មន្ត្រី UNICEF និង OHCHR ថាពង្រឹងប្រព័ន្ធយុត្តិធម៌ ជាការ«សង្គ្រោះ»ជីវិតកុមារ
«នីទណ្ឌភាព»នៅកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃ ដែលចេះតែកើនឡើងជាលំដាប់ ដោយគ្មានវិធានការ ឬការចូលរួមនៃអាជ្ញាធរមូលដ្ឋាន និងការមិនអើពើ ឬការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលនោះ បានបន្តរឲ្យមានការរីករាលដាលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់«កុមារ»។ នេះបើតាមការថ្លែងឲ្យដឹង របស់មន្ត្រីតំណាងឲ្យអង្គការពីរ ដែលជាស្ថាប័នរបស់អង្គការសហប្រជាជាតិ។
លោកស្រី វ៉ាន់ហ៊ី លី តំណាងឲ្យអង្គការ UNICEF និង OHCHR-Cambodia ថ្លែងកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ (រូបថត MONOROOM.info/ O.Vary)
កុមារ និងយុត្តិធម៌ - ជនក្រីក្រ ពិសេសកុមារ ងាយរងគ្រោះនឹងការមិនទទួលបាន ការកាត់សេចក្ដីដោយត្រឹមត្រូវនិងយុត្តិធម៌ នៅក្នុងប្រព័ន្ធតុលាការកម្ពុជា។ ដូច្នេះ«ជំនួយផ្នែកច្បាប់» (វា) [...]