Posts by "អ៊ុម វ៉ារី"

កម្ពុជា៖ ការ​យាង​ចូល​ក្នុង​ឆាក​នយោបាយ​សារ​ជា​ថ្មី របស់​ទ្រង់​រណឫទ្ធិ?

កម្ពុជា៖ ការ​យាង​ចូល​ក្នុង​ឆាក​នយោបាយ​សារ​ជា​ថ្មី របស់​ទ្រង់​រណឫទ្ធិ?

សម្ដេចក្រុមព្រះនរោត្តម រណឬទ្ធិ នឹងក្លាយជា «ប្រធានកិត្តិយស» នៃគណបក្សសង្រោះជាតិ ជាព័ត៌មាន ដែលត្រូវបានធ្វើ​អោយលេចលឺឡើង ហើយបានធ្វើអោយមានមន្ទិល អំពីជីវិតនយោបាយ ដូចអំពិលអំពែករបស់ទ្រង់។


ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ក្នុងព្រះរាជពិធីថ្វាយព្រះភ្លើង នៃព្រះបុរមសពនរោត្ដម សីហនុ។ រូបថត wikimedia.org

ក្នុងនៅព្រឹកថ្ងៃច័ន្ទទី១១ខែមិនានេះ មានព័ត៌មានថាព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ នឹងយាងប្រឡូកក្នុងឆាកនយោបាយ សារជាថ្មី ជាមួយគណបក្សសង្រ្គោះជាតិ ក្នុងឆ្នាំ២០១៣ខាងមុខនេះ។ ព័ត៌មាននោះ ថែមទាំងបានបញ្ជាក់ថា ព្រះរាជបុត្រ របស់អតីតព្រះមហាក្សត្រ អង្គនេះ នឹងទទួលបានតំណែង ជា«ព្រះប្រធានកិត្តិយស» នៃគណបក្ស ដែលកើតឡើងពី ការ​ច្របាច់បញ្ចូលគ្នារវាង លោកសម រង្សី និងលោក កឹម សុខា។

[...]
បុណ្យ«ដាលាន»៖ ប្រពៃណី​ដើម្បី​អបអរ​«ភោគផល» នៅ​ជនបទ​ខ្មែរ

បុណ្យ«ដាលាន»៖ ប្រពៃណី​ដើម្បី​អបអរ​«ភោគផល» នៅ​ជនបទ​ខ្មែរ

ជាប្រពៃណីមួយ ដែលត្រូវបានបណ្ដាជនអ្នកស្រុកស្រែចំការ តែងតែរៀបចំធ្វើជារៀងរាល់ឆ្នាំ ក្នុងអំឡុងខែមករា កុម្ភៈ ឬ​ខែមិនា ទៅតាមភូមិនីមួយៗ ដើម្បីរំឭក​គុណដល់ទឹក ដី និងអាកាសធាតុ សម្រាប់ការបង្កបង្កើនស្រូវ។ នេះជាការអះអាង របស់មេភូមិមួយរូប ក្នុងខេត្តកំពង់ស្ពឺ ខណៈសមាជិកអ្នកភូមិរបស់លោក កំពុងប្រារព្ធបុណ្យប្រចាំឆ្នាំមួយ មានឈ្មោះថា​«បុណ្យដាលាន»។ អ្នក​សារព័ត៌មានរបស់មនោរម្យព័ងអាំងហ្វូ បានចុះទៅដល់ទីនោះ ដើម្បីធ្វើបទយកការណ៍នេះ មក​ជូន​លោកអ្នក។


ពំនូកចំបើងត្រូវបានគរទុក នៅក្រោយពេលបោកបែនរួច។ MONOROOM.info photo/ O. Vary។

«ភូមិទួលធ្នង់» ជាភូមិមួយក៏ដូចជាភូមិដទៃទៀត តែងតែប្រារពពិធី«បុណ្យដាលាន»ជារៀងរាល់ឆ្នាំមិនដែលអាក់ខាន ក្រោយពីអ្នកភូមិ បានប្រមូលផលស្រូវរួចរាល់។ [...]

ក្រសួងព័ត៌មាន៖ ផ្តល់​ព័ត៌មាន​ពិត នឹង​ជួយ​ទប់​ស្កាត់​​ការ​ប្រែប្រួល​អាកាសធាតុ

ក្រសួងព័ត៌មាន៖ ផ្តល់​ព័ត៌មាន​ពិត នឹង​ជួយ​ទប់​ស្កាត់​​ការ​ប្រែប្រួល​អាកាសធាតុ

កត្តាទាំងឡាយ ដែល​បណ្តាល​ឲ្យមានការប្រែប្រួលយ៉ាងដូចនេះ ដោយសារការបញ្ចេញឧស្ម័នផ្លាតពីផ្ទាំងកញ្ចក់នៃអាគារ ឬឧស្ម័នពុល ពីបណ្តាប្រទេស​មានឧស្សាហកម្ម និងការអភិវឌ្ឍន៍ជឿនលឿន ដូចជាបណ្តាប្រទេសនៅសហភាពអឺរ៉ុប អាមេរិក និងនៅអាស៊ី ដូចជាប្រទេស​ប្រទេសជប៉ុន និងចិនជាដើម។

បម្រែបម្រួលនៃអាកាសធាតុ ក្នុងពិភពលោក កំពុងជួបប្រទះនូវបញ្ហាគួឲ្យព្រួយបារម្មណ៍ និងបង្កឲ្យមានគ្រោះធម្មជាតិ ទឹកជំនន់ គ្រោះរាំងស្ងួត និងបង្កឲ្យមានបាតុភូតធម្មជាតិផ្សេងៗទៀតជាយថាហេតុ ដែលប៉ះពាល់ដល់ជីវភាពរស់នៅ របស់​ប្រជាពលរដ្ឋ ជាពិសេសប៉ះពាល់ដល់ សង្គមជាតិ សេដ្ឋកិច្ចជាតិ [...]

