Posts by "អ៊ុម វ៉ារី"

អ្នក​ចម្រៀង​សំនៀងខ្មែរ​សុរិន្ទ្រ ច្រៀង​រំលឹក​ថ្ងៃ​៥-៦ កក្កដា

អ្នក​ចម្រៀង​សំនៀងខ្មែរ​សុរិន្ទ្រ ច្រៀង​រំលឹក​ថ្ងៃ​៥-៦ កក្កដា

ការផ្តើមដំបូង ក្នុងបទចម្រៀងនោះ អ្នកចម្រៀង​ដែលគេ​មិនស្គាល់មុខ បានច្រៀងឡើងថា៖ «កម្ពុជា កម្ពុជា បាញ់គ្នា​ទៀតហើយ ស្រណោះមនុស្សចាស់ ស្រណោះកូនក្មេង ងាប់ម៉្មតហើយ ងាប់ម៉្មតហើយ។» រួចបាន​រៀប​រាប់ ក្នុងភាសារខ្មែរសូរិន្ទ្រ បែបរឺដឺនទៀតថា៖ «កម្មអើយ កម្ពុជា បាញ់គ្នាៗទៀត​ហើយ រណឬទ្ធិ ហ៊ុន សែន … អាណិតឯណោះ មនុស្សចាស់ ក្មេង ក្រមុំ លឺសម្លេងកាំភ្លើងធំ រត់ចោលស្រុកស្រែ»។

ដោយមានលាយជាមួយភាសាថៃ បែបទួញសោកខ្លះៗផង ចម្រៀងបានរៀបរាប់ថា សង្គ្រាមស៊ីវិលនៅកម្ពុជា បានកើតឡើងចំនួនពីរដងហើយ មនុស្សបែក​បាក់​គ្រួសារ ឃ្លាតឪពុកម្តាយ បងប្អូន រស់នៅយ៉ាងវេទនា គ្មាន​ទីពុំនាក់ និងគ្មានការរស់នៅស្រួលឡើយ ក្នុងជាតិនេះ។ រីឯលោក ហ៊ុន សែន វិញ មានភាពចំណាប់ ក្នុង​ការ​ធ្វើសង្គ្រាមនោះ ដោយបានសម្លាប់មនុស្ស ជាហូរហែរ និងខ្លះទៀតបានបាញ់ចោល ដូចជាគេធ្វើមែនទែន យ៉ាង​ដូច្នោះដែរ។

សូមរំលឹកថា ព្រឹត្តិការណ៍បង្ហូរឈាម ដោយយោធា [...]

អតីត​ជំនិត នរោត្តម រណឫទ្ធិ ក្លាយ​ជា​ជំនិត ហ៊ុន សែន

អតីត​ជំនិត នរោត្តម រណឫទ្ធិ ក្លាយ​ជា​ជំនិត ហ៊ុន សែន

អតីតអ្នកនាំពាក្យ និងជាជំនិតរបស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ លោក នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត ទើប​នឹង​ទទួលបានតំណែងថ្មីមួយ ពីនាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណបក្ស កាន់អំណាច លោក ហ៊ុន សែន។ ការតែងតាំងនេះ បានធ្វើឡើង ប្រមាណជា១០ថ្ងៃ បន្ទាប់ពីលោក ហ៊ុន សែន បានឡើងកាន់តំណែងថ្មី (ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥) ជាប្រធានគណបក្សប្រជាជនកម្ពុជា ជំនួសអតីតប្រធានគណបក្ស លោក ជា ស៊ីម ដែល​បានធ្វើមរណភាព កាលពីដើមខែមិថុនា។

លិខិតសម្រេច ស្តីពីការតែងតាំងមន្រ្តីគណបក្ស ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥ ដែលមានហត្ថលេខា (ជ) គណៈ​អចិន្ត្រៃយ៍ នៃគណកម្មាធិការកណ្តាល ដោយប្រធាន គណបក្សប្រជាជនកម្ពុជាថ្មី លោក ហ៊ុន សែន និង​ជានាយករដ្ឋមន្រ្តីកម្ពុជា នៅត្រង់ប្រការមួយ បានសរសេរថា៖ «តែងតាំងឯកឧត្តម នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត ជាទីប្រឹក្សាផ្ទាល់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាគណបក្សប្រជាជនកម្ពុជា។»

[...]
ហ៊ុន សែន សុំ​ខ្ចី​ផែនទី​ពី​អ.ស.ប ដើម្បី​បង្ហាញ​ពី​អធិបតេយ្យ​ជាតិ

ហ៊ុន សែន សុំ​ខ្ចី​ផែនទី​ពី​អ.ស.ប ដើម្បី​បង្ហាញ​ពី​អធិបតេយ្យ​ជាតិ

ទីបំផុតទៅ លោកនាយករដ្ឋមន្រី ហ៊ុន សែន បានសរសេរសំបុត្រ ស្នើទៅអគ្គលេខាធិការ អង្គការសហ​ប្រជា​ជាតិ លោក បាន គីមូន ដើម្បីសុំខ្ចីផែរនទីខ្នាត ១/១០០ ០០០ ដែលបានបោះពុម្ព ដោយក្រុមភូមិសាស្ត្រ​ឥណ្ឌូចិន និងកំពុងតម្កល់ទុក នៅអង្គការសហប្រជាជាតិ។

