ចូលរួម​ដង្ហែ​ឃោសនា​បោះឆ្នោត​ឲ្យ CPP? ត្រូូវ​បន្ទរ​តាមឲ្យដូច!

ស្រែកបន្ទរ ក្នុងក្បួនដង្ហែឃោនារកសម្លេងឆ្នោត ត្រូវធ្វើឡើងចេញ ពីបេះដូងរបស់អ្នកគាំទ្រ? សម្រាប់គណបក្សប្រជាជនកម្ពុជា មិនអាចធ្វើដូច្នេះទេ! តែត្រូវបន្ទរតាម ឲ្យដូចការគូសវាសរួចជាស្រេច និងជាលាយលក្ខណ៍អក្សរ ដែលដាក់ចុះមកពីថ្នាក់លើ។
ចូលរួម​ដង្ហែ​ឃោសនា​បោះឆ្នោត​ឲ្យ CPP? ត្រូូវ​បន្ទរ​តាមឲ្យដូច!
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា។ (រូបថត Reuters)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៦ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 26, 2018
  • ប្រធានបទ: បោះឆ្នោតជាតិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រសិនជាគណបក្សសង្គ្រោះជាតិ ធ្លាប់ស្រែក នៅក្នុងយុទ្ធនាការបោះឆ្នោតមុនៗ នូវឃ្លាថ្មីៗ ដូចជា«ដូរ ឬមិនដូរ» ឬ «ហ៊ុន សែន អើយចុះចេញទៅ» ជាដើមនោះ សម្រាប់គណបក្សប្រជាជនកម្ពុជា ដែលបានរំលាយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំមុនរួច បានបង្រៀន ឲ្យអ្នកគាំទ្ររបស់ខ្លួន នៅក្នុងការដង្ហែក្បួន​ឃោសនាបោះឆ្នោត ក្នុងអាណត្តិនេះ ត្រូវស្រែកផ្ដើម និងបន្ទរតាម ឲ្យដូចតាមការថ្លែងដដែលៗ របស់មេដឹកនាំគណបក្សនេះ ដូចដែលគេធ្លាប់បានឮ តាំងពីច្រើនទសវត្សន៍មកហើយ។

ខាងក្រោមនេះ ជាឯកសារចាត់តាំង ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបាន ដើម្បីបង្គាប់ឲ្យសមាជិកគណបក្ស ត្រូវស្រែកផ្ដើម និងស្រែកបន្ទរតាម នៅក្នុងការជួបជុំ និងការដង្ហែក្បួនឃោសនាបោះឆ្នោត របស់គណបក្សកាន់អំណាច។

ដោយមានវត្តមាន របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធានបក្សផង គណបក្ស​ប្រជាជន​កម្ពុជា​ គ្រោង​នឹង​បិទ​បញ្ចប់ ​យុទ្ធនាការ​ឃោសនាបោះឆ្នោត នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៨ នេះ ដោយធ្វើការ​ជួបជុំ​សមាជិកគណ​បក្ស​ ​ប្រមាណជា ២​សែន ៥​ម៉ឺន​នាក់ នៅ​កោះពេជ្រ។ គណបក្ស​កាន់អំណាច ដ៏ចាស់វស្សា ក៏​គ្រោង​នឹង​ដង្ហែ​ក្បួន​ឃោសនា តាម​វិថី​សំខាន់ៗជាច្រើន ​ក្នុង​រាជធានី​ភ្នំពេញផងដែរ នៅក្នុងថ្ងៃដដែល៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...