សម្ភាស៖ «យុវជនទៅដាក់ញត្តិ និងយុវជនទៅស្បថ ខុសគ្នា!»
ការសម្ដែងចំងល់ បានកើតឡើង នៅពេលដែលក្រុមយុវជន របស់ចលនាមាតាធម្មជាតិ ប្រមាណ ៤-១០នាក់ បានជួបជុំគ្នាមានបំណង ដាក់ញត្តិទៅរដ្ឋសភា ស្រាប់តែក្រុមនេះ ត្រូវបានអាជ្ញាធរចម្រុះ របស់ខណ្ឌដូនពេញ ចុះមកហាមឃាត់ និងធ្វើការចាប់ខ្លួន យកទៅសាលាខណ្ឌនោះផងទៀត។ តែផ្ទុយទៅវិញ សកម្មភាពដើរស្ទើរតែពេញផ្លូវថ្នល់ យ៉ាងប្រសេកប្រសាច របស់ក្រុមកម្លាំងសមត្ថកិច្ចទាំងនោះ ទៅវិញទេ ដែលធ្វើឲ្យមានការរំខាន ដល់ការធ្វើចរាចរណ៍សាធារណៈ។ ហើយចំងល់ ក៏កាន់តែកើតឡើងថែមទៀត នៅពេលគេប្រៀបធៀប ក្រុមយុវជនដែលធ្វើការងារបស់ខ្លួន យ៉ាងពិបាក ក្នុងការការពារធនធានធម្មជាតិ ទៅនឹងក្រុមយុវជនដែលមកស្បថ ការពារនាយករដ្ឋមន្ត្រី។
ខាងលើនេះ ជាសម្ដី«សម្ដែងការងឿងឆ្ងល់» របស់ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យ៉ង់ គឹមអេង ក្នុងកិច្ចសម្ភាសមួយ ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅពេលដែលការជួបជុំ របស់ប្រជាពលរដ្ឋ ដើម្បីសម្តែងមតិ [...]