពុជា អាច​ឈ្លាន​ពាន​ទឹកដី​វៀតណាម?

សម័យ​នេះ ពលរដ្ឋ​កម្ពុជា អាច​ឈ្លាន​ពាន​ទឹកដី​វៀតណាម?

បន្ទាប់ពីមានការឆ្លើយតបលិខិត ដោយរដ្ឋមន្រ្តី ក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង ទៅកាន់ប្រធានរដ្ឋសភា កាលពីថ្ងៃទី៤ ខែឧសភានេះ ដោយបានលើកឡើងថា មិនមានការឈ្លានពានរបស់ទ័ព ឬពលរដ្ឋវៀតណាមណាមួយ មក​លើទឹកដីខ្មែរទេ។ តែផ្ទុយទៅវិញ ក្នុងលិខិតនោះ បានបញ្ចាក់ថា គឺពលរដ្ឋខ្មែរទេ ដែលឈ្លានពានទឹកដី របស់វៀតណាម។

ការលើកឡើងនេះ ត្រូវបានតំណាងរាស្រ្ត មណ្ឌលកំពង់ចាម លោក ម៉ៅ មុន្នីវណ្ណ បានបង្ហាញនូវភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះអត្ថន័យ នៅក្នុងលិខិតរបស់លោក ហោ ណាំហុង នេះ ដែលសរសេរថា ប្រជាពលរដ្ឋកម្ពុជា ជាអ្នកដែលឈ្លានពាន ទឹកដីវៀតណាមនោះ។

ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ តំណាងរាស្ត្រគណបក្សប្រឆាំង បានចោទជាសំនួរថា តើពលរដ្ឋកម្ពុជា អាចឈ្លានពាន យកដីវៀតណាម បានដែរឬទេ? ចុះបើអាចឈ្លានពានបាន រហូតដល់ជាង១៦ហិចតា ក្នុងទឹកដីវៀតណាម និងដាំដំណាំថែមទៀតនោះ តើវាជាភាពអស្ចារ្យឬទេ ក្នុងសម័យនេះ?

[...]
ជម្លោះ​ដីធ្លី​នៅ​បុទុម​សាគរ ជា​រឿង​ពុក​រលួយ នៃ​មន្រ្តី​ជំនាញ?

ជម្លោះ​ដីធ្លី​នៅ​បុទុម​សាគរ ជា​រឿង​ពុក​រលួយ នៃ​មន្រ្តី​ជំនាញ?

ក្នុងជំនួបពិសេសមួយ រវាងរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ និងលោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា នាវិមានរដ្ឋសភា នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៥ បានបង្ហាញថា ទំនាស់ដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុន​ចិន​មួយ ក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង នឹងមានការដោះស្រាយ ដោយតម្លាភាព និងគ្មានហិង្សា។ ឯបញ្ហាវិវាទដីធ្លី ដែល​ឈានទៅរក ការប្រើប្រាស់នូវហិង្សាកន្លងមកនោះ ត្រូ​វបានលោក សាយ សំអាល់ ចាត់ទុកថា ជាករណី​ទំនាស់​រវាង​បុគ្គល និង​បុគ្គលប៉ុណ្ណោះ មិនមែនជាគោលការណ៍របស់ក្រសួង ហើយក៏មិនមែនជាគោលការណ៍ របស់ក្រុមហ៊ុនដែរ។

ការលើកឡើងនេះ ត្រូវបានមន្រ្តីសង្គមស៊ីវិលម្នាក់ ដែលបានធ្វើអង្កេត និងស្រាវជ្រាវលើករណីទំនាស់នេះ បដិសេធ​ចោល។ លោក សុខ សុខុម មន្រ្តីសម្របសម្រួលអង្គការស្រាវជ្រាវជាតិកម្ពុជា ប្រចាំខេត្តកោះកុង បានថ្លែងប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូថា បញ្ហាដីធ្លីដែលកើតមានវិវាទ រវាងក្រុមហ៊ុនចិន [...]

មាជ សុវណ្ណារ៉ា៖ ហ៊ុន សែន និយាយ​អ្វី​ចេះ​តែ​ត្រូវ!

មាជ សុវណ្ណារ៉ា៖ ហ៊ុន សែន និយាយ​អ្វី​ចេះ​តែ​ត្រូវ!

នាយករដ្ឋមន្រ្តីបីទសវត្សន៍របស់កម្ពុជា លោក ហ៊ុន សែន គប្បីត្រូវធ្វើការបែងចែក ឲ្យដាច់ពីគ្នា រវាងវប្បធម៌សន្ទនា និងការ​រិះគន់ ដើម្បីប្រយោជន៍ជាតិ និងសង្គម។ នេះជាការថ្លែងអះអាង របស់លោក មាជ សុវណ្ណារ៉ា សកម្មជនគណបក្ស​សង្គ្រោះ​ជាតិ ខេត្តបន្ទាយមានជ័យ និងជាស្ថាបនិកវិទ្យុខ្មែរប៉ុស្ដ៍។ លោកបានថ្លែងឡើងថា សម្រាប់គណបក្សប្រជាជនកម្ពុជា ដូច​ជា​លោកនាយករដ្ឋមន្រ្តីជាដើម អ្វីដែលលោកលើកឡើង សុទ្ធតែត្រឹម«ត្រូវ» តែមើលមកគេ អ្វីដែលបានលើកឡើង សុទ្ធតែ​«ខុស»​ទាំងអស់។

ប្រតិកម្មខាងលើនេះ ក្រោយពីការលើក ឡើងរបស់លោកនាយករដ្ឋមន្រ្តី ជាថ្មីម្តងទៀត ពី«វប្បធម៌សន្ទនា» និងបញ្ហា «ទឹក​ឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី»។ ការឆ្លើយតបរបស់លោក ហ៊ុន សែន នាពេលនេះ បន្ទាប់ពីលោក សម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍ថា ស្នើឲ្យដៃគូសន្ទនាទាំងអស់ គោរពគ្នាទៅវិញទៅមក។ លោកនាយករដ្ឋមន្រ្តី បានស្នើ​ឲ្យមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន គ្រប់មូលដ្ឋាន [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...