Posts by "អ៊ុម វ៉ារី"

យ៉ោម បុប្ផា៖ នាយករដ្ឋមន្ត្រី​ថា​ជា​រឿង​ព្រហ្មទណ្ឌ តែ​អ្នក​វិភាគ​ថា​ជា​លេស​ក្នុង​ការ​ចាប់​ខ្លួន

យ៉ោម បុប្ផា៖ នាយករដ្ឋមន្ត្រី​ថា​ជា​រឿង​ព្រហ្មទណ្ឌ តែ​អ្នក​វិភាគ​ថា​ជា​លេស​ក្នុង​ការ​ចាប់​ខ្លួន

នាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុន សែន បានចាត់ទុកថាការចាប់ខ្លួន ស្ត្រីបឹងកក់ម្នាក់ ដាក់ពន្ធនាគារជារឿង«ព្រហ្មទណ្ឌ» មិនមែនរឿង«ដីធ្លី»ទេ។ តែសង្គមស៊ីវិល អ្នកវិភាគ ដែលបានដាមដានករណីនេះ ក៏ដូចជាអ្នកបឹងកក់ ផ្ទាល់បាន​លើក​ឡើង​ថា ការចាប់ខ្លួននេះមិនមែនជារឿងព្រហ្មទណ្ឌទេ ជាករណីការពារសិទ្ធិលំនៅដ្ឋានរបស់ពួកគាត់។


បំពង់បូមដីខ្សាច់យកមកចាក់ក្នុងបឹងកក់ តែលប់ទាំងផ្ទះពលរដ្ឋនៅទីនោះ។

នាយករដ្ឋមន្ត្រីលោកហ៊ុន សែន បានបញ្ជាក់ថា «ប៉ិនសំណុំរឿងខ្លះ វាទៅជាសំណុំរឿងអយុត្តិធម៌ មកចំពោះរដ្ឋាភិបាល ស្រីបឹងកក់ម្នាក់នេះ វ៉ៃគេសោះហ្នឹង ត្រូវបានគេដាក់ថា សកម្មជនដីធ្លីនៅបឹងកក់។ (...) វ៉ៃគេជាប់ទោសព្រហ្មទណ្ឌ វាក្លាយ​ទៅជាសកម្មជនដីធ្លី វាទៅជាអញ្ចេះទៅរួច។» នេះជាការថ្លែងជាសាធារណៈ របស់លោកនាយករដ្ឋមន្ត្រី [...]

មតិ​ពលរដ្ឋ​ប៉ែក​ពាយព្យ​ប្រទេស ជុំ​វិញ​ការ​ស្លាប់​របស់ អៀង សារី

មតិ​ពលរដ្ឋ​ប៉ែក​ពាយព្យ​ប្រទេស ជុំ​វិញ​ការ​ស្លាប់​របស់ អៀង សារី

ប្រជាពលរដ្ឋខ្មែរជាទូទៅ នៅតំបន់ប៉ែកពាយព្យនៃប្រទេសកម្ពុជា ពុំបានដឹងពីការស្លាប់ របស់លោក អៀង សារី នោះទេ។ ប៉ុន្តែពលរដ្ឋមួយចំនួន ដែលដឹង បានបញ្ចេញមតិទាក់ទងនឹងភាពយុត្តិធម៌ ថា«មិនទាន់មាន» សម្រាប់ជនរងគ្រោះស្លាប់​ជិត​ពីរលាននាក់ នៅក្នុងរបប ដែលលោកគ្រប់គ្រងនោះនៅឡើយ។ ពួកគាត់បានគិតថាការស្លាប់នេះ ជាផ្នែកមួយធ្វើឲ្យបាត់ នូវ«ភស្តុតាង»ដ៏សំខាន់ ក្នុងការស្វែងរកយុត្តិធម៌ ឲ្យជនរងគ្រោះក្នុងរបបអាវខ្មៅមួយនេះ។


លោកអៀង សារី។

ក្នុងដំណើរទៅធ្វើបទយកការណ៍ នៅក្នុងតំបន់នេះ អ្នកសារព័ត៌មានរបស់មនោរម្យព័ងអាំងហ្វូ បានធ្វើសម្ភាសតាមផ្លូវ ជា​ហូរហែរ ដើម្បីចង់ដឹងពីប្រតិកម្មរបស់ពលរដ្ឋខ្មែរ ជុំវិញមរណភាពរបស់អតីត លោកអៀង សារី ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រីការបរទេស នៃកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។

[...]
ភរិយា​របស់​ជន​ជាប់​ចោទ​ភូមិ​ប្រមា​ទាំងបី ខ្លាច​គ្មាន​ការ​ដោះ​លែង​ស្វាមី

ភរិយា​របស់​ជន​ជាប់​ចោទ​ភូមិ​ប្រមា​ទាំងបី ខ្លាច​គ្មាន​ការ​ដោះ​លែង​ស្វាមី

សាលដីការថ្ងៃទី១៤ខែមីនា ដែលសភាព្រហ្មទណ្ឌសាលាឧទ្ធរណ៍ បានប្រកាសដោះលែងលោក ម៉ម សូណង់ដូនោះ ក៏បាន​ភ្ជាប់ការដោះលែងអ្នកភូមិប្រម៉ាពីរនាក់ទៀត ដែលមានវត្តមានក្នុងសំនុំរឿងនេះដែរ ។ នៅពេលដែល​នាយកវិទ្យុ​សម្បុកឃ្មុំ ត្រូវបានដោះលែងកាលពីថ្ងៃទី១៥ខែមិនាហើយនោះ តែអ្នកភូមិទាំងពីរនាក់នេះ នៅជាប់ក្នុងពន្ធនាគារនៅឡើយ ដោយ​សារ​តែមិនទាន់ដល់ថ្ងៃ ត្រូវដោះលែងតាមច្បាប់។