សំនុំរឿងម៉ម សូណង់ដូ៖ សាលាឧទ្ធណ៍​បាន​ប្តូរ​បទ​ចោទ ព្រោះ​គ្មាន​អ្វី​ដាក់​បន្ទុក

សំនុំរឿងម៉ម សូណង់ដូ៖ សាលាឧទ្ធណ៍​បាន​ប្តូរ​បទ​ចោទ ព្រោះ​គ្មាន​អ្វី​ដាក់​បន្ទុក

សវនាកានៅតុលាការសាលាឧទ្ធរណ៍ នារសៀលថ្ងៃពុធទី៦ ខែមីនានេះ បានត្រូវបានបញ្ចប់វេលាម៉ោងជិតបួន។ មេធាវី​ការពារលោក ម៉ម សូណង់ដូ បានស្នើសុំឲ្យសហចៅក្រម ទម្លាក់ចោលបទចោទប្រកាន់ ព្រោះតុលាការ មិនមានភស្តុតាង​អ្វីមួយ ដើម្បីជាសំអាងក្នុងការចោទប្រកាន់លោក ម៉ម សូណង់ដូ នោះទេ។ ឯតំណាងអគ្គព្រះរាជអាជ្ញា ក៏បានប្តូរបទចោទ​ប្រកាន់ លើលោកប្រធានវិទ្យុសម្បុកឃ្មុំរូបនេះដែរ ពី«មេក្លោងបង្កើតតំបន់អបគមន៍» មកជា «បទល្មើសព្រៃឈើ»វិញ។


លោក ម៉ម សូណង់ដូ នៅសាលាឧទ្ទរណ៍ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៣។ MONOROOM.info photo/ O. Vary។

ក្រោយពីបានបញ្ចប់សវនាការជាសាធារណៈ ក្នុងរយៈពេលពេញពីរថ្ងៃមកនេះ បុរស ចំណាស់ វ័យ ៧១ ឆ្នាំរូបនេះ បានដើរ​ចេញពីបន្ទប់សវនាការទាំងទឹកមុខញញឹម និងមានអមដំណើរដោយភរិយារបស់លោកផងនោះ [...]

សំនុំរឿងម៉ម សូណង់ដូ៖ សាក្សី​ជា​ដើម​បណ្ដឹង​ថា មិន​ស្គាល់​បុរស​ចំណាស់​៧១​ឆ្នាំ​នេះ​ទេ

សំនុំរឿងម៉ម សូណង់ដូ៖ សាក្សី​ជា​ដើម​បណ្ដឹង​ថា មិន​ស្គាល់​បុរស​ចំណាស់​៧១​ឆ្នាំ​នេះ​ទេ

នៅក្នុងសវនាការ លើនីតិវិធី «សួរតទល់» របស់សភាព្រហ្មទណ្ឌនៃសាលាឧទ្ឌណ៍ ក្នុងថ្ងៃទីពីរនេះ បានបំពេញអស់​រយៈ​ពេលពេញមួយព្រឹក នាថ្ងៃទី៦ ខែមីនានេះ។ ការសួរដេញដោលលើដើមបណ្តឹងបីនាក់ និងការអានកំណត់ហេតុ របស់​ជន​ជាប់ចោទប្រាំនាក់ ដែលត្រូវបានគេបង្វិលឲ្យធ្វើជាសាក្សី សម្រាប់ដាក់បន្ទុកលើលោក ម៉ម សូណង់ដូ។


រូបលើកបង្ហាញ សុំអោយដោះលែង លោកម៉ម សូណង់ដូ នៅក្រៅសាលាឧទ្ទរណ៍។

ទិដ្ឋភាពក្នុងសវនាការថ្ងៃនេះ មានការសួរឆ្លើយដោយ សហចៅក្រម អគ្គព្រះរាជអាជ្ញា មេធាវីលោកម៉ម សូណង់ដូ និងមេធាវី របស់ជនជាប់ចោទពីរនាក់ផ្សេងទៀត ព្រមទាំងម្ចាស់បណ្តឹងរដ្ឋប្បវេណី បួននាក់ ដែលក្លាយជា​ជាសាក្សី ។

តាមការសង្កេតរបស់ក្រុមអ្នកឃ្លាំមើល ក្នុងសវនាការនៃសាលាឧទ្ធណ៍ជា«សាធារណៈ»នេះ បានបង្ហាញថា រាល់ចម្លើយ​ប្រជាពលរដ្ឋ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...