សម្ភាស ចាន់ សុវ៉េត៖ ឆន្ទៈពិតសម្រាប់ជាតិ មិនមែនលាបពណ៌គ្នាទេ
នយោបាយ - អនុប្រធានផ្នែកស៊ើបអង្កេត នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ចាន់ សុវ៉េត បានផ្ដល់កិច្ចសម្ភាសជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ លើសកម្មភាពជាក់ស្តែងដែលកំពុងកើតឡើងសព្វថ្ងៃនេះ ថាគណបក្សទាំងពីរហាក់បីដូចជាតែកំពុងលាបពណ៌គ្នាទៅវិញទៅមក តាមរយៈប្រជាពលរដ្ឋ ឬអ្នកគាំទ្ររបស់ខ្លួន ដែលធ្វើឲ្យប្រជាជន និងប្រជាជនមានការមិនទុកចិត្តគ្នា ធ្វើឲ្យប្រជាជន និងប្រជាជនស្អប់គ្នា។
មន្រ្តីសិទ្ធិមនុស្ស បានលើកជាឧទាហរណ៍ថា «គណបក្សសង្គ្រោះជាតិរៀបចំកម្មវិធីនយោបាយអ្វីមួយ គណបក្សប្រជាជនទៅរំខាន។ ដល់ពេលគណបក្សប្រជាជនរៀបចំកម្មវិធីអ្វីមួយ គណបក្សសង្គ្រោះជាតិ គ្មានលទ្ធភាពគៀងគរគ្នាទៅរំខានទេ។ ហាក់បីដូចជាមិនសមស្រប (វា) ផ្អែកទៅលើស្ថានភាពការដឹកនាំគណបក្សហ្នឹង អ្នកដែលមានអំណាច [...]