តើព្រះបរមរូប ឬព្រះបរមរតនកោដ្ឋ ជាកម្មសិទ្ធរបស់នរណា?
សំនួរនេះបានចោទឡើង ខណៈពេលដែលក្រុមអ្នកធ្វើនយោបាយ នៅក្នុងព្រះរាជាណាចក្រមួយនេះ កំពុងតែដណ្ដើមគ្នាទាញយករូបភាពនៃការគោរពស្រឡាញ់ អតីតព្រះមហាវីរៈក្សត្រ នរោត្ដម សីហនុ ទៅឲ្យក្រុមបក្ស តែរៀងៗខ្លួន។ ប៉ុន្តែ ទោះនៅក្នុងបរិបទណាក៏ដោយ ក៏មតិមួយចំនួននៅតែរិះគន់ថា គណបក្សកាន់អំណាច ដូចជាចង់កេងចំណេញយករូបភាពនេះតែឯង។
ព្រះឆាយ៉ាល័ក្ខ និងការដាក់តាំងបង្ហាញ ដើម្បីឧទ្ទិសដល់ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ។ (រូបថត Wayne Ranney)
រាជធានីភ្នំពេញ - ថ្លែងទៅកាន់អ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិ នាព្រឹកថ្ងៃទី១៤ ខែតុលានេះ លោក កឹម សុខា ប្រធានស្តីទីគណបក្ស បានលើកឡើងថា «ក្រុមកុម្មុយនីស ក្រុមខ្មែរក្រហមធ្វើអ្វីតែងតែបោកប្រាស់ ដោយគិតថាអ្វីៗទាំងអស់ជារបស់ខ្លួនឯង [...]