ទាហាននៅជាយដែន ថាថ្នាក់ដឹកនាំខ្លួន អនុវត្តបញ្ជា«បែបប៉ុលពត»
«នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយជាមួយ» នេះជាការលើកឡើង របស់ទាហានមួយរូប នៃកងពលលេខ៣០១ ដែលបានអះអាងថា ខ្លួនបានរងនូវការមើលងាយមើលថោក ពីថ្នាក់ដឹកនាំរបស់ខ្លួន។ ជាមួយនឹងការជេរប្រមាថ វាយដុំ និងបង្ខំឲ្យធ្វើការទាំងឈឺ នាយទាហានរូបនេះ សូមចិត្តដល់ថ្នាក់ដឹកនាំទាំងអស់កុំឲ្យអនុវត្ត ឬយកគំរូតាមសម័យប៉ុលពត មកអនុវត្តក្នុងសម័យបច្ចុប្បន្ននេះ។
ការិយាល័យអន្តោរប្រវេសន៍ នៅច្រកកោះកុង តាមព្រំដែនកម្ពុជា-ថៃ។ (រូបថតឯកសារ)
ជីវិតទាហាន - លោក ស៊ឹម សុផល ដែលជាកូនទាហាន និងមាននាទីជាគ្រូពេទ្យ សម្រាប់ព្យាបាលសមាជិកទាហាននានាទៀតនោះ បានរងការវាយដំ ជេប្រមាថ នូវពាក្យអសុរស្ស មួយចំនួនពីថ្នាក់លើរបស់ខ្លួន។ ក្នុងនាមទាហានដែលគោរពវិន័យ លោកយល់ [...]