ម៉ម សូណង់ដូ៖ បង្កើតរដ្ឋាភិបាលខុសឆន្ទះរាស្ត្រ ខុសរដ្ឋធម្មនុញ្ញ ជា«រដ្ឋប្រហាររដ្ឋធម្មនុញ្ញ»
ភ្នំពេញ៖ ភាពមិនប្រក្រតី ដែលបានកើតឡើងក្នុងអំឡុងពេលបោះឆ្នោត បានធ្វើឲ្យមានមន្ទិល អំពីភាពត្រឹមត្រូវយុត្តិធម៌នៃការបោះឆ្នោត និងសមត្ថកិច្ចនៃស្ថាប័នអ្នករៀបចំការបោះឆ្នោត។ សម្រាប់លោក ម៉ម សូណងដូ ប្រធានវិទ្យុសម្បុកឃ្មុំ និងជាប្រធានសមាគមន៍អ្នកប្រជាធិបតេយ្យ បានចាត់ទុកស្ថាប័ននោះ ជា«ចោរ» ហើយរាល់ការប៉ុនប៉នទាំងឡាយណា ដើម្បីបង្កើតរដ្ឋាភិបាល ខុសឆន្ទះរាស្ត្រ ខុសរដ្ឋធម្មនុញ្ញ នឹងមានន័យស្មើនឹង«រដ្ឋប្រហាររដ្ឋធម្មនុញ្ញ»។
លោក ម៉ម សូណង់ដូ នៅថ្ងែបោះឆ្នោត ទី២៨ ខែកក្កដា ឆ្នាំ២០១៣។ (រូបថត Sonanado Mam Facebook)
ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ប្រធានវិទ្យុសម្បុកឃ្មុំរូបនេះ បានពន្យល់បញ្ជាក់ពីភាពមិនប្រក្រតីជាច្រើន ក្នុងការបោះឆ្នោតអណត្តិនេះ [...]