Posts by "អ៊ុម វ៉ារី"

សេចក្តី​ព្រាង​ច្បាប់ NGO ត្រូវ​បាន​ព្រឹទ្ធសភា «អនុម័ត»

សេចក្តី​ព្រាង​ច្បាប់ NGO ត្រូវ​បាន​ព្រឹទ្ធសភា «អនុម័ត»

សេចក្តីព្រាងច្បាប់ ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ដ៏ចម្រូងចម្រាស់ ត្រូវបានព្រឹទ្ធសភា នៃប្រទេស​កម្ពុជា អនុម័ត នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥នេះ បន្ទាប់ពីអត្ថបទព្រាងច្បាប់មួយនេះ ត្រូវបាន​រដ្ឋសភា​អនុម័ត ក្រោមសម្លេង ៦៨ លើ៦៨ នៃសម្លេងតំណាងរាស្រ្ត មកពីគណបក្សកាន់អំណាចតែមួយ កាលពីថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ២០១៥កន្លងមក។

បន្ទាប់ពីការអនុម័ត សេចក្ដីព្រាងច្បាប់នេះ របស់រដ្ឋសភានាពេលនោះ តំណាងរាស្រ្ត ខាងគណបក្សប្រឆាំង ដែលបានធ្វើពហិការ មិនចូលរួមក្នុងការអនុម័តច្បាប់​ បានធ្វើការបរិហារថា ច្បាប់ NGO នេះប្រៀបបាន ជាកូន​កើតមិនគ្រប់ខែ យ៉ាងដូច្នេះដែរ។

» សូមអានអត្ថបទឡើងវិញ ដោយចុចនៅលើទីនេះ និងទីនេះ

[...]
សវនាការ​«ទំនប់​ត្រពាំង​ថ្ម»​នៃ​សំណុំ​រឿង​០០២ វគ្គ២ នឹង​ធ្វើ​ដោយ​គ្មាន នួន ជា

សវនាការ​«ទំនប់​ត្រពាំង​ថ្ម»​នៃ​សំណុំ​រឿង​០០២ វគ្គ២ នឹង​ធ្វើ​ដោយ​គ្មាន នួន ជា

សវនាការនីមួយៗ នៃសាលាជម្រះក្តី ខ្មែរក្រហម ត្រូវបានធ្វើការបែងចែក ទៅតាមភាពលំដាប់លំដោយ នៃ​អង្គហេតុ ក្នុងការជមនុំជ្រមះក្តី ដើម្បីឲ្យមានភាពប្រទាក់ក្រឡាគ្នា ដើម្បីឲ្យយល់ ពីដំណើរការវិវឌ្ឍន៍មួយៗ។ រីឯសំណុំរឿង០០២ វគ្គ២នេះ អង្គជំនុំជំរះសាលាដំបូង របស់សាលាក្ដីវិសមញ្ញ នឹងចាប់ផ្តើមដំបូង ស្វែងយល់ និងស្តាប់អង្គហេតុ ទាក់ទងនឹងសហករណ៍ មន្ទីរសន្តិសុខ និងការរដ្ឋានការងារ។ នេះបើតាមការអះអាង របស់​លោក នេត្រ ភត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ​២០០១៥នេះ។

លោក នេត្រ ភត្រា បានរៀបរាប់ថា នាថ្ងៃទី២៧ ខែកក្កដា ខាងមុខ ជនជាប់ចោទ នួន ជា និង ខៀវ សំផន នឹង​ត្រូវបានកោះហៅ ឲ្យចូលសវនា ការពាក់ព័ន្ធ នឹងរឿងការដ្ឋានទំនប់ត្រពាំងថ្មនេះ។ តែលោក នួន ជា មិនមាន​វត្តមានទេ ក្រោមមូលហេតុ«ជំងឺ»។ សម្រាប់លោក ខៀវ សំផន ក្នុងអាយុ៨៤ឆ្នាំវិញ មានសុខភាពគ្រាន់បើ អាច​នឹងចូលរួម ក្នុងសវនាការបាន [...]

បង្ក្រាប​ទីតាំង​រក​ស៊ី​ខុស​ច្បាប់​មួយ​កន្លែង ឃាត់​ខ្លូន​បាន​១១នាក់

បង្ក្រាប​ទីតាំង​រក​ស៊ី​ខុស​ច្បាប់​មួយ​កន្លែង ឃាត់​ខ្លូន​បាន​១១នាក់

កន្លែង បើកល្បែងស៊ីសងខុសច្បាប់ រួមទាំងអ្នកប្រើប្រាស់ថ្នាំញៀននេះ ស្ថិតក្នុង ផ្ទះលេខ ២៣៨ ក្រុមទី៤ ភូមិ​ព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងករណីឃាត់ខ្លូននេះ កងកម្លាំង បាន​ឃាត់​ខ្លូនមនុស្ស១១នាក់ បុរស១០ ស្រ្តីម្នាក់ រួមទាំងម៉ូតូ៤គ្រឿង ថ្នាំញៀនមួយចំនួន និងទូហ្គេមបាញ់ត្រី បាន​មួយចំនួនទៀត។