ក្នុងលិខិតចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ លោក ហ៊ុន សែន បានសរសេរបញ្ជាក់ថា ការខ្ចីផែនទីនេះ ក្នុង​គោល​បំណង យកមកផ្ទៀងផ្ទាត់ បញ្ជាក់ពីភាពត្រឹមត្រូវ ពិតប្រាកដជាមួយនឹងផែនទី ដែលរាជរដ្ឋាភិបាលកម្ពុជា បាន​នឹងកំពុងប្រើប្រាស់ ដើម្បីកំណត់ព្រំដែនគោក ព្រំដែនទឹក រវាងកម្ពុជា និងប្រទេសជិតខាង និងដើម្បីបង្ហាញ ពីបុព្វហេតុសន្តិភាព និងស្ថិរភាពក្នុងតំបន់។

លោកនាយករដ្ឋមន្រ្តីកម្ពុជា បានលើកយកមាត្រា២ ក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជា មក​បញ្ជាក់​ថា៖ «បូរណភាពទឹកដី របស់ព្រះរាជជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាត ក្នុងព្រំដែន​របស់​ខ្លួន ដែល​មាន​កំណត់ [...]

កិច្ច​ប្រជុំ​សំងាត់​ព្រំដែន​កម្ពុជា-​វៀតណាម ផ្អាក​ឬ​នៅ​តែ​បន្ត​ធ្វើ?

កិច្ច​ប្រជុំ​សំងាត់​ព្រំដែន​កម្ពុជា-​វៀតណាម ផ្អាក​ឬ​នៅ​តែ​បន្ត​ធ្វើ?

ការលើកពេល ឬអាក់ខាន នៃកិច្ចប្រជុំសំងាត់ ស្តីពីដំណោះស្រាយ ព្រំដែនកម្ពុជា-វៀតណាមនេះ ទំនងជា​បណ្ដាល​មកពី មានការលេចឮព័ត៌មានថា នឹងមានការជួបជុំ នៃក្រុមអង្គការ ព្រះសង្ឃ និងយុវជន ដើម្បីធ្វើការ​តវ៉ាប្រឆាំង ទាំងនៅមុខស្ថានទូតវៀតណាម និងមុខទីស្តីការគណៈរដ្ឋមន្រ្តី។ នេះបើតាមមន្រ្តីមួយរូប នៃ​ទីស្តីការ​គណរដ្ឋមន្រ្តី ដែលសុំមិនបញ្ចេញឈ្មោះ។ ប៉ុន្តែប្រភពច្បាស់ការណ៍មួយទៀត បានអះអាងថា កិច្ចប្រជុំនេះ នៅ​តែ​ប្រព្រឹត្តិ​ទៅ​ដូចការគ្រោងទុក ដោយគ្រាន់តែផ្លាស់ប្ដូរទីកន្លែងប៉ុណ្ណោះ។

ព័ត៌មាន នៃកិច្ចប្រជុំសំងាត់កិច្ចការព្រំដែន ត្រូវបានបែកធ្លាយ ហើយបន្ទាប់មក មានលេចឮព័ត៌មាន​បន្ថែម​ទៀតថា នឹងមានរលកតវ៉ាមួយ ពីសំណាក់ក្រុមយុវជន ព្រះសង្ឃ ជុំវិញបូរណភាពទឹកដី និងបញ្ហានៅព្រំដែន កម្ពុជា-វៀតណាមនេះ។ នៅព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដានេះដែរ គេក៏បានសង្កេតឃើញដែរ ថាមានការដាក់​ពង្រាយយ៉ាងសន្ធឹកសន្ធាប់ នូវកម្លាំងសមត្ថកិច្ចចំរុះកម្ពុជា [...]

កែម ឡី៖ ១៥ចំនុច ដើម្បី​ស្រាយ​បញ្ហា​អន្តោប្រវេសន៍ និង​ព្រំដែន

កែម ឡី៖ ១៥ចំនុច ដើម្បី​ស្រាយ​បញ្ហា​អន្តោប្រវេសន៍ និង​ព្រំដែន

លោក កែម ឡី អ្នកវិភាគផ្នែកនយោបាយ និងសង្គមដ៏ល្បីម្នាក់នៅកម្ពុជា បានរៀបរាប់លើជញ្ជាំង ទំព័រ​ហ្វេសប៊ុក​​របស់លោក នូវគោលការណ៏ទាំង១៥ ចំណុច ដើម្បីដោះស្រាយបញ្ហា «ព្រំដែន» និង​«ជន​អន្តោ​ប្រវេសន៍» នៅកម្ពុជា ឲ្យមានប្រសិទ្ឋិភាព និងនិរន្តភាព។ តើគោលការណ៍ទាំង១៥ ជាអ្វីខ្លះ? សូមតាមដាន ការ​លើក​ឡើង របស់លោក កែម ឡី ដូចខាងក្រោម៖

០១- កម្ពុជាត្រូវដកខ្លួន ចេញពីចលនា ស.ស.ឥ (សាធារណរដ្ឋសង្គមនិយមឥណ្ឌូចិន ដែលបច្ចុប្បន្ន​ ជាកិច្ច​សហប្រតិបត្តិការ កម្ពុជា-វៀតណាម-ឡាវ ហៅជាភាសាអង់គ្លេស៖ CLV Cooperation) និងដកខ្លួនចេញ ពី​កិច្ច​អភិវឌ្ឍន៏តំបន់កន្ទុយនាគ ដែលមានលក្ខណៈមិនស្មើភាព និងមិនមានតម្លាភាព។

០២- ប្រមុខរដ្ឋ គួរបង្កើតគណកម្មការព្រំដែន ថ្នាក់ជាតិ១ ដែលមានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ឋ (រដ្ឋាភិបាល គណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងអ្នកជំនាញព្រំដែន)។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...