វាលស្រែ និងប្រជាជននៅភូមិប្រមា។

អ្នកភូមិប្រម៉ាបីនាក់ ដែលសាលាឧទ្ទរណ៍យល់ឃើញថា ជាជនពុំសូវមានចំណេះដឹង និងមិនធ្លាប់មានទោសពីមុនផងនោះ ត្រូវបានតុលាការសម្រេចសម្រាលទោស ឲ្យជាប់ពន្ធនាគារប្រាំឆ្នាំ អនុវត្តទោសក្នុងពន្ធនាគារដប់ខែ ដោយកាត់តម្រឹម​អោយស្មើ នឹងរយៈពេលដែលពួកគាត់ត្រូវឃុំខ្លួន ហើយទោសនៅសល់ ត្រូវព្យួរ ក្នុងរយៈពេលបីឆ្នាំ។

[...]
មរណភាពអៀង សារី៖ បទ​ចោទ​ប្រកាន់​ត្រូវ​បាន​បញ្ចប់ តែ​សវនាការ​នៅ​បន្ត

មរណភាពអៀង សារី៖ បទ​ចោទ​ប្រកាន់​ត្រូវ​បាន​បញ្ចប់ តែ​សវនាការ​នៅ​បន្ត

ក្រមព្រហ្មទណ្ឌកម្ពុជា និងវិធានផ្ទៃក្នុងរបស់សាលាក្ដីខ្មែរក្រហម បានបញ្ជាក់ថាមរណភាពរបស់ជនជាប់ចោទ នឹងនាំទៅ​ដល់ការរំលត់បណ្ដឹងអាជ្ញា ប្រឆាំងនឹងជនជាប់ចោទ។ តែសម្រាប់ព្រះរាជអាជ្ញារបស់សាលាក្ដីនេះ មរណភាពរបស់អៀង សារី នឹងមិនប៉ះពាល់ដល់ដំណើរការកាត់ក្ដី ដែលបានចាប់ផ្ដើមរួចមកហើយនោះទេ។


លោកអៀងសារី (រូបកណ្ដាល) ក្នុងចំណោមទាហ៊ានខ្មែរក្រហម។ រូបថត EMMANUEL DUNAND / AFP។

លោក អៀង សារី កើតនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ ១៩២៥ និងត្រូវបានចាប់ខ្លួននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០០៧ សម្រាប់​វិនិច្ឆ័យទោស ក្នុងតុលាការកូនកាត់ រវាងរដ្ឋាភិបាលខ្មែរ និងអង្គការសហប្រជាជាតិ ដែលគេហៅថា សាលាក្ដីខ្មែរក្រហម ឬ អ.វ.ក.ត។ លោកត្រូវបានបញ្ជូនទៅសម្រាកព្យាបាលជំងឺ [...]

ប្រតិកម្ម​របស់​ពលរដ្ឋ​អ្នក​គាំទ្រចំពោះ​ការ​ដោះ​លែង ម៉ម សូណង់ដូ

ប្រតិកម្ម​របស់​ពលរដ្ឋ​អ្នក​គាំទ្រចំពោះ​ការ​ដោះ​លែង ម៉ម សូណង់ដូ

ក្រោយពីសាលាឧទ្ធណ៍បានប្រកាសថា ដោះលែងលោក ម៉ម សូណង់ដូ នោះ បណ្ដាជនដែលបានធ្វើដំណើរមកគាំទ្រ នៅ​ទីនោះបានស្ទុះអោបគ្នាទាំងក្មេង ទាំងចាស់ ដោយក្តីរំភើប អ្នកខ្លះស្រែកទ្រហោយំ មានទាំងស្រក់ទឹកភ្នែកទៀតផង។


ក្រុមអ្នកគាំទ្រ លោកម៉ម សូណង់ដូ នៅមុខសាលាឧទ្ទរណ៍ថ្ងៃទី១៤ខែមិនា។

នៅក្រៅសាលាឧទ្ធរណ៍ជូរមាត់ទន្លេ ក្រុមអ្នកគាំទ្រ លោក ម៉ម សូណង់ដូ និងសមាជិកនៃសមាគមអ្នក​ប្រជាធិបតេយ្យ រាប់​រយនាក់ក្នុងឯកសណ្ឋាន មួយក្រដាសគូតុងពណ៌លឿងរម្លេចដោយរូបថត លោក ម៉ម សូណង់ដូ និងពាក្យដែល​មាន​ន័យ​ថា «ដោះលែងអ្នកគ្មានទោស លោក ម៉ម សូណង់ដូ»។ ជាមួយអាវពណ៌សទាំងមុខ និងក្រោយ បោះភ្ជាប់នូវរូប «សត្វឃ្មុំពណ៌​លឿងចាស់» មានកាន់បដាជាភាសារខ្មែរ ឬអង់គ្លេស មានន័យថា«ដោះលែងលោក ម៉ម សូណង់ដូ» ឯផ្នែកខាងក្រោម​ដាក់​ថា«បញ្ឈប់អំពើហិង្សា»។ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...