Posts by "អ៊ុម វ៉ារី"

ព្រះកោដ្ឋ ព្រះបរមរតនកោដ្ឋ តម្កល់​នៅ​ព្រះទីនាំង​មហាមន្ទីរ ក្នុង​ព្រះបរម​រាជវាំង

ព្រះកោដ្ឋ ព្រះបរមរតនកោដ្ឋ តម្កល់​នៅ​ព្រះទីនាំង​មហាមន្ទីរ ក្នុង​ព្រះបរម​រាជវាំង

ព្រះបរមអដ្ឋិ របស់ព្រះបរមរតនកោដ្ឋ ដែលបានរៀបចំក្នុងព្រះកោដ្ឋចំនួនបី ត្រូវបានព្រះមហាក្សត្រ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រិយ ព្រះវររាជមាតាជាតិខ្មែរ បានយាងតម្កល់លើព្រះមហាបញ្ចាប្រាំបួនជាន់ ដង្ហែពីវាលព្រះមេរុ ចូលទៅតម្កល់ក្នុងព្រះវិហារព្រះកែវមរកត ព្រះបរមរាជវាំង។ តាមព្រះទីនាំងសុវណ្ណហង្ស អមដោយ ភ្លេងទ័ព ព្រះរាជ​វង្សានុវង្ស សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អនុរដ្ឋលេខាធិការ នាម៉ឺនសព្វមុខមន្ត្រី ទាហាន ស៊ីវិល មន្ត្រីកិត្តិយសនៅក្នុងវេទិកា រួមដង្ហែព្រះបរមអដ្ឋិនេះ។


ព្រះមហាក្សត្រ នរោត្តម សី ហមុនី យាងព្រះកោដ្ឋព្រះបរមរតនកោដ្ឋ ចូលព្រះបរមរាជវាំង។ MONOROOM.info Photo/ O.Vary

មុនពេលដង្ហែព្រះកោដ្ឋព្រះបរមរតនកោដ្ឋ បាននិមន្តព្រះសង្ឃ ៩០ អង្គ [...]

ពិធីថ្វាយព្រះភ្លើង-សុខភាព៖ ពលរដ្ឋ​១៩១១៧​នាក់​ទទួល​ថ្នាំ ១០៧នាក់​សំរាក​ក្នុង​ស្តង់

ពិធីថ្វាយព្រះភ្លើង-សុខភាព៖ ពលរដ្ឋ​១៩១១៧​នាក់​ទទួល​ថ្នាំ ១០៧នាក់​សំរាក​ក្នុង​ស្តង់

ចាប់តាំងពីថ្ងៃទីមួយ ដែលជាថ្ងៃដង្ហែព្រះរាជសព ព្រះរាជបរមរតនកោដ្ឋ រហូតមកដល់ថ្ងៃថ្វាយព្រះភ្លើង មានការចូលរួម​រំលែកព្រះមរណៈទុក្ខ ពីប្រជាពលរដ្ឋជាច្រើនរាប់ម៉ឹននាក់។ ដើម្បីសុវត្តិភាពសុខភាព របស់ប្រជាពលរដ្ឋ ក៏ដូចជា​ថ្នាក់​ដឹកនាំ ក្រសួងសុខាភិបាល​បានរៀបចំ«​ផែនគោលដៅ»ចំនួនបួនកន្លែង ដែលផែន ទីមួយតាំងគោលដៅសម្រាប់​ព្រះរាជ​ពិធីដង្ហែរ ទីពីសម្រាប់ដម្កល់និងថ្វាយព្រះភ្លីង ទីបីរៀបតង់សុភាព និងទីបួនទីតាំងសង្គ្រោះបន្ទាន់។


រថយន្ដសង្គ្រោះបន្ទាន់ នាព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងសម្ដេចព្រះនរោត្ដម សីហនុ។ MONOROOM.info Photo/ O.Vary

លោក សាស្រ្តាចារ្យរង សុង សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូថា ក្រុមការងាររបស់លោក [...]

ខ្លីៗ ជុំវិញរាជពិធីថ្វាយ​​ព្រះ​​ភ្លើង ​ព្រះ​បរម​រតន​​កោដ្ឋ

ខ្លីៗ ជុំវិញរាជពិធីថ្វាយ​​ព្រះ​​ភ្លើង ​ព្រះ​បរម​រតន​​កោដ្ឋ

ព្រះរាជពិធីថ្វាយព្រះភ្លើង ព្រះបរមសព ព្រះបរមរតនកោដ្ឋ ក្នុងថ្ងៃទីបួននេះ ព្រះមហាក្សត្រ ព្រះនរោត្តម សីហមុនី និង ព្រះវររាជមាតា មុនីនាថ សីហនុ ទ្រង់បានយាងថ្វាយព្រះភ្លើង ដល់ព្រះបរមសពព្រះមហាវីរក្សត្រ ដោយផ្ទាល់ព្រះអង្គ នាទិសខាងត្បូង នៃព្រះមហាបញ្ចា ព្រះបរមមេរុ និងបួងសួង ឱ្យព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ យាងទៅកាន់ព្រះបរម​សុគតិភពនៃឋានទេវលោក។


