ការបង្ក្រាបនៅវេងស្រេង៖ ស្ថាប័នអាជ្ញាធរ ៣ ធ្វើការ«បញ្ច្រាស»គ្នា?
មន្រ្តីសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល បានរិះគន់ទៅលើចំណាច់ការរបស់អាជ្ញាធររដ្ឋាភិបាល ដែលកំពុងស្វែងរកយុត្តិធម៌ជូនជនរងគ្រោះនៅផ្លូវវេងស្រេង ថាគ្មានឆន្ទៈក្នុងការដោះស្រាយ។ លោក អំ សំអាត មន្ត្រីអង្គការសង្គមស៊ីវិល ដែលស្ថិតនឹងសំនុំរឿង បានលើកឡើងបញ្ជាក់ទៀតថា ស្ថាប័នបីរបស់រដ្ឋាភិបាលតែមួយ ធ្វើការស្រាវជ្រាវក្នុងរឿងតែមួយ ឯលទ្ធផលត្រូវបានប្រកាសផ្សេងគ្នា។
បាតុកម្មដ៏បង្ហូឈាម នៅវ៉េងស្រេង ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)
ប្រព័ន្ធយុត្តិធម៌ - មន្រ្តីសិទ្ធិមនុស្សលោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការលីកាដូ បានលើកឡើងថា បច្ចុប្បន្នរឿងនៅផ្លូវវេងស្រេង កំពុងត្រូវបាននាយកដ្ឋាននគរបាល [...]