សាលាឧទ្ធរណ៍បដិសេធការសុំនៅក្រៅឃុំ របស់ ហុង សុខហួរ
តាមការអះអាង របស់មេធាវីការពារក្តី លោក ជួង ជូងី ជាមួយអ្នកសារព័ត៌មាន មុខសាលាឧទ្ធរណ័កាលពីថ្ងៃទី២ ខែកញ្ញា នេះ បានលើកឡើងថា លោកបានស្នើដាក់ប្រាក់២០លានរៀល សម្រាប់ការសុំនៅក្រៅឃុំនេះ តែត្រូវបានបដិសេធ។ យ៉ាងណាលោកអះអាងថា លោកនឹងនៅតែបន្ត តាមនីតិវិធីច្បាប់ ជាមួយនឹងការសិក្សា ស្វែងរកការពិភាក្សាគ្នាបន្ថែម នៃក្រុមមេធាវី ថាតើគួរបន្ត ដើម្បីស្នើសុំឲ្យកូនក្តីរបស់លោក បាននៅក្រៅឃុំ រហូតដល់ដំណាក់ការ នៃតុលាការកំពូល ឬយ៉ាងណា។
នាសវនាការនៃសាលាឧទ្ធរណ៍ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥នេះ មិនមានវត្តមានលោក ហុង សុខហួរ ទេ ក្រៅពីសហភាតា (មានមេធាវីច្រើននាក់) របស់លោក រួមមាន លោក ជូង ជូងី, លោក សំ សុគង់ និងលោក កែត ឃី។ ឯប្រធានក្រុមប្រឹក្សាជំនុំជម្រះ មានលោក ឃុន លាងម៉េង និងតំណាងអយ្យការ លោក ហ៊ាន រិទ្ធ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥នេះ សមាជិកព្រឹទ្ធសភា នៃគណបក្ស សម រង្ស៊ី ក៏បានស្នើសុំ [...]