ពិធីថ្វាយព្រះភ្លើង ដល់ព្រះបរមសព ព្រះបរមរតនកោដ្ឋ។ MONOROOM.info Photo/ O.Vary

មុនពិធីថ្វាយព្រះភ្លើងបានចាប់ផ្តើម គេសង្កេតឃើញក្រុមបារគូ ដែលនាំមុខដោយភ្លេងបុរាណនៃព្រះបរមរាជវាំង បានដង្ហែ​ព្រះភ្លើង សម្រាប់ថ្វាយក្នុងពិធីបូជាព្រះបរមរតនកោដ្ឋ ចេញពីព្រះបរមរាជវាំង ទៅព្រះបរមបញ្ចានៃព្រះបរមមេរុ។

កាលប៉ុន្មនានសប្តាហ៍ [...]

ព្រឹត្តិការណ៍សំខាន់ៗ ជុំវិញ​ព្រះរាជពិធី​ដង្ហែរ​ព្រះ​បរម​សព និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះបរម​រតន​កោដ្ឋ

ព្រឹត្តិការណ៍សំខាន់ៗ ជុំវិញ​ព្រះរាជពិធី​ដង្ហែរ​ព្រះ​បរម​សព និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះបរម​រតន​កោដ្ឋ

ចាប់ពី ថ្ងៃទី១ ដល់ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៣ គេប៉ាន់ប្រមាណថា នឹងមានមហាជន ជាងពីរលាននាក់ មកពី២៤ខេត្ដ-ក្រុង បានចូលរួម ក្នុង​ពិធីដង្ហែរ ព្រះបរមសព និងថ្វាយព្រះភ្លើងព្រះបរមរតនកោដ្ឋ។ ជាមួយគ្នានេះវិថីសំខាន់ៗ ដូចជាផ្លូវនរោត្ដម ផ្លូវមាត់ទន្លេមុខព្រះបរមរាជវាំង និងផ្លូវដែលក្បួនដង្ហែត្រូវឆ្លងកាត់ ព្រមទាំងសាលារៀនទីផ្សារ ទាំងគ្រឹះស្ថានរដ្ឋ និងឯកជន​មួយចំនួន ត្រូវបិទ។ ការដង្ហែរព្រះបរមសព ដែល មានចម្ងាយ ផ្លូវប្រហែលជាង៦គីឡូម៉ែត្រ នឹងត្រូវ ចំណាយពេលថ្នើរជើង ប្រមាណ​ជាង៣ម៉ោង។


@akp

ការបិទផ្លូវសម្រាប់សម្រួលចរាចរ

សាលារាជធានីភ្នំពេញ បានប្រកាសជូនដំណឹងនៅ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៣ ដល់អ្នកអ្នកធ្វើចរាចរណ៍ ទាំងអស់ថា ចរាចរនឹងត្រូវសម្រួល ចាប់ពីមុខព្រះបរមរាជវាំង [...]

ទេសចរណ៍កម្ពុជា៖ តើគួរ​ប្រើ​ពាក្យ «ទុកទុក» ឬ«រ៉ឺម៉ក»?

ទេសចរណ៍កម្ពុជា៖ តើគួរ​ប្រើ​ពាក្យ «ទុកទុក» ឬ«រ៉ឺម៉ក»?

«ទុកទុក ឬ រ៉ឺម៉ក » ជាប្រភេទយានជំនិះមួយប្រភេទ ដែលអូស ឬសណ្តោងដោយម៉ូតូ និងទើបចូលមកក្នុង​ប្រទេសកម្ពុជា​ចុងទសវត្សរិ៍៩០។ ជាង១០ឆ្នាំមកហើយ ប្រភេទយានជំនិះដែលពេញនិយមមួយនេះ បានកើនឡើងយ៉ាង​ច្រើននៅទូទាំង ប្រទេសកម្ពុជានា ពេលបច្ចុប្បន្ននេះ។


ក្រសួងទេសចរណ៍ ចង់អោយសាធារណជនហៅយាន្តជំនិះនេះថា « រ៉ឺម៉ក» ជំនួសពាក្យ «ទុកទុក» វិញ។
MONOROOM.info Photo/O.Vary

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានចេញសេចក្ដីជូនដំណឹងមួយ អំពាវនាវប្រជាជន អោយប្រើពាក្យ «រ៉ឺម៉ក» ជំនួសដោយពាក្យ «ទុកទុក» វិញ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៣។ សេចក្តីជូនដំណឹងបានបង្ហាញថា «សាធារណជន​មួយចំនួន កំពុងមានការយល់ច្រឡំ ដោយប្រើពាក្យ “ទុកទុក (Tuk Tuk)” ចំពោះប្រភេទមធ្យោបាយដឹកជញ្ជូន លក្ខណៈ​ជារ៉ឺម៉ក។ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...