គ.ជ.ប ចាប់​ផ្ដើម​សាក​ល្បង ចុះ​​ឈ្មោះ​បោះ​ឆ្នោត​តាម​កុំព្យូទ័រ

គ.ជ.ប នឹងធ្វើការ«សាកស្បង» ចុះឈ្មោះតាមរយៈប្រព័ន្ធអេឡិចត្រូនិច ដែលហៅថា កុំព្យូទ៍រ សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ក្នុងរយៈពេល១៥ថ្ងៃ ដើមខែវិច្ឆិការ ខាងមុខនេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី០១ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 05, 2015
  • ប្រធានបទ: បោះឆ្នោត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការសាកល្បង សម្រាប់ការចុះឈ្មោះ តាមកុំព្យូទ័រនេះ ត្រូវបានកំណត់យកឃុំ/សង្កាត់ ចំនួន២៥ ជាមុន។ តាម​សេចក្តីប្រកាសរបស់ គ.ជ.ប កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ នេះ បានបង្ហាញនូវតារាងឈ្មោះ សម្រាប់​ឃុំ/សង្កាត់ទាំង២៥ ដោយធ្វើការជ្រើសរើសយក១ភូមិ, ២ភូមិ ឬ៣ភូមិ ក្នុងឃុំ/សង្កាត់ណាមួយ ជាកន្លែង​ចុះ​ឈ្មោះ​បោះឆ្នោតសាកល្បង ដោយប្រព័ន្ធកុំព្យូទ័រ។

តាមប្រភពដែលស្និតនិងគ.ជ.ប បានបង្ហើបឲ្យទស្សនាវដ្ដីដឹងថា ការសាកល្បង ចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃ​ទី១ ដល់ថ្ងៃទី១៥ ខែវិឆ្ឋិកា ឆ្នាំ២០១៥ខាងមុខនេះ រដ្ឋាភិបាល និងចំណាយថវិកាជាតិ ប្រមាណជាង២៥ម៉ឺន​ដុល្លារអាមេរិក គ.ជ.ប សម្រាប់ប្រើប្រាស់ក្នុងការ សាកល្បងចុះឈ្មោះនេះ។ ឯការចុះឈ្មោះបោះឆ្នោតជា​ផ្លូវ​ការ នឹងចាប់ផ្តើមពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ ហើយបញ្ចប់ទៅនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ សម្រាប់ការចុះ​ឈ្មោះ (នោះបើគ្មានការប្រែប្រួល)។ និងរយៈពេល ២ខែបន្ទាប់ទៀត ជាពេលវេលាប្ដឹង និងដោះស្រាយបណ្ដឹង​នោះ។

ក្នុងថ្ងៃនេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចទាក់ទង អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះ​ឆ្នោត លោក ហង្ស ពុទ្ធា បានឡើយ ដោយទូរស័ព្ទលោក មិនអាចភ្ចាប់ទំនាក់ទំនងបាន។ តែបើយោងតាម​កិច្ច​សម្ភាស តាមការសែតក្នុងស្រុកមួយ អ្នកនាំពាក្យ គ.ជ.ប បានលើកឡើងថា នេះ ជាការសាកល្បងជំហាន​ដំបូង ក្នុងការចុះឈ្មោះ តាមប្រព័ន្ធកុំព្យូទ័រ ដើម្បីស្វែងរកបញ្ហានានា ដេលអាចកើតឡើងជាយថាហេតុ ជាមួយនឹង​ការ​ស្វែងរកដំណោះស្រាយ ដោយយុត្តិធម៌ និងតម្លាភាព។

លោក ពុទ្ធា បានឲ្យដឹងថាៈ «បន្ទាប់ពីការធ្វើសាកល្បងនេះហើយ គ.ជ.ប កែសម្រួល និងយកទៅចែង​ក្នុង​នីតិវិធី នៃការចុះឈ្មោះ ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី។ ពីមុនមក យើងឮសូរតែធ្វើនីតិវិធី អត់ទាន់ស្ថាពរទេ យើង​ដាក់ជូនភាគីជប៉ុន និងសហគមន៍អឺរ៉ុប ផ្ដល់អនុសាសន៍ ដាក់ជូនស្ថាប័នពាក់ព័ន្ធ អង្គការ សមាគម គណបក្សនយោបាយ មានក្រសួងមហាផ្ទៃ ជាដើម។ គ.ជ.ប រង់ចាំការធ្វើសាកល្បងនេះ ដើម្បីបំពេញបន្ថែម ទៅ​លើនីតិវិធីខ្វះចន្លោះ។»។

ប្រជាពលរដ្ឋប្រមាណជិតដប់លាននាក់ គ្រប់អាយុ និងមានសិទ្ធិចុះឈ្មោះបោះឆ្នោត សម្រាប់​ការចុះឈ្មោះ​ឆ្នាំ២០១៦ ជាផ្លូវការខាងមុខ។ នេះជាការប៉ាន់ប្រមាណ របស់គ.ជ.ប។ ហើយការបោះឆ្នោតជ្រើសរើស​ ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នឹងត្រូវធ្វើ នៅក្នុងឆ្នាំ២០១៧ ខណៈឯការបោះឆ្នោតថ្នាក់ជាតិ សម្រាប់អាណត្តិទី៦ ក៏និងចាប់​ផ្តើមក្នុងឆ្នាំ២០១៨ ខាងមុខដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...