ក្នុងសកម្មភាពចុះបង្ក្រាបនេះ ត្រូវបានមន្រ្តីខណ្ឌមានជ័យ ប្រាប់ឲ្យដឹងថា ចាប់ផ្តើមពីម៉ោង៤ និង៣០នាទី ល្ងាច ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥។ លោកបានបញ្ជាក់ថា ក្នុងចំណោមអ្នកទាំង១១នាក់នោះ មិនត្រូវបានគេស្គាល់ អត្តសញ្ញាណនោះទេ តែមន្រ្តីរូបនោះប្រាប់ថា មានបុរសពីរនាក់ ជាអ្នកគ្រប់គ្រង ផ្នែកហ្គេមបាញ់ត្រី និងម្នាក់​ទៀត ជាជនសង្ស័យប្រើប្រាស់ថ្នាំញៀន។

ក្រោយពីឆែកឆេ និងធ្វើការឃាត់ខ្លូន ក្រុមជនសង្ស័យទាំង១១រូប ត្រូវបានបញ្ជូនទៅកាន់ កងរាជអាវុធហត្ថ​រាជធានីភ្នំពេញ ដើម្បីចាត់ការ ទៅតាមផ្លូវច្បាប់។ [...]

ធន សារ៉ាយ៖ «វប្បធម៌​សន្ទនា» មិន​សម្រួល​ជម្លោះ​ដី​ធ្លី​ពលរដ្ឋ

ធន សារ៉ាយ៖ «វប្បធម៌​សន្ទនា» មិន​សម្រួល​ជម្លោះ​ដី​ធ្លី​ពលរដ្ឋ

ក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី២២ ខែកក្កដា កន្លងមកនេះ អង្គការសមាគម​ដែលធ្វើការស្និត​នឹង​បញ្ហា​ដីថ្លី និងជីវភាពប្រជាពលរដ្ឋនោះ បានលើកឡើងថា «បើមេបក្សទាំងពីរប្រកាន់ភ្ជាប់ នូវវប្បធម៌សន្ទនា» នោះពលរដ្ឋ ដែលកំពុងរងគ្រោះ ព្រោះតែស្តង់ដារច្បាប់ពីរ អាចនឹងត្រូវដោះស្រាយបាន។ លោកបន្តថា បច្ចុប្បន្ននេះ ពលរដ្ឋដែលរងគ្រោះ ព្រោះភាពក្រីក្រ ភាគច្រើនមិនត្រូវបានដោះស្រាយ ឬយកចិត្តទុកដាក់ ពី​អាជ្ញាធរមូលដ្ឋាន ឬថ្នាក់លើឡើយ។ ដោយឡែក សម្រាប់មន្រ្តីមានអំណាច អ្នកមានលុយវិញ តែងតែត្រូវបាន​ជួយជ្រោមជ្រែង មិនដាច់ពីអាជ្ញាធរមូលដ្ឋាន ជាពិសេស ពីអ្នកមានអំណាចធំៗ។

«ដីរបស់អ្នកណា» ជាប្រធានបទថ្មីមួយ ក្នុងចំណោមរឿងចាស់ៗ របស់រាស្រ្តរងគ្រោះ ត្រូវបានលើកឡើង ដោយ លោក ធន សារាយ ប្រធានសមាគម ការពារសិទ្ធិមនុស្សអាដហុក នៅស្នាក់ការកណ្តាល រាជធានី​ភ្នំពេញរបស់ខ្លួន។ លោកបានគួសបញ្ជាក់ ប្រាប់អ្នកសារព័ត៌មានថា តាមការអង្កេត និងការតាមដាន [...]

«ទំរាំ​បាន​ដូច​សព្វ​ថ្ងៃ កូន​ខំ​រំដោះ​ដី​ឲ្យ​ឪ​រែក» និពន្ធ​ដោយ នួន ជា

«ទំរាំ​បាន​ដូច​សព្វ​ថ្ងៃ កូន​ខំ​រំដោះ​ដី​ឲ្យ​ឪ​រែក» និពន្ធ​ដោយ នួន ជា

អ្នកប្រើប្រាស់ បណ្ដាញសង្គមមួយរូប ឈ្មោះ សុខ សូផាត បានយកចម្រៀងមួយបទ ដែលលោកអះអាងថា និពន្ធដោយបងធំលេខ២ នៃរបបកម្ពុជាប្រជាធិតេយ្យ យកមកចុះផ្សាយ នៅលើជញ្ជាំងគណនេយ្យ ហ្វេសប៊ុក របស់លោក កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥នេះ។

ចម្រៀង «ទំរាំបានដូចសព្វថ្ងៃ កូនខំរំដោះដី អោយឪរែក» ដែលនិពន្ធដោយលោក នូន ជា ក្នុងសម័យកាល​គ្រប់​គ្រង នៃក្រុមខ្មែរក្រហម ត្រូវបានអ្នកប្រើប្រាស បណ្ដាញសង្គមម្នាក់ទៀត លោក ស៊ុន សត្ថា (Satha Sun) ជឿ​ជាក់​ថា បទនេះ​ត្រូវបានចាក់ផ្សាយ ជារៀងរាល់ថ្ងៃ នៅពេលនោះ ដើម្បីឲ្យពលរដ្ឋខ្មែរស្ដាប់ ជាពិសេស​នៅ​ពេល​ពលរដ្ឋ កំពុងជីកប្រទ្បាយ លើកទំនប់ហាលថ្ងៃ ហាលភ្លៀង នៅកណ្តាលវាលស្រែជាដើម។

រីឯភាសា «កូនអើយ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...